11.23.09

ធុនណាក៏មាន!

បានដាក់ប្រកាស ក្នុង Information tagged ម៉ោង 1:50 ល្ងាច ដោយ kagnaem

អ្នកប្រហែលជាធ្លាប់លឺព័ត៌មានដែលថាមានអ្នកចំហៀវខ្លាញ់ខ្មោចមកបន្លំជាខ្លាញ់ជ្រូក​យកមកលក់នៅតាមទីផ្សារក្នុងប្រទេសកម្ពុជាយើងហើយមែនទេ?ព័ត៌មាននេះបានល្បីសុសសាយពេញទីក្រុងភ្នំពេញ​ហើយបានធ្វើអោយមេផ្ទះមួយចំនួនឈប់ប្រើខ្លាញ់​បែជាមកប្រើប្រេងឆាជំនួសវិញ។ហើយសឹងតែគ្រប់គ្នាដែលទិញម្ហូបអាហារបរិភោគលើទីផ្សារតែងតែសួរបញ្ជាក់ជាមុនថា​តើអ្នកចំអិននោះប្រើខ្លាញ់ឬប្រេង។បើគេប្រើខ្លាញ់ប្រហែលជាគ្មានអ្នកណាមកទិញទេ។

ថ្មីៗនេះមានព័ត៌មានប្លែកមួយទៀតហើយ​គឺការចំហៀវខ្លាញ់មនុស្សមកធ្វើគ្រឿងសំអាង។

មុខសញ្ញា​គ្រោះថ្នាក់

ធាត់ទ្រលុកទ្រលន់បែបនេះណា សុទ្ធតែជាមុខសញ្ញា គ្រោះថ្នាក់

រឿងនេះបានកើតឡើងនាពេលថ្មីៗនេះនៅប្រទេសប៉េរូ។មានព័ត៌មានជាក់ច្បាស់មួយបានផ្ទុះឡើងផ្អើរទូទាំងពិភពលោកថាមនុស្ស៤នាក់បានចាប់ខ្លួន​ពីបទសំលាប់មនុស្សនិងការបាត់ខ្លួនផ្សេងរបស់មនុស្សដល់ទៅ៦០នាក់។ការសំលាប់នេះគឺដើម្បីយកខ្លាញ់និងជាលិកាលក់អោយពួកអ៊ីតាលីសម្រាប់​ប្រើប្រាស់ក្នុងការផលិតជាគ្រឿងសំអាងនៅអឺរុប។ប៉ូលីសរបស់ប្រទេសប៉េរូបានចាប់បានជនដៃដល់៤នាក់​ដែលជាប់ពាក់ព័ន្ធក្នុងអំពើដ៏សាហាវយង់ឃ្នងនេះហើយមនុស្ស៧នាក់ដែលរួមមាន​ជនជាតិអ៊ីតាលី២នាក់ផងដែរត្រូវបានគេកំពុងតាមចាប់ខ្លួន។
បើយោងតាមព័ត៌មានបានឲដឹងថាខ្លាញ់មនុស្សដែលចំហៀវរួច​ត្រូវបានរកឃើញនៅក្នុងកុងទីន័រ (container) ដែលបានច្រកដបរួចជាស្រេច​​រីឯ​សាកសពដែលនៅសល់​គេបានយកទៅបោះចោលនៅជ្រលងភ្នំ​មួយនៅក្នុងប្រទេសនោះ​​ ​(កុំចង់​មើលរូបភាពសាកសពនោះអី​ព្រោះវាគួរឲខ្ពើមណាស់​បើមើលពេលញ៉ាំបាយវិ​ញ​អ្នកប្រកដជា​…)។ ព័ត៌មានក៏បានឲដឹងទៀតថា​តំលៃរបស់ខ្លាញ់មនុស្សនេះ​​ក្នុង១គីឡូក្រាមស្មើនឹង៤២០០ដុល្លាអាមេរិក។

11.14.09

If I could (El Condor Pasa)

បានដាក់ប្រកាស ក្នុង Music tagged , ម៉ោង 1:41 ល្ងាច ដោយ kagnaem

I’d rather be a sparrow than a snail.
Yes I would.
If I could,
I surely would.
I’d rather be a hammer than a nail.
Yes I would.
If I only could,
I surely would.

CHORUS
Away, I’d rather sail away
Like a swan that’s here and gone
A man gets tied up to the ground
He gives the world
Its saddest sound,
Its saddest sound.

I’d rather be a forest than a street.
Yes I would.
If I could,
I surely would.

I’d rather feel the earth beneath my feet,
Yes I would.
If I only could,
I surely would.

ខ្មែរយើងក៏មានបទចំរៀងលំនាំតាមបទនេះដែរ​ប៉ុន្តែខ្ញុំមិនស្គាល់ចំណងជើង។​
បើមានអ្នកណាដឹងសូមជួយប្រាប់ផង​ហើយបើមាន Link ដើម្បីដោនលោតកាន់តែប្រសើរ។​
អរគុណទុកជាមុន។

El condor pasa – PERU

Julie Felix ~ If I Could (El Condor Pasa) stereo

Chinese- 12 girls band _ El Condor Pasa

BZN – El Condor Pasa

El Condor Pasa(with pan pipes)

11.10.09

ឃាដករថ្លើមធំ(និន្ចារខ្មៅ)

បានដាក់ប្រកាស ក្នុង Funny Stuff tagged , , , ម៉ោង 6:21 ល្ងាច ដោយ kagnaem

ក្នុងរឿងនេះខ្ញុំប្រើពាក្យ“វា”ច្រើនព្រោះដើម្បីឲស្តាប់ទៅដូចការពិតបន្តិច​មិនមែនឈ្លើយទេ។​

សាច់រឿងត្រូវចាប់ផ្តើមដោយតួអង្គបុរសភ្នែកតូចៗម្នាក់ដែលគេដាក់ងារឲវាថាអាលិបៗ។​ប៉ុន្មានរាត្រីជាប់ៗគ្នាអាលិបវាដេកមិនបានស្រួលសោះ​ព្រោះវាត្រូវឃាដករអាថ៌កំបាំងលួចធ្វើឃាដវារាល់យប់។
ឲតែវាបិទភ្លើងហើយចាប់ផ្តើមលង់លក់រាបនឹងស្រមុកស្រាប់តែ​មានឃាដករចង់ធ្វើឃាដវាដោយទាញខាំម្រាមដៃ​ម្តងជាពីរដងដោយមិនចេះកោដក្រែងសោះ។អាលិបវាខឹងណាស់វាគុំថាឲតែចាប់អាឃាដករនេះ​បាន​វានឹងវាយសំពោងវាឲចាស់ដៃម្តងឲសមចិត្តវាខឹង​ទាស់តែថារាល់គំរោងការវាយបកលើឃាដករ​គឺមិនដែលបានសំរេចម្តងណាសោះដោយបណ្តោយអោយឃាដករនេះរត់រួចរហូត។​
​រាត្រីមួយនោះប្រហែលជាម៉ោងមិនទាន់១១យប់ស្រួលបួលផង​អាលិបរៀបចំល្បិចចាប់ឃាដករម្តងទៀត។វាធ្វើជាងងុយដេកហើយបិតភ្លើងបន្ទប់ឲងងឹតសូន្យសុង។​​​១៥នាទីក្រោយមកស្រាប់តែមានសំលេង​ត្រសៀរក្បែរជើងគ្រែកាន់តែខិតចូលមកជិតបន្តិចម្តងៗ។​អាលិបគិតក្នុងចិត្តថា“ហាហាអាអូននេះជាថ្ងៃអន្សាររបស់ឯងហើយប្រុងខ្លួនទៅវើយ!”
ខ្វាប់អាឃាដករថ្លើមធំខាំដៃអាលិបជាប់។អាលិបទាញបានដំបងក្បែរដៃដាក់ផូសៗឡើងលាន់លឺផ្អើរពេញផ្ទះ។
ឃាដកររត់បោះពួយយ៉ាងលឿនស្លេវដូចគ្រាប់ម៉ីស៊ីលចុះមកតាមកាំជណ្តើរ។
អាលិបដេញប្រកៀកនឹងឃាដកររួចយារដំបងសំពោងបណ្តីរហើយស្រែកបណ្តើរ​ធ្វើឲបងស្រីជីដូនមួយ របស់អាលិប ឈ្មោះដុំដីឆ្ងល់ហើយក៏ឈរមើលពីក្រោមជណ្តើរឡើងទៅលើវិញ។
រំពិចនោះស្រមោលខ្មៅលោតរំលងក្បាលរបស់ដុំដី។​ឃាដករសំរាលខ្លួនតោងបង្កាន់ដៃសំរូតចុះមកក្រោមដូចនិន្ចារក្នុងរឿងភាគចិនអញ្ចឹង។ឃាដករថ្លើមធំបានទំលាក់ខ្លួនចុះមកដីលឺសូរតែខ្ពាក។​ព្រះអើយជួយអាឃាដករនោះវាមានមាឌធំនោះធំហើយសំបុរខ្មៅក្រិប​ហើយបើកភ្នែកក្រហមធ្លែ មកដុំដី។​អាលិបចុះមកទាន់ទាញបានបាវមួយថាបំរុងនឹងគ្របមុខអាឃាដករនោះ​​តែដោយអាយុរបស់និន្ចារខ្មៅនេះមិនទាន់អស់វាក៏រត់រូចគេចខ្លួនបាត់ទៅ។

និយាយពីដុំដីវិញពេលឃើញរឿងបែបនេះក៏ហួសចិត្តនិយាយមិនចង់ចេញ​តែនាងឲយោបល់ថា៖នែអាលិបឯងកុំភ័យ​ទុកឲយើងចាត់ការអាមួយនេះចុះ។​ឲវានាំបក្សពួកវាមកជាមួយពេលក្រោយវាច្បាស់ជា​ជាប់អន្ទាក់យើងម្តងមួយៗគ្មានសល់ទេចាំតែមើលទៅហាហា។

យប់បន្ទាប់ឃាដករនេះវាអត់ចេះរៀងចាលទេវារត់ចូលមកតាមទ្វារក្រោយម្តង។លើកនេះវាមិនទាន់ទៅធ្វើឃាដអាលិបដូចសព្វមួយដងទេវានៅដើរឆាឆៅផ្ទះបាយសិន។វាដើរៗក៏ជួបនឹងអាហារដែលវាចូលចិត្តគឺត្រីងៀតឆៅដែលដាក់សំយុងក្បាលចុះមកក្រោម​ដូចនៅរងចាំវាអញ្ចឹង។វាស្រក់ទឹកមាត់ទ្រាំមិនបានក៏ដើរលបៗទៅក្បែរត្រីងៀតនោះ។​ងៀកឆ្វេងងៀកស្តាំដូចជាមិនឃើញមនុស្សម្នាសោះវាក៏ចាប់សង្រ្គប់ត្រីងៀតនោះតែម្តង។​ប៉ុន្តែវាចាំសំដីជីដូនជីតាវាផ្តាំថា៖បើឯងលួចស៊ីត្រូវស៊ីថ្មមៗកុំអោយប៉ះវត្ថុឬអាវុធអីដែលនៅក្បែរនោះព្រោះខ្លាចជាអន្ទាក់។
វាក៏អនុវត្តតាមសំដីគ្រូតារបស់វា។វាស៊ីថ្មមៗមិនឲរង្គើររោមវាមួយសរសៃផង។​តែជាអកុសលនេះជាទ្រង់ចាប់សត្វដែលដុំដីរៀបចំជាពិសេសសំរាប់អាឃាដករនិន្ចារខ្មៅ។មិនថាវាថ្មមប៉ុណ្ណាទេឲតែវាហ៊ានស៊ីគឺច្បាស់ជាទ្រុងនេះបិទជិតជាមិនខានទោះជា​និន្ចារខ្មៅនេះឆ្លាតប៉ុនណាក៏គេចមិនផុតឡើយ។បានដូចចិត្តសំណាញទ្វារវាត់ខ្វាប់ឃាដករថ្លើមធំរាគនោមថ្លើមសល់តែប៉ុនមេដៃ​ព្រោះវាដឹងថាជាថ្ងៃអវសានរបស់វាហើយពេលនេះ។

តាមពិតទៅដុំដីក៏អាណិតវាដែរនៅពេលដែលឃើញវាធ្វើមុខជូរៗហើយភ័យនៅក្នុងទ្រុងនោះ​តែបើមិនចាត់ការវាទេវាអត់ចេះក្រែងចិត្តម្ចាស់ផ្ទះទេវាមកឆាឆៅស្ទើររាល់ថ្ងៃ។ពិតមែនថាដុំដីចាប់បានអាឃាដករនេះផ្ទាល់ដៃ​ក៏ដោយក៏នាងមិនហ៊ានធ្វើបាបវាសោះឡើយព្រោះមិនដាច់ចិត្ត។ចុងបញ្ចប់គឺអាលិបវាជាអ្នកចាត់ការទាំងអស់។

ថ្ងៃនេះចាត់ការអាមួយនេះបានស្អែកឡើងប្អូនប្រុសវាមកសងសឹក។លទ្ធផលគ្មានអីខុសពីអាមុនៗទេ​គឺត្រូវបានបញ្ចប់ក្នុងទ្រុងទាំងអស់ហ្នឹង។ខ្សែស្រលាយអាមួយនេះមានច្រើនណាស់​ប្អូនវាទៅបាត់បងវាមកម្តងបងវាទៅបាត់ក្មួយវាមកម្តង។វាលើកទាំងពូជមកបង្កររឿងហេហេដូចអត់ចេះញិនសោះពួកនេះ។ទីបញ្ចប់គឺគ្មានសេសសល់អីមួយ​បងប្អូនរបស់និន្ចារ​ត្រូវគេ​​…។

សំនួរសួរថា៖

តើនិន្ចារខ្មៅជានរណា?
តើតួអង្គណាមួយក្នុងរឿងនេះដែលសាហាវជាងគេ?
តើដុំដីធ្វើអញ្ចឹងតើអាចមានបាបទេ?
តើបើមិនចាត់ការឃាដករបែបនេះទេអាចដោះស្រាយតាមវិធីណាវិញ?

អ្នកដែលផ្តល់ចម្លើយសមហេតុផលជាងគេនឹងទទួលបានរង្វាន់ជាទីគាប់ចិត្ត។

10.29.09

ជួយឲនិយមន័យ​ជីវិតបន្តិចមើស!

បានដាក់ប្រកាស ក្នុង Life tagged , , , ម៉ោង 10:08 ព្រឹក ដោយ kagnaem

តើជីវិតរបស់មនុស្សម្នាក់ៗ​មានតុម្លៃត្រង់​ណា​ហើយថោកទាបត្រង់ណា?ជីវិតមនុស្ស​សុទ្ធតែមានតំលៃ​ដូចៗគ្នា​មិនថា​អ្នក​ក្រ​អ្នកមាន​រាស្រ្ត​សេដ្ឋី​មន្ត្រី​​ស្តេច​ឬ​នាយករដ្ឋមន្ត្រី​អីទេ​គ្រាន់តែខុសគ្នាត្រង់ថា​គេកើតមកក្នុងគ្រួសារបែបណា​​គេរស់នៅបែបណា​រកស៊ីរបស់​ធ្វើការមុខងារណាតែប៉ុណ្ណោះ។​មនុស្សគ្រប់រូបពេលដែលជួបបញ្ហា​ម្តង​ៗ​តែងតែ​គិតថា​ហេតុអីក៏ជីវិតខ្ញុំអភ័ព្វម្លេះ?​ហេតុអីក៏ជីវិតគេរស់នៅដោយប្រសើរជាងខ្ញុំ?​ តាមពិតទៅ​គ្មានអ្វីគួរឲតូចចិត្តនោះទេ។​មានរូបគឺមានទុក្ខ​មានរូប​គឺមាន​បញ្ហាជាធម្មជាតិរបស់មនុស្ស។​​អាជំងឺ​តូចចិត្ត​នេះ​ណា​វាធ្វើឲប៉ះពាល់សតិអារម្មណ៏​ខ្លាំងមែនទែន​​ហើយបើយើង​មិនចេះ​ទប់ស្កាត់វាទេ​គឺច្បាស់ជាយ៉ាប់ហើយ។​

Life

ជីវិតជាអ្វី


មកដល់ពេលនេះ​គ្មានអ្នកអាចកំណត់​និយមន័យជីវិតឲបានត្រឹមត្រូវ​នៅឡើយទេ។​​មើស​សាកជួយឲនិយមន័យ​ម្នាក់មួយមើល!​

10.20.09

ផ្កាក្រោយភ្លៀង!

បានដាក់ប្រកាស ក្នុង Gallery tagged , , , , ម៉ោង 5:21 ល្ងាច ដោយ kagnaem

ថ្ងៃនេះធុញថប់នឹងការងារ​ហើយ​មានអារម្មណ៍​មិនសូវល្អសោះ​អញ្ចឹងក៏ដាក់រូបផ្កាមួយនេះ​គ្រាន់ចែកគ្នាមើល!
វាស្រស់ស្អាតបែបធម្មជាតិ​គួរអោយគយគន់។​ :) មើលវាហើយក៏ធូរអារម្មណ៏ដែរ។​

ផ្កាម្លិះក្រោយពេលភ្លៀង

ផ្កាម្លិះក្រោយពេលភ្លៀង

10.13.09

សុភមង្គលគ្រួសារ

បានដាក់ប្រកាស ក្នុង About Family tagged , , , , , ម៉ោង 6:51 ល្ងាច ដោយ kagnaem

គ្រួសារ

  • គ្រួសារនីមួយៗតែងតែប្រថ្នាចង់បានភាពសុខដុមរមនារៀងៗខ្លួន​ប៉ុន្តែសុភមង្គលក្នុងគ្រួសារមិនមែនចេះតែរកបានដោយងាយៗនោះទេ។គ្រួសារខ្លះក្រខ្សត់ តែគេបានរស់នៅជួបជុំឪពុកម្តាយនិងកូនដោយមានសុភមង្គលគ្រួសារ​ខ្លះទៀតបែកបាក់ទាំងគ្រួសារគ្មានទាំងទ្រព្យសម្បត្តិគ្មានអ្វីៗគ្រប់យ៉ាង រីឯគ្រួសារមួយចំនួនទៀតមានមាសប្រាក់លុយឡានភូមិគ្រឹះដ៏ធំស្កឹមស្កៃ​មានបរិវារឆ្វេងស្តាំទាសីទាសាគ្រប់បែបយ៉ាងតែគ្មានសុភមង្គលបន្តិចសោះឡើយ។


Read More

ពាណិជ្ជកម្មរបស់ហ្គូកហ្គល (Google Ads)

បានដាក់ប្រកាស ក្នុង Information tagged , , ម៉ោង 3:46 ល្ងាច ដោយ kagnaem

Google AdsWhen you visit any weblog and see any google advertisement, you may feel a little bit irritated . And sometimes, you might think that the one who put google ads sense in their blog is the money person or the purspose the their blog is just to make money.

Do you know how much they can earn per day via google ads? Hmm, too bad and not much as you think! I am not sure about the other’s site or blog, but for my blog I can earn only 0.4 USD in about 3 months. (យកទៅធ្វើអីកើតលុយប៉ុណ្ណឹង?)​ :P

So, why I still put the ads there? It’s not just for the money at all, but just to use some free space on my blog. :)
បើមានគេចុចក៏បានលុយតែបើអត់ទេក៏ហីទៅ​មានទៅខាតអី!​

10.07.09

សារអប់រំសុខភាពស្តីពី​ជម្ងឺផ្តាសាយថ្មី

បានដាក់ប្រកាស ក្នុង Information tagged , , , , , ម៉ោង 11:55 ព្រឹក ដោយ kagnaem

  1. តើអ្វីទៅជាជម្ងឺផ្តាសាយប្រភេទថ្មី A(H1N1) ?

    ជម្ងឺផ្តាសាយប្រភេទថ្មីA(H1N1) :

    • ជាជម្ងឺផ្តាសាយប្រភេទថ្មី
    • ជាជំងឺឆ្លងកើតលើមនុស្សគ្រប់វ័យ
    • បង្កឡើងដោយវីរុសឈ្មោះ A(H1N1)
    • ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងងាយស្រួលបង្កឲមានជំងឺធ្ងន់ធ្ងរ និងបណ្តាលឲស្លាប់។
  2. តើរោគសញ្ញាអ្វីខ្លះដែលសង្ស័យថាមានជម្ងឺផ្តាសាយប្រភេទថ្មី A(H1N1)?

    រោគសញ្ញាដែលសង្ស័យថាមានជម្ងឺផ្តាសាយប្រភេទថ្មីមានដូចជាៈ

    • គ្រុនក្តៅ ( កំដៅលើសពី៣៨អង្សាសេ)
    • ក្អក , ឈឺបំពង់ក, ឈឺក្បាល, ឈឺសាច់ដុំ-ឈឺសន្លាក់
    • រោគសញ្ញាផ្សេងៗ: ហៀរសំបោរ ក្អួត និង រាគ
    • បានឆ្លងកាត់តំបន់រាតត្បាតជម្ងឺក្នុងអំឡុងពេល៧ថ្ងៃមុន
    • បានប៉ះពាល់ជាមួយអ្នកជម្ងឺ ក្នុងអំឡុងពេល៧ថ្ងៃមុន
  3. តើត្រូវធ្វើដូចម្តេចបើមានរោគសញ្ញាជម្ងឺផ្តាសាយប្រភេទថ្មី A(H1N1)?

    បើអ្នកមានករណីសង្ស័យដូចខាងលើអ្នកត្រូវ:

    • សំរាកនៅផ្ទះ
    • អនុវត្តអនាម័យការពារឆ្លងទៅក្រុមគ្រួសារនិងអ្នកដទៃដោយប្រើម៉ាស….
    • ហូបទឹកឲបានច្រើន-បំប៉នអាហារ-អាចប្រើថ្នាំបញ្ចុះកំដៅ
  4. តើរោគសញ្ញាជម្ងឺផ្តាសាយប្រភេទA(H1N1) អ្វីខ្លះដែលត្រូវស្វែងរកការពិនិត្យ-ព្យាបាល?

    អ្នកគួរស្វែងរកការពិនិត្យ-ព្យាបាលជាបន្ទាន់ប្រសិនបើអ្នកមានរោគសញ្ញាសង្ស័យដូចខាងក្រោម:

    • គ្រុនក្តៅ កំដៅលើសពី៣៨អង្សាសេ (លើសពី៣ថ្ងៃ)
    • ថប់ដង្ហើមឬពិបាកដកដង្ហើមខ្លាំង
    • ខ្សោយ- ក្រោកមិនរួច សន្លប់ ប្រកាច់ ផឹកទឹកមិនបាន និង បាត់បង់ជាតិទឹកខ្លាំង
    • ដង្ហើមញាប់ ឬ ដង្ហើមយឺត គ្រុនក្តៅ ប្រកាច់ (ចំពោះកុមា)
  5. តើមនុស្សឆ្លងជម្ងឺផ្តាសាយប្រភេទថ្មីនេះដោយរបៀបណា?

    ជម្ងឺនេះអាចឆ្លងពីអ្នកជំងឺទៅអ្នកជាតាមរយៈ

    • ការនៅជិតដិតនឹងគ្នា
    • ការប៉ះពាល់គ្នាឬស្រូបហឺតតំណក់ទឹកតូចៗដែលមានមេរោគ(ទឹកមាត់ឬទឹកសំបោរ)នៅពេលនិយាយស្តីក្អកកណ្តាស់។ល។
    • ការប៉ះដៃឬវត្ថុផ្សេងៗដែលប្រលាក់មេរោគ។
  6. តើត្រូវធ្វើដូចម្តេចដើម្បីការពារការចម្លងជំងឺផ្តាសាយប្រភេទនេះទៅអ្នកដទៃ?

    ដើម្បីចៀសវៀងការចម្លងមេរោគនេះទៅអ្នកផ្សេងអ្នកដែលសង្ស័យឬអ្នកជម្ងឺត្រូវ​:

    • ពាក់ម៉ាស់ឬក្រម៉ា គ្របមាត់ច្រមុះគ្រប់ពេលដែលក្អកឬកណ្តាស់
    • នៅឲឆ្ងាយពីអ្នកជាឬគ្រួសារ (ចាប់ពី១ម៉ែត្រឡើងទៅ)
    • លាងសំអាតដៃនឹងសាប៊ូឲបានញឹកញាប់
    • សំរាកនៅផ្ទះនិងផឹកទឹកឲបានច្រើន
    • សំអាតផ្ទះសំបែងនិងបើកទ្វាឬបង្អួចឲមានខ្យល់និងពន្លឺចេញចូលបានល្អ។

សំរាប់ព័ត៌មានបន្ថែមឬព័ត៌មានទាន់ហេតុការណ៍​ត្រូវទំនាក់ទំនងតាមទូរស័ព្ទលេខ: ១១5/0១២៤៨៨៩៨១/០១២៨៣៦៨៦៨

09.13.09

Cambodia-Kingdom of Wonder

បានដាក់ប្រកាស ក្នុង Gallery tagged , , ម៉ោង 5:09 ល្ងាច ដោយ kagnaem

Enjoy some video spots-Cambodia, The Kingdom of Wonder!

Here’s another one:

With the song from Rock Production:

គ្រោះថ្នាក់ចរាចរដោយសារ​ការសេពគ្រឿងស្រវឹងនៅកម្ពុជា​

បានដាក់ប្រកាស ក្នុង Home tagged , ម៉ោង 4:27 ល្ងាច ដោយ kagnaem

ទិន្នន័យខាងក្រោមនេះគ្រាន់តែជាការដកស្រង់ពត័មាន​នៃគ្រោះថ្នាក់ចរាចរដែលបណ្តាលមកពីការសេព​គ្រឿងស្រវឹងចេញពី
roadsafetycambodia.info

នៅក្នុងប្រព័ន្ធពត័មានរបស់ Road Safety Cambodia​ ៖

នៅខែឧសភាឆ្នាំ2009 ក្នុងចំនោមករណីគ្រោះថ្នាក់ចរាចរ១៤៤៦នាក់​មានជនរងគ្រោះ១៣១នាក់ស្លាប់និង៤៧៩នាក់របួសធ្ងន់។កត្តាចំបងដែលបង្កឲមានអ្នកស្លាប់គឺល្បឿន(៣៨%)និងការសេពគ្រឿងស្រវឹង(២១%)។

នៅខែមិថុនាឆ្នាំ2009 ក្នុងចំនោមករណីគ្រោះថ្នាក់ចរាចរ១១៤០នាក់​មានជនរងគ្រោះ១៣២នាក់ស្លាប់​និង៤៤២នាក់របួសធ្ងន់។កត្តាចំបងដែលបង្កឲមានអ្នកស្លាប់គឺល្បឿន ការមិនគោរពសិទ្ធិអាទិភាព ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបុកហើយរត់ និងការសេពគ្រឿងស្រវឹង (១០%)។

សំរាប់ព័តមាននិងរបាយការណ៍លំអិត​ផ្សេងៗ​​សូមភ្ជាប់ទៅកាន់​គេហទំព័ររបស់​ Road Safety Cambodia នៅទីនេះ

យើងឃើញថាពីមួយខែទៅមួយខែ​ការសេពគ្រឿងស្រវឹងនៅតែជាមូលហេតុចំបង​នៃគ្រោះថ្នាក់ចរាចរ​។​​សង្ឃឹមថារដ្ឋាភិបាលយើង​នឹងមានវិធានការល្អសំរាប់ដោះស្រាយបញ្ហានេះ។

ទំព័រ​ បន្ទាប់