តើអ្នកយល់ឃើញយ៉ាងណា​ចំពោះស្ត្រីខ្មែរ?

Women at work
តើអ្នកយល់ឃើញយ៉ាងណាចំពោះស្ត្រីខ្មែរ?ពាក្យស្លោកមួយដែលសរសេរជាភាសាអង់គ្លេសអំពីស្ត្រីខ្មែរ ដោយផ្អែកទៅលើការសិក្សាពី The Different Value Between Men and Women in Traditional Cambodian Society បានសរសេរថា៖
“Women are cloth, men are gold.”​​ពាក្យនេះប្រែជាខ្មែរថា“ស្ត្រីបីដូចក្រណាត់សំពត់ឯបុរសដូចមាសទឹកដប់”
ហើយមានពាក្យមួយឃ្លាទៀតដែលថា“ស្ត្រីបង្វិលចង្រ្កានមិនជុំ”

ពិតប្រាកដមែនពាក្យពីរគ្លាខាងលើនេះពិតជាត្រឹមត្រូវណាស់ចំពោះសង្គមខ្មែរ​យើងនាសម័យបុរាណប៉ុន្តែបើនិយាយចំពោះសម័យបច្ចុប្បន្នវិញគឺវាមិនត្រឹមត្រូវ​ទាំស្រុងទេ។​តម្លៃត្រូវបានផ្លាស់ប្តូរនឹងកែប្រែជាលំដាប់។ ទោះបីជាមានបរិមាណតិចយ៉ាងណាក្តីវត្តមានរបស់ស្រ្តីមានស្ទើគ្រប់វិស័យ​នៃការអភិវឌ្ឍសេដ្ឋកិច្ច។
Women play an important role in family and in society. According to the soon to be released Cambodia Gender Assessment (CGA), produced by the Ministry of Women Affairs, Cambodia’s female labour force participation rate is high by regional standards, at 71 percent of the working age population over 15 years of age.

ដូច្នេះស្រ្តីគឺជាកត្តាចំបងមួយនៃការបំរែបំរួលសេដ្ឋកិច្ច។ Women become a major shift in the Cambodian economy.

39 comments on “តើអ្នកយល់ឃើញយ៉ាងណា​ចំពោះស្ត្រីខ្មែរ?

  1. ការចាត់ទុក​ស្ត្រី​ថា​ជា​ភេទ​ទន់​ខ្សោយ​​ មិន​មែន​មាន​តែ​នៅ​ប្រទេស​ខ្មែរ​យើង​ទេ ប្រហែល​ជា​ ៥០ ឆ្នាំ​មុន បញ្ហា​នេះ​មាន​នៅ​ស្ទើ​គ្រប់​ទី​កន្លែង​ទាំងអស់​។ ហើយ​ពាក្យ​ចាស់​ដែល​កញ្ញា​លើក​មក​និយាយ​ទាំង​ប៉ុន្មាន​ទេ​នេះ​ ជាពាក្យ​ដែល​កើត​ឡើង​តាំង​សម័យ​បុរាណ​មក​ម្លេះ​។ បច្ចុប្បន្ន​នេះ គេ​ច្រើន​និយាយ​ពី​នយោបាយ​យេនដ័រ (gender) ហើយ​អ្ចី​ៗ​ក៍​បាន​ផ្លាស់​ប្តូរ​អស់​ដែរ​។ ការផ្លាស់​ប្តូរ​ដ៏​ធំ​បំផុត គឺ​បណ្តាលមក​ពី​ប្រព័ន្ធ​សេដ្ឋកិច្ច​​​ដែល​ជម្រុញ​ជន​គ្រប់​រូប​ឲ្យ​ធ្វើ​ការ​គ្រប់ៗ​​គ្នា​។ វា​ជា​រឿង​ធម្មតា​ទេ អ្នក​មិន​ធ្វើការ​នៅ​តែ​ផ្ទះ ​ត្រូវ​តែ​គោរព​កោត​ខ្លាច​អ្នក​ធ្វើ​ការ​រក​ចំណូល​​​សម្រាប់​គ្រួសារ មិន​ថា​ប្រុស​ឬ​ស្រី​ទេ​។ កាល​ពី​សម័យ​​មុន ស្រី​ៗ​​នៅ​តែ​ផ្ទះ​និយាយ​តែ​ដើម​គេ តើ​ឲ្យ​ប្រុស​ៗ​គោរព​កោត​ខ្លាច​យ៉ាង​ម៉េច​​នឹង​​កើត​។ កត្តា​ដែល​ធ្វើ​ឲ្យ​អ្នក​ផង​ទាំងពួង​គោរព​​កោត​ខ្លាច​ មិន​មែន​ជា​បញ្ហា​ភេទ​ស្រី​ឬ​ប្រុស​នោះ​ទេ វា​ជា​រឿង​សមត្ថភាព​ពិត​ប្រាកដ​។ បើ​ស្ត្រី​​អាច​ធ្វើ​អ្វី​ៗ​​បាន​ដូច​ជា​បុរស​ ឬ​លើស​ពី​បុរស​ទៀតនោះ ស្ត្រី​នឹង​ទទួល​បាននូវ​​ការគោរពកោត​ខ្លាច​។ ខ្ញុំ​ធ្លាប់​មាន​មិត្ត​រួម​ថ្នាក់​ជា​ស្រី​ម្នាក់​ដែល​អ្មក​ជា​ជើង​ខ្លាំង​​ធ្លាប់​ចូល​រួម​ប្រកួត​ប្រជែង​​យក​ដំណែង​លេ​ខ ១ ជា​សិស្ស​ពូកែ​ទូទាំង​ប្រទេស នាង​ក៍​ធ្លាប់​មាន​ទស្សនៈ “ស្ត្រីនិយម” (feminism) ដូច​កញ្ញា​ដែរ​។ តែ​សូម​កំភ្លេច​ថា ចុងភៅ​ពូកែ​ៗ​និង​ជាង​កាត់​ដេរ​​ម៉ូត​សម្លៀក​បំពាក់​ស្ត្រី​ល្បី​ៗ​នៅ​ក្នុង​ពិភពលោក​គឺ​សុទ្ធ​តែ​ជា​បុរស​។

    ទស្សន​រើស​អើង​​​បែង​ចែក​វណ្ណៈឬ​ព័ណ៌​សម្បុរ​បានលេចចេញ​មាន​រូបរាង​និង​ត្រូវបាន​​ចងក្រង​​ជា​ប្រព័ន្ធ​​ទស្សន​​វិទ្យា​​មួយ​ដោយ​ពួក​ Nazi ហ៊ីត្លែ​។ តាម​ទស្សនវិទ្យា​​នោះ បើ​និយាយ​​ឲ្យ​ស្រួល​ស្តាប់​ទៅគឺ​ថា មនុស្ស​កើត​មក​​មាន​បញ្ញា​វាងវៃ​​​ឬ​ល្ងង់​គឺ​វា​អាស្រ័យ​ទៅ​លើ​ពូជ ហើយ​ជាតិសាសន៍​អាល្លឺម៉ង​គឺ​ជា​ពូជសាសន៍​ដែល​មាន​បញ្ញា​ជាង​គេ​បំផុត គឺ​ជា​ពូជសាសន៍ Aryan ។ តាម​ពិត​ពាក្យ​ Aryan នេះ​ជា​​ពាក្យ​បាលី​សំស្ក្រឹតដែល​ជា​ពាក្យ​​ថា អារិយៈ ដែល​មាន​ន័យ​ថា ខ្ពង់ខ្ពស់​ថ្លៃថ្នូរ​​មាន​​ច្បាប់​ទម្លាប់ ដូច​ជា​​ពាក្យ​ថា អារិយធម៌​ជា​ដើម​ ហើយ​ពួក​ Nazi បាន​លួច​យក​ពាក្យ​នេះ​ទៅ​ប្រើ។ នៅ​ពេល​នោះ​ គេ​ពិបានកនឹង​ទាត់​ចោល​ទ្រឹស្តី​របស់​ពួក​ Nazi នេះ​ណាស់ ព្រោះ​នៅ​ប្រទេសអាល្លឺម៉ង់​នា​សម័យ​នោះ មាន​អ្នកវិទ្យាសាស្ត្រ​​ល្បី​ៗ​ជា​ច្រើន ដូច​ជា​ Wernher von Braun ដែល​ជា​បិតា​យា​ន​អវកាស​​ និង Albert Einstein ជា​ដើម​។ល។​។ តែ​នៅក្រោយ​​ពេល​ដែល​ពួក​អាល្លឺម៉ង់​ចាញ់​សង្គ្រាម គេ​ក៍​សាកល្បង​ធ្វើ​ការពិសោធន៍​វិទ្យាសាស្ត្រ​ ដោយ​ពិនិត្យ​ទៅ​លើ​ទម្រង​នៃ​​ក្រូម៉ូសូម​​របស់​មនុស្ស​ម្នាក់​ៗ​ ពី​ព្រោះ​នៅ​ក្នុង​នោះ មាន​​ព័ត៌មាន​ប្រចាំ​ពូជ​ពង្ស​វង្សត្រកូល​ដែល​ត្រូវ​បាន​ចម្លង​ពី​ឪពុកម្តាយ​ឲ្យ​ទៅ​​កូន។ ហើយ​លទ្ធផល​បាន​បញ្ជាក់​ថា គ្មាន​ទម្រង់ DNA ណា​មួយ​ដែលអាច​​ចាត់​ទុក​ថា​ល្អ​ជាង​ទម្រង់​របស់​ DNA ណា​មួយ​ទៀត​ឡើយ​។ ដូចនេះ​ ទ្រឹស្តី​របស់​ពួក Nazi ដែល​ថា​មាន​ជាតិសាសន៍​មួយ​មាន​បញ្ញា​ជាង​ជាតិសាសន៍​មួយ​ទៀត​ គឹ​ខុស​ស្រឡះ​។

    ក៍​ប៉ុន្តែ បើ​យើង​លើក​យក​ពាក្យ​ថា “ពូជ​មាន់​ជល់​នៅ​តែ​​មាន់ជល់” មក​ពិនិត្យ​មើល​វិញ​ម្តង​ យើង​ឃើញ​ថា​វា​ហាក់​ដូច​ជា​ត្រូវ​ម៉្យាង​ដែរ ពី​ព្រោះ​មាន​មាន់​​មួយ​ចំនួន​កើត​មក​ដោយ​​មាន​ព័ត៌មាន​ជា​​ “សមត្ថភាព” ជា​មាន់​ជល់​នេះនៅ​ក្នុង DNA ​ជាប់​មក​ជា​មួយ​តែ​​ម្តង ហើយ​មាន់​សម្ល​​និង​មិន​អាច​ក្លាយ​ជា​មាន់​ជល់​បាន​ទេ តើ​មក​ពី​មូលហេតុ​អ្វី​?

  2. ខ្ញុំមិនជជែករកខុសត្រូវអីជាមួយលោកនាគរាជទេព្រោះយោបល់របស់លោក​ពិតជាក្បោះក្បាយល្អមែនទែន​ហើយអំណះអំណាងដែលលោកលើកឡើង​​ពីgenderនៅលើពិភពលោក និងNazi ហ៊ីត្លែ​ ខ្ញុំទទួលស្គាល់ថាជាការពិត​ហើយខ្ញុំក៏យល់ពីរឿងនេះដែរ។អ្វីដែលលោកលើកឡើងគឺសុទ្ឋតែជាការពិត។​​ខ្ញុំគ្រាន់តែចង់បន្ថែមយោបល់ខ្លះពីយបល់របស់លោក។
    ស្រ្តីគឺមានចំនុចច្រើនណាស់ដែលមិនអាចប្រជែងជាមួយបុរស​ហើយក៏មានចំនុចច្ើនដែរដែលមិនគួរប្រជែងព្រោះមិនមែនជាការល្អ។​ប៉ុន្តែក្នុងនោះក៏មានចំនុចមិនតិចដែរដែលបុរសទទួលយកមិនបានខណៈដែល​នារីអាចធ្វើបាន។

    ខ្ញុំក៏មិនមែនមានគំនិតទុទិដ្ឋិនិយមចំពោះបុរសដែរហើយមិនដែលចង់ឈ្នះចាញ់អី​ជាមួយបុរសទេ។
    តើបើខ្ញុំគិតដូច្នេះហើយខ្ញុំខំសរសេអត្ថបទនេះមកធ្វើអី?​​គឺព្រោះតែខ្ញុំចង់លើកទឹកចិត្តស្ត្រីខ្មែរយើង​និងចង់ចូលរួមបញ្ចេញយោបល់ខ្លះពីស្រ្តី។

    អរគុណដល់មតិរបស់លោកនាគរាជ​និងអរគុណលោកអធិរាជ្យដែលបានវិលត្រឡប់​មកបញ្ចេញមតិយោបល់ដ៏ពិរោះ (Women are the backbone of economy)។

  3. កញ្ញាអើយ ស្រ្តី រឺបុរស មានសិទ្ធិស្មើគ្នាទេ។ តែការងារខ្លះ ពួកយើងត្រូវធ្វើការរួមគ្នា ទើបបានសង្គមដើរទៅមុខ។ នរណាមកអួតថា ប្រុសល្អជាងស្រីអីនោះ មកពីគេហ្នឹង បានទទួលការអប់រំជាបុរសនិយមតាំងពីតូចមកហើយ។ ដូចនេះ សំរាប់ពួកគេ ស្រ្តីខ្មែរ គ្មានថ្ងៃនឹងមានសិទ្ធិស្មើគេទេ។ តែមានបុរសខ្លះ គេគាំទ្ររឿងស្រ្តីនិយមនេះដែរ។ មិនបាននិយាយច្រើនទេ កូនជ្រូកចូលដេកហើយ។ ចាំទំនេរ ចាំមកលេងប្រធានបទនេះទៀត។ អាលូវ ឈឺក្បាលងងុយដេកហើយ ហត់ណាស់ថ្ងៃនេះ។ បាយ បាយ

  4. តែនៅស្រុកខ្មែរយើង ទោះជាមានការផ្លាស់ប្តូរក៏នៅមិនទាន់បានប្រសើរទេ… កុំថាដល់ ទៅជំនាន់មុន, ត្រឹមជំនាន់ខ្ញុំហើយក៏នៅមានបុរសមួយចំនួននៅតែ ចាត់ទុកស្រ្តី ជាអ្នករាប់រងការងារផ្ទះដែរ និងមើលថែរក្សាកូនដែរ (តាមពិតទៅ កិច្ចការ ទាំងអស់នឹងគឺជាកិច្ចការដែលអាចជួយធ្វើគ្នាបាន ជាពិសេសបើប្រពន្ធក៏ធ្វើការខាង ក្រៅផ្ទះដែរនោះ) ។ ​ ជាទូទៅបើសិនជាប្រធានបទនេះត្រូវលើកឡើងមកពិភាក្សា បុរសខ្មែរសម័យឥឡូវភាគច្រើនប្រហែលជាបង្ហាញនូវគំនិតទូលំទូលាយចំពោះ រឿង យេនឌឹនេះ។ ប៉ុន្តែបើនិយាយពីការអនុវត្តន៍វិញមិនទាន់បានច្រើននៅឡើយទេ… ខ្ញុំហ៊ាននិយាយដូច្នេះ ព្រោះខ្ញុំបានជួបប្រទះនឹងមិត្តភ័ក្រ្តមួយចំនួនរបស់ស្វាមីខ្ញុំដែលគេ នៅមានគំនិតចាស់គំរិលនៅឡើយ។ ឩទា. មានពេលមួយនោះមិត្តភ័ក្ររបស់ប្តីខ្ញុំគេមក លេងចំពេលយើងកំពុងញុំាបាយថ្ងៃត្រង់, នៅពេលដែលគេដឹងថាពួកយើងញុំាម្ហូប ទិញស្រាប់គេក៏និយាយថា, “ឯងយកប្រពន្ធមកធ្ថើអី​បើនៅតែញុំាបាយផ្សារដដែលនឹង?” ពាក្យសំដីមិត្តភ័ក្រ្តម្នាក់នេះហាក់ដូចជាការនិយាយលេងប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញនូវ ផ្នត់គំនិតរបស់បុរសខ្មែរដែលចង់បានប្រពន្ធមកធ្វើជាមេផ្ទះ បើទោះជានាងត្រូវធ្វើការ ខាងក្រៅក៏ដោយ។ ចំណែកឯមិត្តភ័ក្រ្តម្នាក់ទៀត បានពោលថា គេទើសចិត្តណាស់ នៅពេលដែល បុរសជាប្តីដើរពរកូន ហើយប្រពន្ធដើរធ្វើព្រងើយ, វាបង្ហាញថា បុរសនោះអន់ណាស់ នៅក្រោមកន្ទុយក្បិនរបស់ប្រពន្ធ ។ ហេតុអីក៏គេមិនគិតថានេះ ជាការជួយគ្នាទៅវិញទៅ ព្រោះជាកូនទាំងពីរនាក់តើ, ប្រហែលជាគេមិនដឹងថាជា ម្តាយរបស់កូនតូចហត់ប៉ុណ្ណាទេមើលទៅ! ពេលខ្ញុំទៅពេទ្យកុមារនៅវៀតណាម ខ្ញុំមានការរំភើបចិត្តណាស់ដោយឃើញប្តីជួយពរកូនស្ទើរតែគ្រប់ៗគ្នា។ ??????

  5. ខ្ញុំមានវាសនាណាស់ ដែលបានកើតមកជាតិនេះជាជនជាតិ ខ្មែរ សូមប្រាថ្នា កើតជាតិណាៗ ឲ្យបានជួបតែជាតិខ្មែរ​។​ អរគុណណាស់ដល់ម្ចាស់ប្លក ដែលបានលើកនៅចំណុចដ៏សំខាន់
    ទាក់ទងនឹងជីវិត្តស្រ្តីខ្មែរ ខ្ញុំធ្លាប់បានចូលរួមជាញឹកញាប់ដែរ ក្នុងការពិភាក្សា ក្នុងរឿង សិទ្ទិ របស់ ស្រ្តី ខ្មែរ ។
    ខ្មែរយើងច្រើន និយមថា​ស្រ្តីជាមេផ្ទះ មិនអាចធ្វើការ ដូច បុរស បាន ហើយ ក៏ បានប្រៀបធាប ពួកគាត់ថាទន់ខ្សោយជាង បុរស អាងលើខ្លួនជាបុរស ជា ប្តី ហើយប្រើប្រាស ប្រពន្ធ ដូចជា ខ្ញុំកញ្ចះដាច់ថ្លៃ អាង កម្លាំងបាយ ប្រើអំពើ ហឹង្សា ព្រោះខ្វះការចេះដឹងពីតម្លៃនៃ ជីវិត្ត ។ យើងមិនអាចបន្ទោស សង្គមបានទេ ព្រោះ សង្គម មានច្បាប់ទំលាប់ រឿង អនុវត្តន៍ មិនអនុវត្តន៍ជា អំពើផ្ទាល់ខ្លួន ។​ ខ្ញុំជឿជាក់ថា បើ បុរស ជា ប្តី​មានក្តីស្រឡាញ់ចំពោះ ប្រពន្ទ របស់ ខ្លួន គាត់ មិន ប្រើអំពើ ហឹង្សា ដាក់ ប្រពន្ធ របស់ ខ្ួនទេ បូករួមនឹងការចេះដឹង អាចធ្វើឲ្យក្រុមគ្រួសារ រីកចំរើន បាន ។ រឿង មាន សិទ្ធី រវាង បុរស នឹង ស្រ្តី មិន ខុស​គ្នា​ទេ ។​អ្វីដែល បុរស ធ្វើបាន ស្រ្តី​ក៏ធ្វើបានដែរ ស្រី្ត ជា មេផ្ទះ​ បុរស ក៏​អាចជាមេផ្ទះ ដាំស្ល បោកខោអាវ មើលកូន មើលចៅ​បានដែរ មិនមែនចាំតែហាចុកឯណា
    បើខ្ញុំមានប្រពន្ធវិញ កុំថាឡើយ បោកខោអាវ សូម្បីតែ ខោស្លីប ក៏ខ្ញុំបោកបានដែរ ។ ខ្ញុំ សំណាងដែរ​ព្រោះថា​តាំងពី កើត មក ខ្ញុំតែងតែ ឃើញ ប៉ា ម៉ាក់ ខ្ញុំ តែងតែ ជួយគ្នា​ទៅវិញទៅមកជា​រាង រហូត មិនដែល ស្រែក ជេរគ្នា​ឲ្យ កូនៗ ឮ មួយមា៉ត់ទេ បើម៉ាក់ខ្ញុំ រវល់នឹង ប្អូនៗ ប៉ា ខ្ញុំមកពីធ្វើការ មិនទាន់ ដោះខោអាវផង គាត់ ចាប់ផ្តើម ធ្វើម្ហូមទៅហើយ (ប៉ាខ្ញុំធ្វើម្ហូមឆ្ងាញ់ជាង ម៉ាក់ខ្ញុំ​ព្រោះគាត់ ធ្លាប់ធ្វើជាចុងភៅ កាលពីគាត់នៅកម្លោះ) ។ ប្តី នឹង ប្រពន្ធ ត្រូវចេះយោកយល់គ្នាទៅវិញទៅមក បើប្រពន្ធខឹង ប្តីត្រូវខំអត់ធ្មត់ បើនាងទន់ យើងត្រូវរឹង បើនាងរឹង យើងត្រូវទន់ មិនអាចយកពងមាន់ទៅជល់នឹង ថ្ម ឫ ក៏យកប្រេងសាំងទៅ ពន្លត់ភ្លើង បានទេ ។ សម័យនេះនៅកម្ពុជា យើង សិទ្ធិ របស់ស្រ្តី មិនទាន់​មាន​គ្រប់គ្រាន់នៅឡើយទេ បានត្រឹមតែ ១៥​ទៅ​ ២០​ ភាគរយ ប៉ុណ្ណោះ ។
    ព្រោះ បុរសនៅមានគំនិត្ត ចាស់ បុរាណនៅឡើយ ដ៏រាបណា គំនិត្តនេះនៅមាន ស្រ្តីខ្មែរ មិនអាចមានការលូតលាស់ទៅមុខបានទេ ។ យើងគួរណាស់យកគំរូពី ប្រទេសនានា ដែល​លើកស្ទួយ តម្លៃ របស់ សិទ្ធិ របស់ ស្រ្តី ។ កើតមកជាខ្មែរ​ខ្ញុំមានក្តី​រីករាយណាស់ ដែលបានឃើញ ស្រ្តីខ្មែរ មួយ ចំនួន ចេះ រក្សា នៅ ប្រពៃីណី អរិយ្យធម៍ ទំនាមទំលាប់ នឹង តម្លៃ ជាស្រ្តី​ខ្មែរ ដើម្បី នឹង ប្រឆាំងជាមួយ នឹង បុរស មួយ ចំនួន ដែល ប្រើលើអំពើ ហឹង្សា នឹង អំពើ មិន គម្បី ចំពោះ ស្រ្តី ខ្មែរ​ទាំងឡាយ ។
    សូមឲ្យ​ស្រ្តី ខ្មែរ​ទាំងអស់ ដែលរស់នៅជុំវិញ ពិភពលោក នាំគ្នា ភ្្ាក់រលឹកឡើង ដើម្បី រួមរួមកម្លាំង ដើម្បីទាមទា សិទ្ធិ របស់ ខ្លួន ។ គម្បី មិនគម្បី​សូមអភ័យទោស ខ្ញុំនិយាយ ព្រោះតែខ្ញុំមានក្តី​ស្រឡាញ់ ចំពោះ ជនជាតិ រួមឈាម នឹង ស្រ្តី​ទាំងអស់ ព្រោះថា​ម៉ាក់ខ្ញុំក៏ជា​ស្រ្តីខ្មែរ មួយរូបដែរ ។

  6. បងវណ្ណខ្ញុំក៏គិតចឹងដែរ​ភាគច្រើនបុរសៗគេនិយាយបែបនឹង។​
    លោកhanumankingពិតជាបុរសដែលយល់ពីតំលៃស្រ្តីមែនសូមសរសើរ។
    រីឯលោកសុគីក៏ជាប្តីល្អមួយរូបដែរ។

  7. នារីនៅសម័យនេះមានការរីកចំរើនណាស់ ទោះយ៉ាងណាយើងជាបុរសត្រូវតែជួយ
    លើកដំកើងបន្ថែម ហើយនារីខ្លួនឯងក៏ត្រូវរក្សាអោយបាននូវតំលៃរបស់ខ្លួនដែរ។
    បុរសនារីមានសិទ្ធស្មើគ្នា!!

  8. That’s another way to put it ខេមរអធិរាជ្យ actually what it meant “women are cotton and men are gold” Cotton when it soak in mud,water,it always there and hard to clean,dirty,leave a stain. “Men as gold” represented the ability to clean,replaced,renew. For example: She lost her virginity to her boss.Her boss raped her.”lost virginity” that’s cotton soak up in mud,she never able to renew herself,as when she still purity young lady,now she’s emotional handicap. For him as many girls he slept with,he’s still maintain his fame,his originality,his name, because he never thought about what other have said.​​ពាក្យខ្មែរ ចង់និយាយថា ស្រ្តីដូចជាកប្បាស បុរស​ដូចជាមាស នេះសំដៅលើថា កប្បាស តែប្រឡាក់ ភក់ សើម មិនអាចធ្វើឲ្យល្អដូចដើមវិញបានទេ តែប្រឡាក់ហើយ បាត់ហើយភាពបរិសុទ្ធ តែចំពោះបុរសវិញ ចង់ខ្លួន ដេកជាមួយស្រី រាប់រយនាក់ ក៏ឆ្លមោះរបស់គេនៅតែល្អដែរ ចំពោះភ្នែករបស់គេ នឹងភ្នែកអ្នកដ៏ទៃ
    khmer sayings/proverb were meant to be a parable,it make people put more thinking into it,if you try to translate or interpreted you’ll missing the point.

    អរគុណ​កញ្ញា មិនបាច់ ហៅខ្ញុំថា​ លោកស្អីទេ ខ្ញុំជា ស្វា សាម័ញ្ញទេ ហៅ ហនុមាន ទៅបានហើយ !

  9. សួស្តីម្តងទៀត។ អូកុំហៅកូនជ្រូកស្អាតអី អៀនខ្វាច់ណាស់។ ហើយការពិតនោះ កូនជ្រូកអត់ស្អាតទេ គឺរូបរាង កន្ធីងកន្ធាត់ មុខមាត់ពិបាកមើលណាស់។ អាចឹង ហៅថា កូនជ្រូកកន្ធីងកន្ធាត់អីទៅសមជាង។ ហាហាហា

    រឿង ការអោយតំលៃស្រ្តីខ្មែរនេះ វាអាស្រ័យទៅលើការអប់រំ នៅតាមគ្រួសារ នីមួយៗទេ។ មានគ្រួសារខ្លះ ក៏អប់រំបានកូនប្រុសល្អប្រពៃ ចេះគោរព និងអោយ តំលៃស្រ្តីខ្មែរ មិនមើលងាយ មិនកេងចំណេញ មិនប្រមាទផ្តេសផ្តាស ចេះផ្តល់សិទ្ធិ ដល់ការសំរេចចិត្តផ្សេងៗ។ល។ និង។ល។

    សុគី ក៏ជាប្តីដ៏ល្អម្នាក់។ គាត់ថ្នមប្រពន្ធរបស់គាត់។ ប្រសិនបើមនុស្សប្រុស ដែលធ្លាប់តែទទួលការអប់រំបែបបុរសនិយម នឹងមើលឃើញថា គាត់ធ្វើអោយតំលៃប្រុសខ្មែរចុះអន់ថយ ព្រោះពួកគេហ្នឹងយល់ថា មានតែប្រុសទេ ដែលល្អគ្រប់យ៉ាង អាចធ្វើអ្វីបានល្អគ្រប់សព្វទាំងអស់។ បុរសបែបនេះ ជាសត្រូវយ៉ាងធំរបស់នារីខ្មែរហើយ។

    ការពិត គំនិតបុរសនិយមនេះ នឹងបាត់បង់ទៅតាមពេលវេលា នៅថ្ងៃណាមួយ មិនខានទេ។ គឺនៅពេលដែលស្រ្តីចេះអោយតំលៃខ្លួនឯង គឺនៅពេលដែលស្រ្តី យល់ច្បាស់ពីសិទ្ធិរបស់ខ្លួនឯង។

    ប៉ុន្តែ ក្នុងសង្គមមួយដ៏រីកចំរើន ស្រ្តី និងបុរស ត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក រួបរួមក្នុងកិច្ចការងារផ្សេងៗ។ ប្រសិនបើយើងចេះជួយគ្នា ប្រទេសជាតិក៏នឹងរីកចំរើនដែរ។

  10. To Hanuman: an unfortunate incident of sexual assault/rape is an absolute unforgiven act which no law of any country in the world tolerates the rapists/perpetrators/criminals. In the Cambodian criminal code, the rapists shall be sentenced to the term of 10 or 15 years imprisonment. The female victims will be taken care of and provided with psychological counseling, legal representation in court and other needs as she wishes. Since Cambodia has ratified the Convention on the Elimination of All Forms of Discrimination Against Women (CEDAW), women and young girls are protected and civil society including local and international NGOs and the Cambodian government per se have worked hands in glove to eliminate all forms of discrimination against female women or victims of sexual assault, rape, so on and so forth.

    Now you can see the norm of changes in our society and this will lead to break the cycle of the negative interpretation of certain Cambodian old sayings/proverbs. There are some attempt and plan from NGOs such as the Cambodian Women’s Crisis Center, ADHOC, Dan Church Aid etc to translate the Women Behavior Code in a positive way and put it in the curriculum of the Ministry of Education, Youth, and Sports to change behavior of Cambodian men especially for the younger generation. This clearly reveals that the old sayings/proverbs apply to certain people (old thinking) who translate/interpret them in a negative way and implement them mistakenly.

  11. មនុស្ស​ប្រុស​ដែល​មើល​ងាយ​ប្រុស​ដទៃ​ថា​ជួយ​រំលែក​ការងារ​ប្រពន្ធ​ថា​ជា​ប្រុស​អន់ នោះ ច្រើន​តែ​ជា​មនុស្សប្រុស​ស៊េរី​មុន រឺ​មិន​អញ្ចឹង​ក៏​​ជា​មនុស្ស​កំជិលដែរ។

  12. សុំសសើរដល់ កូនជ្រូក ដែលបានវែកញែកចែកជូន យើងរាល់គ្នា ជ្រូកសោះ តែ មាន ស្មារតីជាង មនុស្សលោកមួយចំនួន អេមហ្មង កូនជ្រូក ! សុំទោស កូនជ្រូក ខ្ញុំចេះតែចង់សួរ កូនជ្រូក ហេតុអី ក៏កូនជ្រូក ហៅខ្លួនឯងថា rainbowpig ទៅវិញ ? កូនជ្រូកដឹងថា rainbow ជាពាក្យអង់គ្លេស មានន័យថាយ៉ាងណាដែរទេ ? គ្រាន់តែការងឿងឆ្ងល់ ប៉ុណ្ណោះ គ្មានអីធំដុំទេ បាទ !:D

  13. កូនជ្រូក ការពិតមានឈ្មោះពេញថា កូនជ្រូក7ពណ៌ តែហៅកាត់ថា កូនជ្រូកទៅ។ អោយដាក់ 7colors pig យ៉ាងម៉េចទៅ មិនពិរោះប៉ុន្មានទេ។ អាចឹង កូនជ្រូកក៏លើកទឹកចិត្ត ខ្លួនឯង ដោយដាក់ថា rainbowpig តាហ្មងទៅ។ វារាងកាលីបបន្តិច។ គិតថា អីចឹងអត់ ស្តេចស្វា? ហាហាហា

  14. មនុស្ស​ប្រុស​ដែល​ចង់​បាន​ប្រពន្ធ​ជា​មេ​ផ្ទះ​ មិន​សម​ទៅ​រឹះគន់មនុស្ស​ប្រុស​​ដូច​គ្នា​ដែល​ជួយ​ធ្វើ​ការងារ​​ផ្ទះ​ជាមួយ​ប្រពន្ធ​នោះ​ទេ​ ព្រោះ​វា​ជា​ជម្រើស​របស់​គេ​។ ហើយ​យើង​ក៍​មិន​អាច​សន្និដ្ឋាន​ថា​អ្នកដែល​​យក​ប្រពន្ធ​ជា​មេ​ផ្ទះ​ ជា​មនុស្ស​​មាន​គំនិត​ចាស់​គម្រិល​បាន​ទេ​ ព្រោះ​មាន​ស្ត្រី​ជា​ច្រើន​យល់​ថា​ការងារ​មេផ្ទះ​ជា​ការងារ​ដ៍​សមរម្យ​សម្រាប់​ពួកគេ​។ ជា​ពិសេស​ស្ត្រី​នៅ​ជនបទ​តែង​តែស្រមៃ​ចង់​ក្លាយ​ជា​ទំទាវ​ជំទាស់​ក្រចក​នៅ​តែ​ផ្ទះ គេ​មិន​ចង់​ទៅ​ធ្វើ​ការ​ងារ​នៅ​ខាង​ក្រៅ​ផ្ទះ​ឡើយ​ ព្រោះ​ពូក​គេ​ធ្លាប់​យ៉ាប់​តាំង​ពី​តូច​មក​។ ដូចនេះ​នៅ​ពេល​ដែល​ពួក​គេ​បាន​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​ចង់បាន​​ប្រពន្ធ​ជា​មេផ្ទះនោះ គឺ​ជា​រង្វាន់​ដ៏ធំ​មួយ​សម្រាប់​ស្រ្តី​ទាំងនោះ​។ សរុប​មក​អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​ជា​ជម្រើស​របស់​យើង​ម្នាក់​ៗ​។

    មួយ​វិញ​ទៀត នៅ​ពេលដែល​​ប្តី​ប្រពន្ធ​ធ្វើការ​ដូច​គ្នា នៅ​ពេល​ត្រឡប់​មក​ផ្ទះវិញ ខ្ញុំ​មិន​ជឿ​ថា​ប្តី​សុខ​​ឲ្យ​ប្រពន្ធ​ធ្វើ​ម្ហូប​ដាំ​បាយ​ឲ្យ​ខ្លួន​ ហើយ​ប្រពន្ធ​ក៍​គ្មាន​កម្លាំង​ឯណា​ទៅ​ដាំ​បាយ​ឲ្យ​ប្តី​ដែរ​ ព្រោះ​វា​មិន​មែន​ជា​រឿង​ទំនៀម​ទម្លាប់​ប្រពៃណី​ទេ វា​ជា​រឿង​កម្លាំង​កាយ​ បើ​អស់​កម្លាំង​ តើ​ឲ្យ​​ធ្វើ​យ៉ាង​ម៉េច​។ ខ្ញុំ​មិន​ធ្លាប់​មាន​ប្រពន្ធ​ទេ តែនេះ​​វា​គ្រាន់​ជា​សង្កេត​មើ​ល​ជុំ​វិញ​ខ្លួន​តែ​ប៉ុណ្ណោះ​។​​ ហើយ​បើ​ខ្ញុំ​មាន​ប្រពន្ធ ខ្ញុំ​នឹង​ជួយ​ធ្វើ​ការ​ងារ​មេផ្ទះ ទៅ​តាម​សមត្ថភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។

  15. ចំពោះ​ខ្ញុំៗ ឲ្យតំលៃ​​ស្ត្រី​ជា​ទូទៅ តាំង​ពីដើម​អឺងអើយមក!
    តែ​​ខ្លះ​ដែលគេហៅថា​ស្រីនោះ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ក្បាល​រាល់យប់!
    ចាំអាន​នៅ​ប្លក់​ខ្ញុំ! ទៅហើយ​ប្រុយ!

  16. យីកូនគគ្រិចចេះនិយាយពីនារីអីដែរ!

    សង្ឃឹមថាបុរសៗទាំងអស់ដែលបានបញ្ចេញមតិនៅទីនេះ​មាត់និយាយដូចចិត្តគិតចុះ!​🙂

    ស្តេចស្វាចេះសួរគេថាមិចក៏កូនជ្រូកដាក់ឈ្មោះចឹង​ចុះស្តេចស្វាវិញមិចក៏ដាក់ឈ្មោះចឹង​ហើយមិចក៏ថមកម្ពុជាដាក់ឈ្មោះថាញញឹមស្រស់?​​​🙂

  17. ខ្ញុំ​ដាក់​ឈ្មោះ​ថា “ញញឹម​ស្រស់” ព្រោះ​ជា​ពាក្យ​ដែល​បរទេស​ប្រសិទ្ធនាម​ឲ្យ​ទឹក​ដី​អង្គរ​ដ៍​ស្រស់​បវរ​នៃ​យើង​។ ម៉្យាង​ទៀត ខ្ញុំ​តែង​ស្រមៃ​ឃើញ​ថា​ប្រទេស​យើង​នឹង​ក្លាយ​ទៅ​ជា​ទឹកដី​នៃ​ស្នាម​ញញឹម​ដ៏​ពិត​ប្រាកដ​ គ្មាន​សង្រ្គាម​ទៀត​ឡើយ​។

  18. ខេមរអធិរាជ្យ
    អរគុណដែលបានជួយបំភ្លឺដល់ខ្ញុំបាទ សង្ឃឹមថាអ្វីៗដែលលោកមានប្រសាសន៍ នឹងជួយប្រេជាជនខ្មែរ​ទៅអនាគត ។ នេះជា​ លិង ដែលខ្ញុំតែងតែ ចូលលេង http://women.open.org.kh/

    កញ្ញា
    ខ្ញុំឈ្មោះ ហនុមាន ព្រោះខ្ញុំមានរូបរាង មិនសង្ហា ហើយ អាក្រក់ទៀត ប៉ុន្តែ ខ្ញុំឆ្លាត ដូចស្វា ហើយ ខិល តិចៗ😀 រឿងដែលបញ្ចេញមតិក្នុង ប្លករបស់កញ្ញា ជា មតិ ពិតប្រកដ មិនមែនតែពាក្យសំដី មិនបានការេទេ បាទ ។
    កូនជ្រូក
    អរគុណដែលបានជួយ ពន្យល់ដល់ខ្ញុំបាទ សុំទោស ដែលខ្ញុំបានច្រឡំ ព្រោះថា rainbow ជាភាសា slang របស់អង់គ្លេស មានន័យថា អ្នកដែលចូលចិត្តភេទដូចគ្នា ខ្ញុំស្មានតែកូនជ្រូកចង់
    និយាយពីរឿងអិផ្តេសផ្តាស😀
    អរគុណអ្នករាល់គ្នា ដែលបានចូលរួមក្នុង ការពិច្ចារណានេះ​!

  19. សួស្តីស្តេចស្វា។ អូ រេនបូ ហ្នឹង មានន័យថា មនុស្សចូលចិត្តភេទដូចគ្នាហ្អ? ក្រែងមានន័យថា ឥន្ទនូតើហ្អី? កូនជ្រូកអត់ដឹងដែរ។ តែមិនអីទេ ព្រោះកូនជ្រូកមិនមែនជាមនុស្សស្រលាញ់ភេទដូចគ្នាផង។ អរគុណដែលបានប្រាប់។

  20. អរគុណហនុមានសំរាប់តំណភ្ជាប់ទៅកាន់គេហទំព័ររបស់វិទ្យាស្ថានបើកទូលាយ។ ខ្ញុំចាំបានថា ខ្ញុំធ្លាប់បានពិភាក្សាជាមួយនាយិកាអង្គការនេះពីរឿងកម្មវិធីព័ត៌មានស្រ្តីតាមអ៊ីនធឺណិតកាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលខ្ញុំធ្វើការនៅអង្គការស្រ្តីមួយនៅភ្នំពេញ​ និងមុនពេលដែលខ្ញុំចេញទៅបន្តការសិក្សានៅប្រទេសសិង្ហបូរី។ រីករាយដែលបានឃើញ ក្តីសុបិន្តរបស់នាយិកាអង្គការនោះបានក្លាយជាការពិត។

  21. សរុបទៅស្តេចស្វា​ កូនជ្រូក​ ញញឹមស្រស់​ និង ​​ខេមរអធិរាជ្យ​សុទ្ធតែជាឈ្មោះពិរោះទាំងអស់ហ្នឹង!

    លោកខេមរអធិរាជ្យ​តើប្រធានអង្គការវិទ្យាស្ថានបើកទូលាយជាអ្នកណាដែរអាចប្រាប់បានទេ?

  22. បើខ្ញុំចាំមិនខុសទេ នាយិកាអង្គការវិទ្យាស្ថានបើកទូលាយកាលពេលនោះគឺ លោកស្រី​ មាណាវី។​ ខ្ញុំភ្លេចត្រកូលគាត់ហើយ។ សំរាប់ពេលនេះវិញ​ ខ្ញុំមិនដឹងថាគាត់នៅបន្តធ្វើការនៅទីនោះទៀតរឹអត់ទេ។

  23. េខមរអធិរាជ្យ
    សូមអរគុណដល់លោកដែលបានចូលបំរើ ប្រជាជន របស់យើង ៕សូមឲ្យលោកបន្តកិច្ចការនេះបន្តទៅទៀត ហើយសូមឲ្យលោកបានជួបប្រទះ តែសេចក្តី សុខគ្រប់ប្រការ !
    កញ្ញា
    អាចអញ្ជើញទៅ វិបសាយ http://women.open.org.kh/ នោះនឹងបានឃើញ ហើយ
    កូនជ្រូក
    អរគុណ មិនអីទេ ខ្ញុំគ្រាន់តែបារម្ភពីកូនជ្រូកតើ ខ្លាចកូនជ្រូកស្រឡាញ់ស្រីៗដូចគ្នា ចុះប្រុសៗ មិនយំស្លាប់ទៅហើយ​ ។:D

  24. អូ ស្តេចស្វា ស្រីដូចគ្នាក៏កូនជ្រូកស្រលាញ់ដែរ តែស្រលាញ់ជាពួកម៉ាក ជាបងប្អូន អត់ស្រលាញ់បែបស្នេហាស្នេហឺតទេ អាណិតចិត្តប្រុសៗណាស់។ កូនជ្រូកមិនអាត្មានិយម ធ្វើបាបចិត្តប្រុសៗម្លឹងៗទេ។😆

  25. សុំសើចមួយសិន កូនជ្រូក ហាហាហាហាស អូ សើមខោបាត់ហើយ😀 កូនជ្រូកខ្ញុំចូលចិត្ត អារូបចាស់របស់កូនជ្រូកជាង អាថ្មីនេះ ព្រោះអារូបចាស់ បានសំជា រេនបូភីគ មែន !

  26. ស្តេចស្វា សើចអីក៏ខ្លាំងម្ល៉េះ ដល់ទៅរាគនោមដាក់ខោ។ ងាប់ហើយ បើគេឃើញ ខ្មាសគេស្លាប់ហើយ ពិសេស ស្រីៗ ច្បាស់ជា ដាក់មេផាយមិនខាន បើឃើញបែបនេះ។
    អូ រូបថ្មីនេះ មានគេសរសើរថា ស្អាត កូនជ្រូកស៊ីជោរមួយនេះ ក៏ដាក់វាទៅណា។ អាលូវ ស្តេចស្វាឯងបង្អាប់។ យ៉ាប់ដល់ហើយ មិនចេះ តំរូវចិត្ត ទស្សនិកជនទេ។ មិនដឹងដាក់មួយណាទេ។ គិតអីចេះទៅ ម៉ាង៉ៃ ដាក់អានេះ ម៉ាងៃដាក់អានោះ អោយវង្វេងតាហ្មងទៅ។ វិលចុះវិលឡើង កូនជ្រូក ស្រកគីឡូមិនខានទេ។ ច្បាស់ជាលែងបានប្រើឈ្មោះ កូនជ្រូក ប៉ាដោយ។ ហាហាហា😆

  27. អារឿងស្រកដៃនោះ សង្ឃឹមតិចហើយ។ ម្ង៉ៃៗនៅតែមុខកុំព្យូទ័រ ចុចប៉ូកៗ ឡើងចង់ឡើងសាច់ដុំដៃហើយ។ អក្សរលើ Keyboard ប៉ុន្មាន រលុបចង់អស់ហើយ។ សំណាងដែរ ចាំដៃស្ទាត់ កុំអី ត្រូវទិញ keyboard ថ្មីមិនខានទេ។ ហាហាហា

  28. និយាយអោយត្រឹមត្រូវដោយមិនលំអៀងទៅ,
    ពាក្យស្លោកដែលថាស្ត្រីបង្វិលចង្ក្រានមិនជុំនេះវាក៏ត្រឹមត្រូវខ្លះដែរ,

    យោងតាមការមួយដ៏ងាយស្រួលថា,
    ហេតុបានមានគ្រូពេទ្យ ? ពីព្រោះមកពីមានអ្នកជំងឺ

    ហេតុបានមានគ្រូបង្រៀន ? ពីព្រោះមកពីមានអ្នកដែលនៅល្ងង់

    ហេតុបានមានពាក្យស្លោកនេះនៅប្រើប្រាស់មកដល់សព្វថ្ងៃ ?

  29. ពីព្រោះនៅមានស្រ្តីមួយចំនួនយល់ថាខ្លួនមិនចេះធ្វើអ្វីទេក្រៅពីការងារនៅផ្ទះបន្តិចបន្តួច ជាពិសេសស្ត្រីនៅតាមទីជនបទ ចំកាត់មាត់ញក និយាយឲ្យចំទៅគឺស្ត្រីដែលខ្វះការអប់រំ ឬក៏ទទួលការអប់រំបានតិចតួចនៅឡើយ។ ប៉ុន្តែមិនទាំងអស់នោះទេ ពីព្រោះថាបច្ចុប្បន្ននេះ ក៏មានស្ត្រីមួយចំនួនដែរ បើទោះបីជាគាត់មានចំណេះដឹងតិចមែន តែគាត់មានការយល់ដឹងធំពីសិទ្ធិ និង កាតព្វកិច្ចរបស់គាត់ក្នុងការចូលរួមអភិវឌ្ឍ​សហគមន៍ដែលគាត់រស់នៅដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s