សុភមង្គលគ្រួសារ

គ្រួសារ

  • គ្រួសារនីមួយៗតែងតែប្រថ្នាចង់បានភាពសុខដុមរមនារៀងៗខ្លួន​ប៉ុន្តែសុភមង្គលក្នុងគ្រួសារមិនមែនចេះតែរកបានដោយងាយៗនោះទេ។គ្រួសារខ្លះក្រខ្សត់ តែគេបានរស់នៅជួបជុំឪពុកម្តាយនិងកូនដោយមានសុភមង្គលគ្រួសារ​ខ្លះទៀតបែកបាក់ទាំងគ្រួសារគ្មានទាំងទ្រព្យសម្បត្តិគ្មានអ្វីៗគ្រប់យ៉ាង រីឯគ្រួសារមួយចំនួនទៀតមានមាសប្រាក់លុយឡានភូមិគ្រឹះដ៏ធំស្កឹមស្កៃ​មានបរិវារឆ្វេងស្តាំទាសីទាសាគ្រប់បែបយ៉ាងតែគ្មានសុភមង្គលបន្តិចសោះឡើយ។


Read More

9 comments on “សុភមង្គលគ្រួសារ

  1. បាទ ត្រូវហើយ មិនខុសទេ ទោះបីជាយើងក្រមែន ឲ្យតែមានសុភមង្គលគ្រូសារ សប្បាយជួបជុំ ញាត្តមិត្ត ចេះអត់ខោស្លៀក អាវពាក់(តែប្រុសៗទេ ស្រីៗសុំទោសជួយអត់បានទេ) ក៏យើងមិនបារម្ភដែរ ។ តែបើយើងមាន ដេកមិនលក់ រវល់តែខ្វល់ មិនដឹងថ្ងៃណាបាត់ទ្រព្យសម្បត្តិ ចោរលួច បារម្ភ បារម្ភ ឈឺឆាប់អាយុខ្លី ច្បាស់ជា ខានបានសប្បាយ មិនខាន ! អាចឹងបានជាហនុមាន ខ្ញុំ មិនសូវខ្វល់រ៉េ ឲ្យតែបានជួបញាត្តិមិត្ត ក្រុមគ្រួសារ ដើរស្រាតក៏ដើររ៉ែ😀

  2. សួស្តី កញ្ញា! ខានជួបគ្នាយូរហើយនា៎ អីយ៉ា ងើបមុខហើយ មើលទៅប្រហែលជាជិត​មានដំណឹងល្អហើយមើលទៅ😆 Just kidding . . .

    អធ្យាស្រ័យ តើអាចពន្យល់បន្ថែមបន្តិចបានទេ សម្រាប់រូបភាពខាងលើ ព្រោះខ្ញុំមើល​មិនសូវយល់ទេ វាគ្រាន់តែជារូបផ្ទះ ឬមានន័យអ្វីផ្សេងពីនេះ ?????

  3. គ្មាននរណាម្នាក់អាចរស់នៅតែឯកឯង រឺ ត្រូវរស់នៅម្នាក់ឯង
    ដោយខ្វះគ្រួសារនោះទេ។ គ្រួសារ ជាជម្រកដ៏កក់ក្តៅ ជាទំនុកចិត្ត និង …
    ជាក្តីសង្ឃឹម។ ប៉ុន្តែ បើយើងនិយាយពីសុភមង្គលក្នុងគ្រួសារគឺវាមិនមែន
    អាស្រ័យតែនឹងទ្រព្យសម្បត្តិ រឺ ការជួបជុំ នោះទេ។ មានគ្រួសារខ្លះប្រពន្ធ
    ត្រូវព្រាត់ប្តី កូនត្រូវព្រាត់ម្តាយឳពុក… តាមតួនាទីរៀងៗខ្នួន។ ម៉្យាងទៀត
    គ្មានគ្រួសារណាដែលអាចបង្កើតសុភមង្គលឯករាជ្យ(១០០%)ដោយខ្លួនឯងបាននោះទេ។ វាប្រៀបបានទៅនឹងគ្រាប់ធញ្ញជាតិណាមួយ
    ដែលដុះលូតលាស់ក្នុងមជ្ឈដានមិនល្អ ទោះបីជាវាមានពូជសុទ្ធល្អយ៉ាងណា
    ក៏វាមិនអាចលូតលាស់ល្អបានដែរ។ វាមិនខុសអ្វីពីគ្រួសារ និង សង្គមនោះទេ។
    ហេហេ ដូចជានិយាយច្រើនពេកហើយ សូមម្ចាស់ប្លុកអធ្យាស្រ័យផង😀

  4. សុភមង្គលរបស់គ្រួសារនីមួយគឺមានរបៀបខុសៗគ្នា​។​​តែអត្ថបទខាងលើដែលខ្ញុំបានសរសេរ​គឺសំដៅលើគ្រួសារដែលមានលក្ខណៈ​ពេញលេញមួយដែលមនុស្សទូទៅចង់បានតែមិនច្បាស់ថា​គ្រប់ៗគ្នាគេគិតដូចអ្វីដែលខ្ញុំសរសេរនោះទេ។​​មនុស្ស១០អ្នកអាចគិតខុសគ្នាទាំង១០។​

    សូមមើលអត្ថបទពេញ​នៅ ទីនេះ​​

  5. ដើម្បីចង់ដឹងថា គ្រួសារណាមានសុភមង្គលឬអត់ ខ្ញុំមិនប្រាកដថាដឹងត្រឹមត្រូវ បានទេ បើសិនជាគ្មានក្បួនដើម្បីវិភាគនោះ! យើងសព្វថ្ងៃ ប្រើប្រព័ន្ធរទេះគោ គឺរទេសមួយ អូសដោយគោពីរ (oxcart system) ។ ប្រព័ន្ធនេះពិបាកដែរ គឺប្រៀបបាន ប្តីនិងប្រពន្ធ
    គឺគោទាំងពីរត្រូវដើរទន្ទឹមគ្នា ហើយអូសស្មើគ្នា ទើបរកសុភមង្គលឃើញ បើមិនដូច្នោះ
    ទេ មិនបាច់ថ្លែងទេ ស៊ីអំបិលផឹកទឹករា់ល់តែថ្ងៃហ្នឹង! តើមានអ្វីទៅ ដើម្បីធ្វើអោយប្តីនិង
    ប្រពន្ធ អាចរស់នៅរលូនជាមួយគ្នា និងមានសុភមង្គលផងនោះ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s