ស្រ្តី​និងគ្រឿងស្រវឹង

ស្ត្រី​សម័យ​ថ្មីចូលចិត្តញុំស្រានិងគ្រឿងស្រវឹងផ្សេងៗជាការកំសាន្ត​និងបំបាត់ទុក្ខកង្វល់​ជាពិសេស​ស្រ្តីនៅប្រទេសជឿនលឿនលើពិភពលោក។​រីឯស្ត្រីខ្មែរយើងវិញ​ក៏ចេះញុំាស្រានិងគ្រឿងស្រវឹងដែរ​គ្រាន់តែថាគេញុំាបន្តិចបន្តួច​គ្រាន់ចូលចំណោមគេតែប៉ុណ្ណោះ។​

ស្ត្រីមួយចំនួន​ញុំាស្រាសំរាប់ជាឪសថ​ព្យាបាលរោគា​ដែលនេះត្រូវបានគេស្គាល់ថា​ជាប្រពៃណី​បរុមបូរាណ​តៗគ្នាមក។​
យ៉ាងណាមិញ​ស្ត្រីខ្មែរដែលប្រកបរបរលក់ស្រាបៀរវិញ​ភាគច្រើនគេញុំាដើម្បីកំដរភ្ញៀវ​ហើយការញាំនោះគឺក្នុងបរិមាណមួយច្រើនគួរសម។​
អ្នកដឹងទេថាការញុំាស្រាអាចប៉ះពាល់ដល់សុខភាព​នារីបានយ៉ាងងាយ​បើសិន​ជាយើងមិនចេះកំរិតបរិមាណឲ្យបានត្រឹមត្រូវ​ហើយស្ត្រី​ងាយទទួលរងផលប៉ះពាល់ពីគ្រឿងស្រវឹង​ជាងបុរស។​​

សូមអានអត្ថបទបន្ថែមសំរាប់ផលប៉ះពាល់វិជ្ជមាននិងអវិជ្ជមានផ្សេងៗ។
http://neary-khmer.blogspot.com/2009/12/women-and-drinking.html

27 comments on “ស្រ្តី​និងគ្រឿងស្រវឹង

  1. មិនមែនមានន័យថាស្ត្រីញុំាស្រាមិនបានទេ​គ្រាន់តែថាបើញុំាត្រូវ​តែ​ចេះកំរិតបរិមាណឲ្យបាន​ត្រឹមត្រូវ​។​
    នេះក៏មិនមែនមានន័យថា​បរុសញុំាប៉ុណ្ណាក៏បានដែរ​បើផឹកស៊ីមិនចេះគិត​គង់តែចេតរយ​ដូចតាគ្នាហ្នឹង!​😀

  2. ញ៉ុមកំរឃើញមនុស្សស្រីផ្សេងក្រៅពីអ្នកលក់ស្រាបៀញាំបៀណាស់, ជាទូទៅទោះបី ជាមានអ្នកដទៃបង្ខំ ក៏ពួកគាត់ប្រកែកខ្លះដែរ, ដូចកញ្ញាបាននិយាយចឹង, ពួកគាត់ហូប តែពេលគាត់ត្រូវការកែរោគមួយចំនួនតាមទំនៀបបុរាណតែប៉ុណ្ណោះ ។
    ហេ ហេ តែម៉ាក់ញ៉ុមចេះញាំបៀតើ!

  3. អីក៏ត្រូវកំរិតបរិមាណដែរ..សូម្បីបាយក៏ត្រូវកំរិតដែរ!
    ព្រោះខ្លួនប្រាណយើងមិនត្រូវការលើសកំណត់់ទេ..
    ប៉ុន្តែស្រាក្ដី បាយក្ដី អាហារផ្សេងៗទៀតក្ដី មនុស្សលោក
    ញុំាលោភ..ដោយសារអារឿងឆ្ងាញ់់ហ្នឹងណា៎..អញ្ចឹងហើយបានជា
    មនុស្សជាច្រើនណាស់់!!!នៅប្រទេសសំបូរអាហារ គឺនៅប្រទេសជឿនលឿនហ្នឹងណា៎..
    ធាត់់ទ្រលុចៗគ្រប់់ៗគ្នា សឹងដើរដើរលែងរួចទៅហើយមួយចំនួនធំ។

  4. កញ្ញា កុំបារម្ភអី ព្រោះខ្ញុំជាបុរសពិតស្រាប់ទៅហើយ😆
    អីយ៉ា ភ្លេចមើល គេដូរ Style ពីពេលណាហ្នឹង ! នេះបានសមជា នារីពិត😆 Just kidding

  5. អរុណសួស្តី!

    @សុភា និង កួរស្រូវ ៖ ឱ្យខ្ញុំសុំទៅជាមួយផង គ្រាន់បានជាគ្នា ពេលស្រវឹងគ្រាន់មាន គ្នាជួយសែងទៅផ្ទះ ហាហាហា😆
    @កញ្ញា ៖ ចង់ទៅជាមួយទេ ?

  6. ការផឹកស្រាមិនល្អសម្រាប់សុខភាពប៉ុន្មានទេ ប៉ុន្តែម៉េចក៏គេចូលចិត្តផឹកស្រាម្លេះហ្ន៎ ឆ្ងល់ដល់ហើយ? ទាំងប្រុសទាំងស្រី ជាពិសេសនៅប្រទេសជឿនលឿនម៉ាចំនួន ពេលខ្លះ​បើមិនចេះផឹកទេ ចូលជាមួយគេមិនចុះតែម្មង។​ លើសពីនេះ មនុស្សមួយចំនួន​ថែមទាំងគិតថា បើចេះផឹកកាន់តែខ្លាំង កាន់តែឡូវ…សង្គមទៅជាយ៉ាងហ្នឹងទៅហើយ…

  7. កុំថា​ប្រុស​ ឬ​ស្រី​ នៅពេល​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​ វា​ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ ដោយ​ឡែក​ ចំពោះ​ស្ត្រី​ខ្មែរ​ នៅ​ពេល​គេ​ឃើញ​ញ៉ាំ​គ្រឿង​ស្រវឹង​នោះ​ មាន​មនុស្ស​ភាគច្រើន​នឹង​ធ្វើ​ការ​វាយតម្លៃ​ទៅ​រក​ផ្លូវ​មិន​ល្អ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s