ជួយឲនិយមន័យ​ជីវិតបន្តិចមើស!

តើជីវិតរបស់មនុស្សម្នាក់ៗ​មានតុម្លៃត្រង់​ណា​ហើយថោកទាបត្រង់ណា?ជីវិតមនុស្ស​សុទ្ធតែមានតំលៃ​ដូចៗគ្នា​មិនថា​អ្នក​ក្រ​អ្នកមាន​រាស្រ្ត​សេដ្ឋី​មន្ត្រី​​ស្តេច​ឬ​នាយករដ្ឋមន្ត្រី​អីទេ​គ្រាន់តែខុសគ្នាត្រង់ថា​គេកើតមកក្នុងគ្រួសារបែបណា​​គេរស់នៅបែបណា​រកស៊ីរបស់​ធ្វើការមុខងារណាតែប៉ុណ្ណោះ។​មនុស្សគ្រប់រូបពេលដែលជួបបញ្ហា​ម្តង​ៗ​តែងតែ​គិតថា​ហេតុអីក៏ជីវិតខ្ញុំអភ័ព្វម្លេះ?​ហេតុអីក៏ជីវិតគេរស់នៅដោយប្រសើរជាងខ្ញុំ?​ តាមពិតទៅ​គ្មានអ្វីគួរឲតូចចិត្តនោះទេ។​មានរូបគឺមានទុក្ខ​មានរូប​គឺមាន​បញ្ហាជាធម្មជាតិរបស់មនុស្ស។​​អាជំងឺ​តូចចិត្ត​នេះ​ណា​វាធ្វើឲប៉ះពាល់សតិអារម្មណ៏​ខ្លាំងមែនទែន​​ហើយបើយើង​មិនចេះ​ទប់ស្កាត់វាទេ​គឺច្បាស់ជាយ៉ាប់ហើយ។​

Life

ជីវិតជាអ្វី


មកដល់ពេលនេះ​គ្មានអ្នកអាចកំណត់​និយមន័យជីវិតឲបានត្រឹមត្រូវ​នៅឡើយទេ។​​មើស​សាកជួយឲនិយមន័យ​ម្នាក់មួយមើល!​

22 comments on “ជួយឲនិយមន័យ​ជីវិតបន្តិចមើស!

  1. ប្រធានបទនេះល្អ ដើម្បីអោយដឹងថា ជីវិតមានតម្លៃឬអត់ ខ្ញុំតែងតែចែកវា ជា៥ចង្កោម
    គឺៈ I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V. សន្តិសុខ ចង្កោមទាំង ៥ នេះ ត្រូវទាក់ទងគ្នាជានិច្ច ត្រូវដើរទន្ទឹមនិងជាមួយគ្នាជានិច្ច ត្រូវមាន តុល្យាភាពជានិច្ច មិនអាចអត់មួយណាបានទេ បើមិនដូច្នោះទេ ជីវិតយើងគ្មានតម្លៃទេ បើគ្មានតម្លៃហើយ មានតែភាពអន្តរាយ…។

  2. ជីវិតគឺជាការឈឺចាប់ ។ រស់កាន់តែយូរ កាន់តែជួបរឿងឈឺចាប់ច្រើន

    ជីវិតគឺជាធ្វើដំណើរមួយ ដែលមានផ្លូវបត់ច្រើន ហើយយើងជាអ្នកជ្រើសរើសផ្លូវមួយ ក្នុងចំណោមផ្លូវទាំងអស់នោះ ។

    生命は きれいな物 です ជីវិតគឺជាវត្ថុដ៏ស្រស់បំព្រង

    Life is a transient effort in vain…

  3. ខ្ញុំរកមិនទាន់ឃើញនិយមន៍យណឹងទេ ហើយក៏កំពុងតែគិត។ គិតយូៗទៅស្មុគទៅៗ។ ‌តែបើនិយាយទៅខ្ញុំចង់អោយនិយមន៍យថា ជីវិតគឺជាការកំណត់របស់ម្ចាស់វា + មជ្ឈដ្ឋានជុំវិញ។ ឈឺចាប់ រឺ រីករាយ ម្ចាស់របស់វាជាអ្នកជ្រើសរើសនឹងប្រឹងស្វែងរក ដោយផ្អែកលើមជ្ឈដ្ឋានជុំវិញណឹងហើយ។ រសជាតិនៃជីវិតប្រហែលជាដូចសម្លរដែរ ជួប្រៃផ្អៀម អាស្រ៍យនិងអ្នកស្លរ + គុណភាពនៃគ្រឿងផ្សំ។

  4. ការពិតទៅមនុស្សគ្រប់ឬូបសុទ្ធតែយកលក្ខណៈនៃជីវិតមកធ្វើជានិយមន័យ។ បើតាមខ្ញុំ
    គិតលក្ខណៈនៃជីវិតនិងនិយមន័យនៃជីវិតគឺខុសគ្នាទាំងស្រុង។ តាមជាកស្ដែងក្នុងគណិតវិទ្យាគឺគេចែកនិយមន័យនិងលក្ខណៈជាពីរផ្សេងគ្នា។
    លក្ខណៈនៃជីវិតរួមមាន ការលំបាក ការសប្បាយ ការកើតទុក្ខ ការតស៊ូ ការជំនះនៃរាល់
    ឧបស័ក្ក ការរស់នៅចាប់ពីកើតរហូតដល់ស្លាប់ ការស្រឡាញ់ ការស្អប់ …។
    ការពិតទៅពាក្យថាជីវិតគឺសំដៅយកសភាវៈណាមួយដែលទ្រទ្រង់ដង្ហើមតែប៉ុន្នោះ។
    ហើយជីវិតមានន័យរឺគ្មានន័យវាអាស្រ័យទៅលើលក្ខណៈនៃជីវិតជាអ្នកកំនត់។
    ឥឡូវយើងត្រូជ្រើសរើសលក្ខណៈជីវិតបែបណា ហើយដោះស្រាយវាយ៉ាងម៉េច
    មិនមែនដោះស្រាយមិនចេញហើយហៅវាថាជានិយ័មនៃជីវិតនោះទេ។
    បើអ្នកចង់បាននិយមន័យពិតគួរគិតពីដំណើររបស់ដង្ហើមវិញ។

  5. រីករាយអបអរ ថ្ងៃដ៏បវរ ថ្ងៃបុណ្យជាតិខ្មែរ

    ថ្ងៃបុណ្យអុំទូក សំពះព្រះខែ ជាថ្ងៃដៃលខ្មែរ

    ទទួលជោគជ័យ។

    សូមពួកទេវៈ អារុកអារក្ស ព្រមទាំងឥស្សី

    ជួយថែរក្សា ដែនដីបុរី ព្រមទាំងអ្នកថ្លៃ

    បានសេចក្ដីសុខ។

    រកស៊ីមានបាន មានដល់សណ្ដាន តរៀងទៅមុខ

    កុំអោយជួបភ័យ កុំអោយជួបទុក្ខ តរៀងទៅមុខ

    ស្គាល់តែសប្បាយ។

  6. ជីវិត​គឺ​ជា​ការ​លើក​ថ្ម​មួយ​ដុំ​យក​ទៅ​ដាក់​លើ​កំពូល​ភ្នំ រួច​ព្រលែង​វា​ឲ្យ​រមៀល​ធ្លាក់​មកដី រួច​រើស​វា​យក​ទៅ​ដាក់​លើ​កំពូល​ភ្នំ​សារ​ជា​ថ្មី​ទៀត រួច​ព្រលែង​ឲ្យ​ធ្លាក់​ចុះ​មក​ដី​ទៀត​។ គឺ​វា​ប្រព្រឹត្តទៅ​តាម​របៀប​​ដូច្នេះ​រហូត​ដល់​យើង​ចាស់​ស្លាប់​។

  7. សំរាប់ខ្ញុំ ជីវិតគឺជាដំនើរផ្សងព្រេងមួយ។
    អោយតែមានជីវិតគឺមានអ្វីគ្រប់យ៉ាង។
    មានជីវិតមានក្តីសង្ឃឹម មានទឹកភ្នែក មានស្នាមញញឹម…
    កើតមកជាមនុស្សពិតជាមានសំណាងណាស់ណា!

  8. ​រីករាយថៃ្ងក្រោយអ៊ុំទូក​តែគួរឲសោកស្តាយមានកីឡាករម្នាក់បានស្លាប់បាត់បង់ជីវិត។​

    ម្នាក់ៗសុទ្ធតែមានទ្រឹស្តីរៀងៗខ្លួន​តែខ្ញុំដូចជាឆ្ងល់ថា​ហេតុអីក៏លោកកួស្រូវ​ប្រៀបធៀប​ជីវិតទៅជា​ការប្រមៀលដុំថ្មម៉ោដី​បើខ្លួនឯងខំលើកហត់សឹងអី។​
    ដូចជាមិនសូវយល់។​

  9. បើ​សិន​ជា​អស់​លោក​អ្នក​មាន​បំណង​ចង់​លក់​​សៀវភៅរឿង សៀវភៅ​មេរៀន និងឬ​ អត្ថបទ​ផ្សេង​ៗ សូម​ទាក់​ទង​គេហទំព័រ CEN ឬ​អាន​សេចក្តី​ប្រកាស​ខាង​ក្រោម​នេះ​៖

    http://www.cen.com.kh/images/announcement/news

  10. សុំ​ទោស​ គេ​បាន​ផ្លាស់​ប្តូរ​អាស័យដ្ឋាន​​មក​ជា អាស័យដ្ឋាន​នេះ​វិញ​ម្តង​៖
    http://www.cambodiaonlinenews.com/images/announcement/news
    តើ​កញ្ញា​បាន​សុខ​ជា​ធម្មតា​ទេ​? សង្ឃឹម​ថា​ កញ្ញា នឹង​សរសេរ​សៀវភៅលក់​​នៅ​ទី​នោះ​ដែរ​ នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

  11. និយមន័យខ្ញុំគឺងាយទេ “ជិវិតគឺ ស្លឹកឈឺមួយសន្លឹក” វាងាយហ្នឹងចាកទងនៅថ្ងៃណាមួយក៍មិនដឹង តែកំឡុងវានៅ វាប្រឹងនៅក្រោម​ពន្លឺព្រះអាទិត្យ ខ្យល់ និងព្យុះគ្រប់បែបយ៉ាង។

  12. ជីវិតជាអ្វី?
    កុំនិយាយពីតំលៃរបស់់វាអី!ព្រោះមនុស្សទេដែលបានកំណត់់តំលៃរបស់់វា។
    ចង់់ដឹងថាជីវិតជាអ្វី ​? ប្រហែលអ្នកទាំងអស់់កំពុងគិតអំពីជីវិតរបស់់
    មនុស្សលោកហើយ? បើមិនអញ្ចឹងទេ..សូមចង់់ដឹងជីវិតជាអ្វី ដោយសត្វល្អិតមួយ
    មកពិនិត្យហើយសិក្សាវាទៅ នឹងដឹងថាជីវិតជាអ្វីហើយ…វាគ្មានអីទៀងទេ…បើសំណាង
    រស់់បានយូរ..បើមិនសំណាង វានឹងត្រូវគេដើរជាន់់កំពៀត បែកចេញអាចមន៏មិនខាន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s