ឃាដករថ្លើមធំ(និន្ចារខ្មៅ)

ក្នុងរឿងនេះខ្ញុំប្រើពាក្យ“វា”ច្រើនព្រោះដើម្បីឲស្តាប់ទៅដូចការពិតបន្តិច​មិនមែនឈ្លើយទេ។​

សាច់រឿងត្រូវចាប់ផ្តើមដោយតួអង្គបុរសភ្នែកតូចៗម្នាក់ដែលគេដាក់ងារឲវាថាអាលិបៗ។​ប៉ុន្មានរាត្រីជាប់ៗគ្នាអាលិបវាដេកមិនបានស្រួលសោះ​ព្រោះវាត្រូវឃាដករអាថ៌កំបាំងលួចធ្វើឃាដវារាល់យប់។
ឲតែវាបិទភ្លើងហើយចាប់ផ្តើមលង់លក់រាបនឹងស្រមុកស្រាប់តែ​មានឃាដករចង់ធ្វើឃាដវាដោយទាញខាំម្រាមដៃ​ម្តងជាពីរដងដោយមិនចេះកោដក្រែងសោះ។អាលិបវាខឹងណាស់វាគុំថាឲតែចាប់អាឃាដករនេះ​បាន​វានឹងវាយសំពោងវាឲចាស់ដៃម្តងឲសមចិត្តវាខឹង​ទាស់តែថារាល់គំរោងការវាយបកលើឃាដករ​គឺមិនដែលបានសំរេចម្តងណាសោះដោយបណ្តោយអោយឃាដករនេះរត់រួចរហូត។​
​រាត្រីមួយនោះប្រហែលជាម៉ោងមិនទាន់១១យប់ស្រួលបួលផង​អាលិបរៀបចំល្បិចចាប់ឃាដករម្តងទៀត។វាធ្វើជាងងុយដេកហើយបិតភ្លើងបន្ទប់ឲងងឹតសូន្យសុង។​​​១៥នាទីក្រោយមកស្រាប់តែមានសំលេង​ត្រសៀរក្បែរជើងគ្រែកាន់តែខិតចូលមកជិតបន្តិចម្តងៗ។​អាលិបគិតក្នុងចិត្តថា“ហាហាអាអូននេះជាថ្ងៃអន្សាររបស់ឯងហើយប្រុងខ្លួនទៅវើយ!”
ខ្វាប់អាឃាដករថ្លើមធំខាំដៃអាលិបជាប់។អាលិបទាញបានដំបងក្បែរដៃដាក់ផូសៗឡើងលាន់លឺផ្អើរពេញផ្ទះ។
ឃាដកររត់បោះពួយយ៉ាងលឿនស្លេវដូចគ្រាប់ម៉ីស៊ីលចុះមកតាមកាំជណ្តើរ។
អាលិបដេញប្រកៀកនឹងឃាដកររួចយារដំបងសំពោងបណ្តីរហើយស្រែកបណ្តើរ​ធ្វើឲបងស្រីជីដូនមួយ របស់អាលិប ឈ្មោះដុំដីឆ្ងល់ហើយក៏ឈរមើលពីក្រោមជណ្តើរឡើងទៅលើវិញ។
រំពិចនោះស្រមោលខ្មៅលោតរំលងក្បាលរបស់ដុំដី។​ឃាដករសំរាលខ្លួនតោងបង្កាន់ដៃសំរូតចុះមកក្រោមដូចនិន្ចារក្នុងរឿងភាគចិនអញ្ចឹង។ឃាដករថ្លើមធំបានទំលាក់ខ្លួនចុះមកដីលឺសូរតែខ្ពាក។​ព្រះអើយជួយអាឃាដករនោះវាមានមាឌធំនោះធំហើយសំបុរខ្មៅក្រិប​ហើយបើកភ្នែកក្រហមធ្លែ មកដុំដី។​អាលិបចុះមកទាន់ទាញបានបាវមួយថាបំរុងនឹងគ្របមុខអាឃាដករនោះ​​តែដោយអាយុរបស់និន្ចារខ្មៅនេះមិនទាន់អស់វាក៏រត់រូចគេចខ្លួនបាត់ទៅ។

និយាយពីដុំដីវិញពេលឃើញរឿងបែបនេះក៏ហួសចិត្តនិយាយមិនចង់ចេញ​តែនាងឲយោបល់ថា៖នែអាលិបឯងកុំភ័យ​ទុកឲយើងចាត់ការអាមួយនេះចុះ។​ឲវានាំបក្សពួកវាមកជាមួយពេលក្រោយវាច្បាស់ជា​ជាប់អន្ទាក់យើងម្តងមួយៗគ្មានសល់ទេចាំតែមើលទៅហាហា។

យប់បន្ទាប់ឃាដករនេះវាអត់ចេះរៀងចាលទេវារត់ចូលមកតាមទ្វារក្រោយម្តង។លើកនេះវាមិនទាន់ទៅធ្វើឃាដអាលិបដូចសព្វមួយដងទេវានៅដើរឆាឆៅផ្ទះបាយសិន។វាដើរៗក៏ជួបនឹងអាហារដែលវាចូលចិត្តគឺត្រីងៀតឆៅដែលដាក់សំយុងក្បាលចុះមកក្រោម​ដូចនៅរងចាំវាអញ្ចឹង។វាស្រក់ទឹកមាត់ទ្រាំមិនបានក៏ដើរលបៗទៅក្បែរត្រីងៀតនោះ។​ងៀកឆ្វេងងៀកស្តាំដូចជាមិនឃើញមនុស្សម្នាសោះវាក៏ចាប់សង្រ្គប់ត្រីងៀតនោះតែម្តង។​ប៉ុន្តែវាចាំសំដីជីដូនជីតាវាផ្តាំថា៖បើឯងលួចស៊ីត្រូវស៊ីថ្មមៗកុំអោយប៉ះវត្ថុឬអាវុធអីដែលនៅក្បែរនោះព្រោះខ្លាចជាអន្ទាក់។
វាក៏អនុវត្តតាមសំដីគ្រូតារបស់វា។វាស៊ីថ្មមៗមិនឲរង្គើររោមវាមួយសរសៃផង។​តែជាអកុសលនេះជាទ្រង់ចាប់សត្វដែលដុំដីរៀបចំជាពិសេសសំរាប់អាឃាដករនិន្ចារខ្មៅ។មិនថាវាថ្មមប៉ុណ្ណាទេឲតែវាហ៊ានស៊ីគឺច្បាស់ជាទ្រុងនេះបិទជិតជាមិនខានទោះជា​និន្ចារខ្មៅនេះឆ្លាតប៉ុនណាក៏គេចមិនផុតឡើយ។បានដូចចិត្តសំណាញទ្វារវាត់ខ្វាប់ឃាដករថ្លើមធំរាគនោមថ្លើមសល់តែប៉ុនមេដៃ​ព្រោះវាដឹងថាជាថ្ងៃអវសានរបស់វាហើយពេលនេះ។

តាមពិតទៅដុំដីក៏អាណិតវាដែរនៅពេលដែលឃើញវាធ្វើមុខជូរៗហើយភ័យនៅក្នុងទ្រុងនោះ​តែបើមិនចាត់ការវាទេវាអត់ចេះក្រែងចិត្តម្ចាស់ផ្ទះទេវាមកឆាឆៅស្ទើររាល់ថ្ងៃ។ពិតមែនថាដុំដីចាប់បានអាឃាដករនេះផ្ទាល់ដៃ​ក៏ដោយក៏នាងមិនហ៊ានធ្វើបាបវាសោះឡើយព្រោះមិនដាច់ចិត្ត។ចុងបញ្ចប់គឺអាលិបវាជាអ្នកចាត់ការទាំងអស់។

ថ្ងៃនេះចាត់ការអាមួយនេះបានស្អែកឡើងប្អូនប្រុសវាមកសងសឹក។លទ្ធផលគ្មានអីខុសពីអាមុនៗទេ​គឺត្រូវបានបញ្ចប់ក្នុងទ្រុងទាំងអស់ហ្នឹង។ខ្សែស្រលាយអាមួយនេះមានច្រើនណាស់​ប្អូនវាទៅបាត់បងវាមកម្តងបងវាទៅបាត់ក្មួយវាមកម្តង។វាលើកទាំងពូជមកបង្កររឿងហេហេដូចអត់ចេះញិនសោះពួកនេះ។ទីបញ្ចប់គឺគ្មានសេសសល់អីមួយ​បងប្អូនរបស់និន្ចារ​ត្រូវគេ​​…។

សំនួរសួរថា៖

តើនិន្ចារខ្មៅជានរណា?
តើតួអង្គណាមួយក្នុងរឿងនេះដែលសាហាវជាងគេ?
តើដុំដីធ្វើអញ្ចឹងតើអាចមានបាបទេ?
តើបើមិនចាត់ការឃាដករបែបនេះទេអាចដោះស្រាយតាមវិធីណាវិញ?

អ្នកដែលផ្តល់ចម្លើយសមហេតុផលជាងគេនឹងទទួលបានរង្វាន់ជាទីគាប់ចិត្ត។

10 comments on “ឃាដករថ្លើមធំ(និន្ចារខ្មៅ)

  1. ​អនិច្ចា​នាង​ដុំ​ដី​ ដែល​ត្រូវ​អា​លិប​ខាំ​ដៃ ប្រហែល​ជា​នាង​ដុំដី​មិន​បាន​លាង​ដៃ​ ក្រោយ​ពី​កាន់​ចំណី​អាហារ​ញាំ​រួច​ហើយ​ មុន​ចូល​គេង​។ រឿង​ឃាតករ​នេះ និន្ទាខ្មៅ​ នេះ​គួរ​តែ​ត្រូវ​យក​ទៅ​លក់​នៅ​លើ​គេហទំព័រ CEN ។

  2. សួស្តី កញ្ញា!

    អនុញ្ញាតឲខ្ញុំចូលរួមឆ្លើយផងបានទេ ព្រោះខ្ញុំចង់បានរង្វាន់ជាទីគាប់ចិត្តនឹងណាស់😆

    – តួអង្គនិន្ចារ ប្រាកដជាសត្វ (សត្វជើងបួន)
    – តួអង្គដែលសាហាវជាងគេ គឺអ្នកនិពន្ធរឿង
    – ដុំដីធ្វើនេះត្រឹមត្រូវព្រោះចាប់បាននិន្ចារខ្មៅ

    នៅសល់សំនួរមួយទៀត សូមគិតមើលសិន ព្រោះសំនួរជ្រៅបន្តិច អញ្ចឹងមុននឹងឆ្លើយ សូមសួរសិន តើរង្វាន់ដែលថាជាទីគាប់ចិត្តនឹងជាស្អីទៅ ?????? [ចង់ដឹងៗៗៗៗៗៗៗ]

  3. សុំលាក់ចំលើយសិន​ព្រោះកំពុងតែរៀបចំរង្វាន់សំរាប់អ្នកដែលឆ្លើយត្រូវ!​
    សុំបញ្ជាក់ថាទៅលោកកួរស្រូវថា​អាលិបមិនមែនជាឃាដករទេ​តែជាអ្នកចាត់ការ​ឃាដករ!​ហើយរឿងនេះបើដាក់លក់នៅCEN ខ្លាចតែអត់មានអ្នកទិញមើលទេ។​

  4. ខ្ញុំ​បាទ​មាន​រឿង​មួយ​ទៀត​ចង់​និយាយ​ប្រាប់​អស់​លោក​អ្នក​នាង គឺ​រឿង​យក​អង្កាម​ទៅ​ប្រើ​ជំនួស​សាំង​។ បើ​ចង់​ជ្រាប​ច្បាស់​ សូម​អស់​លោក​អ្នក​នាង​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ខ្ញុំ​បាទ​ដែល​មាន​អាស័យដ្ឋាន​ដូច​ខាង​ក្រោម​នេះ​៖
    http://kdevevelop.wordpress.com/

  5. ១ តួអង្គនៅក្នុងរឿងនេះ, សុទ្ធតែជាតួអង្គរឿងនិយាយទាំងអស់
    ២ មិនមានតួអង្គណាសាហាវទេ,
    ៣ មិនដឹងថាត្រូវ រឺ ខុសទេ, ព្រោះខ្ញុំអត់នៅក្នុងហេតុការហ្នឹងផង
    ៤ ត្រឹមត្រូវ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s