ប្រពន្ធ Vs. ខ្លា!

បុរស២នាក់នាំគ្នានិយាយដើមប្រពន្ធនិយាយចុះឡើង បុរស ក ក៏បានសួរបុរស ខ ពីប្រពន្ធរបស់បុរស ខ។
បុរស​ ក៖នែមិចហើយប្រពន្ធឯងកាចទេវើយ?

បុរស ខ៖ចាំបាច់ឆ្ងល់អីវើយកាចជាងខ្លាទៀត

បុរស ក៖មែនក៏អី?ចុះបើមានខ្លាចេញម៉ោ ឯងជួយនរណាមុនវើយ?

បុរស ខ៖យី!បើអាខ្លាហ្នឹងវាមិនដឹងងាប់អោយវាហក់សាកជាមួយប្រពន្ធអញទៅ!

18 comments on “ប្រពន្ធ Vs. ខ្លា!

  1. ក្រោយ​ពី​បាន​បាត់​មុខ​​បាត់​មាត់​ពី​ដែន​ដី​ WordPress ដ៏ល្អ​ស្រស់​ត្រកាល​ អស់​មួយ​រយៈ​កន្លង​មក ខ្ញុំ​បាទ​មាន​ការ​ក្តី​នឹក​រលឹក​ជា​ពន្លឹក​ ដល់​ប្រជានុរាស្ត្រ​នៃ​​នគរ​​សិប្បនិមិត្ត​​ ដែល​ពោរពេញ​ដោយ​សេរីភាព​​​មួយ​​នេះ​។ តើ​អស់​លោក​អ្នក​នាង​កញ្ញា​​ទាំងអស់​គ្នា​ សុខ​ទុក្ខ​ជា​ធម្មតា​ទេ​​?​

    ឆាក​ជីវិត​របស់​យើង​ម្នាក់​ៗ តែង​តែ​បន្ត​ដំណើរ​ទៅ​មុខ​ជា​ដរាប ទោះ​ជាមាន​​រឿង​ល្អ​និងឬ​អាក្រក់​កើត​មាន​ឡើង​ ចំពោះ​រូប​យើង​យ៉ាង​ណា​ក៏​ដោយ​។ ដូចនេះ ដើម្បី​ចូល​រួម​បង្កើត​បរិយាកាស​ដ៏​រីករាយ និង​ពោរ​ពេញ​ដោយ​ក្តី​សង្ឍឹម​ សម្រាប់​​ជីវិត​របស់​យើង​ទាំងអស​គ្នា ខ្ញុំ​បាទ​នឹង​​ចាប់​ផ្តើម​ថត​និង​ចុះ​​ផ្សាយ​​ ខ្សែ​ភាពយន្ត​ប្រឌិត (Machinima) រឿង “ ឥន្ទ្រី​ខៀវ” សារ​ជា​ថ្មី​ម្តង​ទៀត​។ ហើយ​ខ្ញុំ​បាទ​សន្យា​ថា នឹង​ខិត​ខិត​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​ប្រឌិត​ថត​ថ្មី​នេះ អាច​ក្លាយ​​ជា​ចំណី​អារម្មណ៍​ដ៏​ពេញ​ចិត្ត​មួយ​ សម្រាប់​អស់​លោក​អ្នក​នាង​កញ្ញា​​ទស្សនា នៅ​ពេល​ទំនេរ​។ ទន្ទឹម​នឹង​នេះ​ដែរ ខ្ញុំ​បាទ​នឹង​រង់ចាំ​ទទួល​យក​ជានិច្ច នូវ​គ្រប់​​ការរិះគន់​កែ​លម្អ​ទាំងឡាយ​ណា​ ដែល​អាច​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ​ មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។ ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ នឹងត្រូវ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ថ្មី​របស់​ខ្ញុំ​បាទ​ ដែល​មាន​អាស័យដ្ឋាន​ដូច​តទៅ​នេះ http://vuthdevelop.blogspot.com/

    សូម​ទទួល​យក​នូវ​ការរាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំ​បាទ

    កួរ​ស្រូវ

  2. សួស្តីអ្នករាល់គ្នា!​ខ្ញុំរវល់ពេក​ហើយបានមកអើតម្តងៗ​ដែរ​តែជួនបានឆ្លើយតបមតិលើប្លក់​ជួនក៏មិនបានឆ្លើយវិញដែរ​កុំប្រកាន់អី។
    អរគុណដែលបានមកលេង។

  3. សង្ស័យតែមើលអត់យល់ហ្មងទើបអត់សើច។🙂
    តាមពិតទៅ​បុរស​ខ​ហ្នឹងថាប្រពន្ធខ្លួនកាចជាងខ្លាហើយហេតុអីត្រូវខ្លាចខ្លា។
    ហើយបើប្រពន្ធ​ vs. ខ្លា​សួរថាមួយណាឈ្នះ?

  4. ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​រួច​មក កម្លោះ​ដ៏​ស្រស់​សង្ហារ​ម្នាក់ ​​​ដែល​មាន​ឈ្មោះ​ថា កែវ បញ្ញាវុធ បាន​ទៅ​ប្រឡង​​ប្រជែង​ចូល​ធ្វើ​ជា​​ទាហាន​ទ័ព​អាកាស​នៅ​ក្នុង​​កង​ខេមរ​ភូមិន្ទ​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​។ដោយសារ​រូប​គេ​​ធ្លាប់​ជា​​សិស្ស​ឆ្នើម​​នៅ​ក្នុង​មុខ​វិជ្ជា​គណិតវិទ្យា និងធ្លាប់​​មាន​ឈ្មោះ​​ល្បីល្បាញ​ខាង​ដោះ​ស្រោយ​លំហាត់​គណិតវិទ្យា ​បាន​យ៉ាង​លឿន​រហ័ស​​​ដូច​ផ្លេក​បន្ទោរ​ កម្លោះ​ កែវ បញ្ញា​វុធ ​ក៏​បាន​​ប្រឡង​ជាប់ និង​ត្រូវ​បាន​ជ្រើសរើស​​ជា​អាកាសយានិក ​​សម្រាប់​ការបើកបរ​យន្តហោះ​ប្រដេញ​​​ដ៏​ទំនើប​បំផុត​ បើ​អាច​ធ្វើ​ទៅ​បាន​។

    ដោយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ពុំ​ទាន់​មាន​សាលា​​កង​ទ័ព​អាកាស និង​គ្រូ​បង្វឹក​​​​ដែល​មាន​ជំនាញ​គ្រប់គ្រាន់​ ក្នុង​ការបង្ហាត់​បង្រៀន​ក្រុម​អាកាសយានិក​នៃ​យន្តហោះ​ប្រដេញ កម្លោះ​ កែវ បញ្ញាវុធ ក៏​ត្រូវ​បាន​​អគ្គបញ្ជាការ​នៃ​កងទ័ព​អាកាស បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​​​ស​ហព័ន្ធ​រុស្ស៊ី​​។
    អាន​បន្ត>>

  5. តាមពិតទៅ​ប្រពន្ធមិនគួរអោយខ្លាចដូចខ្លាឯណា។​នេះគ្រាន់តែជារឿងកំប្លែង​និង​ពាក្យប្រៀបធៀបរបស់ប្រុសៗដែលចូលចិត្តនិយាយលែងអីហ្នឹង។​

    ជិតចូលឆ្នាំថ្មីហើយ!​ជូនពរអ្នកទាំងអស់គ្នាអោយជួបសំណាងល្អ​និងជួបតែសេចក្តីសុខ​គ្រប់ៗគ្នា​ហើយចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។​

    Happy Khmer New Year!!!

  6. កញ្ញា ចេះតែរកនឹកឃើញ​ ប្រពន្ធ vs ខ្លា យើងតែងឧទិសនាមឲ្យស្រ្តីខ្មែថាជាស្ត្រី
    រមទម្យ តើមានស្ត្រីខ្មែរប៉ុន្មាននាក់ទៅដែលអាចសម្តែងអំណាចដូចជាខ្លា ព្រោះ
    ភាគច្រើនឃើញតែស្ត្រីទេដែលត្រូវបានសង្គ្រប់ដោយខ្លាកំណាច (បុរសឃោរឃៅ)
    ជាប្រចាំ។

  7. មិនមែនខ្ញុំចេះតែនឹកឃើញទេគឺខ្ញុំលឺពូៗចាស់ៗដែលខ្ញុំស្គាល់គាត់និយាយរឿងនេះ​​។​អញ្ចឹងក៏យកមកចែកគ្នានៅទីនេះទៅ។​
    តាមពិតបើនិយាយពីកំលាំងបាយ​និងអំណាច​វិញ​នារីខ្មែរយើងគឺទន់ខ្សោយ​មែន​មិនអាចយកទៅប្រៀបធៀបនឹងខ្លាទេ។​

  8. ខ្ញុំជឿ កញ្ញា តាមពិតទៅនារីដែលមានកម្លាំងកាយនឹងកម្លាំងចិត្តខ្លាំងក៏មានខ្លះដែរ
    ដូចមានអ្នកគ្រូម្នាក់ដែលខ្ញុំស្គាល់យ៉ាងច្បាស់នៅបាត់ដំបង គាត់មានមាឌធំ មាន
    ហេតុអាក្រក់គឺចោរវាយប្លន់យកមូតូ តែគាត់មិនព្រមចុះចាញ់ទេ គាត់បានប្រវាយ
    ប្រតប់វាយជាមួយនឹងចោរប្រុសៗ ពីរនាក់ហើយទីបំផុតចោរក៏រត់ទៅ វាមានទាំង
    កាំភ្លើងតែមិនដឹងថាមានគ្រាប់ឫអត់ទេ ព្រោះវាមិនបានបាញ់ទេ ចំនែកប្តីគាត់មាន
    មាឌស្គមឮថាប្រពន្ធវាយឈ្នះចោរ គាត់ថាបើខឹម ឲ្យមូតូទៅចោរបាត់ហើយ​ ហាហា
    ហើយគាត់ក៏មានអាការខ្លាចប្រពន្ធគាត់ដែរ ពេលគាត់ផឹកមកអី ប្រពន្ធស្តីឲ្យមេ្តចម្តាក៏
    មិនហ៊ានតដែរ ហាហា ប្រហែលជាខ្លាចត្រូវហើយមើលទៅ!។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s