ធុនណាក៏មាន!

អ្នកប្រហែលជាធ្លាប់លឺព័ត៌មានដែលថាមានអ្នកចំហៀវខ្លាញ់ខ្មោចមកបន្លំជាខ្លាញ់ជ្រូក​យកមកលក់នៅតាមទីផ្សារក្នុងប្រទេសកម្ពុជាយើងហើយមែនទេ?ព័ត៌មាននេះបានល្បីសុសសាយពេញទីក្រុងភ្នំពេញ​ហើយបានធ្វើអោយមេផ្ទះមួយចំនួនឈប់ប្រើខ្លាញ់​បែជាមកប្រើប្រេងឆាជំនួសវិញ។ហើយសឹងតែគ្រប់គ្នាដែលទិញម្ហូបអាហារបរិភោគលើទីផ្សារតែងតែសួរបញ្ជាក់ជាមុនថា​តើអ្នកចំអិននោះប្រើខ្លាញ់ឬប្រេង។បើគេប្រើខ្លាញ់ប្រហែលជាគ្មានអ្នកណាមកទិញទេ។

ថ្មីៗនេះមានព័ត៌មានប្លែកមួយទៀតហើយ​គឺការចំហៀវខ្លាញ់មនុស្សមកធ្វើគ្រឿងសំអាង។

មុខសញ្ញា​គ្រោះថ្នាក់

ធាត់ទ្រលុកទ្រលន់បែបនេះណា សុទ្ធតែជាមុខសញ្ញា គ្រោះថ្នាក់

រឿងនេះបានកើតឡើងនាពេលថ្មីៗនេះនៅប្រទេសប៉េរូ។មានព័ត៌មានជាក់ច្បាស់មួយបានផ្ទុះឡើងផ្អើរទូទាំងពិភពលោកថាមនុស្ស៤នាក់បានចាប់ខ្លួន​ពីបទសំលាប់មនុស្សនិងការបាត់ខ្លួនផ្សេងរបស់មនុស្សដល់ទៅ៦០នាក់។ការសំលាប់នេះគឺដើម្បីយកខ្លាញ់និងជាលិកាលក់អោយពួកអ៊ីតាលីសម្រាប់​ប្រើប្រាស់ក្នុងការផលិតជាគ្រឿងសំអាងនៅអឺរុប។ប៉ូលីសរបស់ប្រទេសប៉េរូបានចាប់បានជនដៃដល់៤នាក់​ដែលជាប់ពាក់ព័ន្ធក្នុងអំពើដ៏សាហាវយង់ឃ្នងនេះហើយមនុស្ស៧នាក់ដែលរួមមាន​ជនជាតិអ៊ីតាលី២នាក់ផងដែរត្រូវបានគេកំពុងតាមចាប់ខ្លួន។
បើយោងតាមព័ត៌មានបានឲដឹងថាខ្លាញ់មនុស្សដែលចំហៀវរួច​ត្រូវបានរកឃើញនៅក្នុងកុងទីន័រ (container) ដែលបានច្រកដបរួចជាស្រេច​​រីឯ​សាកសពដែលនៅសល់​គេបានយកទៅបោះចោលនៅជ្រលងភ្នំ​មួយនៅក្នុងប្រទេសនោះ​​ ​(កុំចង់​មើលរូបភាពសាកសពនោះអី​ព្រោះវាគួរឲខ្ពើមណាស់​បើមើលពេលញ៉ាំបាយវិ​ញ​អ្នកប្រកដជា​…)។ ព័ត៌មានក៏បានឲដឹងទៀតថា​តំលៃរបស់ខ្លាញ់មនុស្សនេះ​​ក្នុង១គីឡូក្រាមស្មើនឹង៤២០០ដុល្លាអាមេរិក។

6 comments on “ធុនណាក៏មាន!

  1. បងអើយ​ខ្ញុំក៏បានឃើញព័ត៌មានហ្នឹងដែរតាមបុស្តិ៍​ CTN!​គួរអោយខ្ពើមណាស់​!​អូយនឹកឃើញរូបភាពសាកសពដែលគេបោះចោលនោះ​ពេលណា​ចង់តែខ្អួត។​
    ពួកឃាដករអស់នេះ​សមតែកាត់ទោសអោយធ្ងន់ធ្ងរទេ​ទើបសមមុខពួកវា។

  2. អ្នក​ធាត់​ៗ​ភ័យ​ឲ្យ​ហើយ​ទៅ ប្រយ័ត្ន​គេ​ចាប់​វះ​យក​ខ្លាញ់​ទៅ​លក់​ធ្វើ​គ្រឿង​តុបតែង​ខ្លួន​​។ តើ់​ កញ្ញា​ ធាត់​ដូចពួក​​គេ​ដែរ​ឬ​ទេ?

  3. ហាហា​ស្រដៀងៗដែរហ្នឹងតែយ៉ាងណាក៏មិនដល់ពួកគាត់ដែរ!
    នារី, បើបងវិញណា​កំពុងតែញុំស្រាប់តែមើលឃើញព័ត៌មាននេះ​… មិនបាច់និយាយលេងខ្ចីនឹកនា។​​អញ្ចឹងបានថា​ធុនណាក៏មាន!

  4. ខ្ញុំធ្លាប់មើលរឿងបារាំងមួយ គេនិយាយពីដើមកំណើតទឹកអប់… អាគាត់មួយហ្នឹងគាត់ មានទេពកោសល្យក្នុងការហិតក្លិនសម្បើមណាស់​ តែអាគាត់ហ្នឹងជាមនុស្សទុយមុយ អត់មាត់ អត់ក អីទេ ហើយវាក្រ វាធ្វើការនៅក្នុងផ្ទះចំរាញ់ទឹកអប់មួយ ដែលគេយកផ្កា មកចំរាញ់ជាទឹកអប់។

    បន្ទាប់ពីម្ចាស់ផ្ទះចេះតែស្តីអោយវាព្រឹកល្ងាចពេកមក អាគាត់ហ្នឹងបែកបញ្ញាចង់ធ្វើ ទឹកអប់មហស្ចារ្យមួយដើម្បីអោយមនុស្សគ្រប់គ្នាបានដឹងពីអានុភាពនៃបញ្ញាញាណរបស់ វា បន្ទាប់មកវាក៏ទាក់ទងអ្នកមេម៉ាយមួយ ក្រោយពីល្បួងរួមស្នេហ៍រួចមក វាចាត់ការ កោរសក់អ្នកមេម៉ាយហ្នឹង រួចយកឡេដែលវាចំរាញ់ពីផ្កាមកលាបសព្វសាច់ ហើយយក ក្រណាត់មករុំដូចខ្មោចម៉ាំមីអញ្ចឹង។ ដល់ថ្ងៃកំណត់របស់វា វាក៏លាក្រណាត់រុំសពចេញ មករួច យកកាំបិតកោសយករំអិលឡេដែលកកលើស្បែកសពស្ត្រីនោះយកទៅដាក់ ក្នុងផើងដែលវាចំរាញ់យកចំហាយទឹកអប់នោះ។ បន្ទាប់មកវាចាប់ផ្តើមដើរចាប់ស្រីៗ ជាពិសេសស្រីក្រមុំយកមកធ្វើដូចដែលវាបានធ្វើ រហូតដល់ចុងក្រោយមនុស្សស្រីទី ១២ គឺមនុស្សដែលវាស្រលាញ់ ជាកូនក្រមុំចៅហ្វាយក្រុង… គ្នាខំរត់ទៅពួននៅផ្ទះក្បែរជើង ភ្នំ រត់អ៊ើយរត់ ទីបំផុតវាចាប់បានដដែល រួចអនុវត្តន៍រូបមន្តទឹកអប់របស់វា។

    លុះត្រាតែបានគ្រប់ ១២ ដប ហើយវាក៏ចាក់ចូលគ្នា ហើយវាបានទឹកអប់ដ៏ពិសិដ្ឋមួយ ដែលអាចធ្វើអោយមនុស្សល្ងីល្ងើរវង្វេងវង្វាន់និងតណ្ហាបាន។ នៅពេលដែលគេចាប់វា បានបំរុងនឹងប្រហារជីវិតទៅហើយ ស្រាប់តែវាបង្ហើរក្លិនទឹកអប់ហ្នឹង មនុស្សក៏នាំគ្នា ញញឹមដាក់វា លត់ជង្គង់ ហើយហៅវាសុទ្ធតែព្រះអង្គម្ចាស់…

    មើលរឿងហ្នឹងហើយ ដូចខ្លាចលែងហ៊ានប្រើទឹកអប់ ។ រឿងហ្នឹងចំណងជើងថា
    Le Parfum, histoire d’un meurtrier

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s