សារអប់រំសុខភាពស្តីពី​ជម្ងឺផ្តាសាយថ្មី

  1. តើអ្វីទៅជាជម្ងឺផ្តាសាយប្រភេទថ្មី A(H1N1) ?

    ជម្ងឺផ្តាសាយប្រភេទថ្មីA(H1N1) :

    • ជាជម្ងឺផ្តាសាយប្រភេទថ្មី
    • ជាជំងឺឆ្លងកើតលើមនុស្សគ្រប់វ័យ
    • បង្កឡើងដោយវីរុសឈ្មោះ A(H1N1)
    • ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងងាយស្រួលបង្កឲមានជំងឺធ្ងន់ធ្ងរ និងបណ្តាលឲស្លាប់។
  2. តើរោគសញ្ញាអ្វីខ្លះដែលសង្ស័យថាមានជម្ងឺផ្តាសាយប្រភេទថ្មី A(H1N1)?

    រោគសញ្ញាដែលសង្ស័យថាមានជម្ងឺផ្តាសាយប្រភេទថ្មីមានដូចជាៈ

    • គ្រុនក្តៅ ( កំដៅលើសពី៣៨អង្សាសេ)
    • ក្អក , ឈឺបំពង់ក, ឈឺក្បាល, ឈឺសាច់ដុំ-ឈឺសន្លាក់
    • រោគសញ្ញាផ្សេងៗ: ហៀរសំបោរ ក្អួត និង រាគ
    • បានឆ្លងកាត់តំបន់រាតត្បាតជម្ងឺក្នុងអំឡុងពេល៧ថ្ងៃមុន
    • បានប៉ះពាល់ជាមួយអ្នកជម្ងឺ ក្នុងអំឡុងពេល៧ថ្ងៃមុន
  3. តើត្រូវធ្វើដូចម្តេចបើមានរោគសញ្ញាជម្ងឺផ្តាសាយប្រភេទថ្មី A(H1N1)?

    បើអ្នកមានករណីសង្ស័យដូចខាងលើអ្នកត្រូវ:

    • សំរាកនៅផ្ទះ
    • អនុវត្តអនាម័យការពារឆ្លងទៅក្រុមគ្រួសារនិងអ្នកដទៃដោយប្រើម៉ាស….
    • ហូបទឹកឲបានច្រើន-បំប៉នអាហារ-អាចប្រើថ្នាំបញ្ចុះកំដៅ
  4. តើរោគសញ្ញាជម្ងឺផ្តាសាយប្រភេទA(H1N1) អ្វីខ្លះដែលត្រូវស្វែងរកការពិនិត្យ-ព្យាបាល?

    អ្នកគួរស្វែងរកការពិនិត្យ-ព្យាបាលជាបន្ទាន់ប្រសិនបើអ្នកមានរោគសញ្ញាសង្ស័យដូចខាងក្រោម:

    • គ្រុនក្តៅ កំដៅលើសពី៣៨អង្សាសេ (លើសពី៣ថ្ងៃ)
    • ថប់ដង្ហើមឬពិបាកដកដង្ហើមខ្លាំង
    • ខ្សោយ- ក្រោកមិនរួច សន្លប់ ប្រកាច់ ផឹកទឹកមិនបាន និង បាត់បង់ជាតិទឹកខ្លាំង
    • ដង្ហើមញាប់ ឬ ដង្ហើមយឺត គ្រុនក្តៅ ប្រកាច់ (ចំពោះកុមា)
  5. តើមនុស្សឆ្លងជម្ងឺផ្តាសាយប្រភេទថ្មីនេះដោយរបៀបណា?

    ជម្ងឺនេះអាចឆ្លងពីអ្នកជំងឺទៅអ្នកជាតាមរយៈ

    • ការនៅជិតដិតនឹងគ្នា
    • ការប៉ះពាល់គ្នាឬស្រូបហឺតតំណក់ទឹកតូចៗដែលមានមេរោគ(ទឹកមាត់ឬទឹកសំបោរ)នៅពេលនិយាយស្តីក្អកកណ្តាស់។ល។
    • ការប៉ះដៃឬវត្ថុផ្សេងៗដែលប្រលាក់មេរោគ។
  6. តើត្រូវធ្វើដូចម្តេចដើម្បីការពារការចម្លងជំងឺផ្តាសាយប្រភេទនេះទៅអ្នកដទៃ?

    ដើម្បីចៀសវៀងការចម្លងមេរោគនេះទៅអ្នកផ្សេងអ្នកដែលសង្ស័យឬអ្នកជម្ងឺត្រូវ​:

    • ពាក់ម៉ាស់ឬក្រម៉ា គ្របមាត់ច្រមុះគ្រប់ពេលដែលក្អកឬកណ្តាស់
    • នៅឲឆ្ងាយពីអ្នកជាឬគ្រួសារ (ចាប់ពី១ម៉ែត្រឡើងទៅ)
    • លាងសំអាតដៃនឹងសាប៊ូឲបានញឹកញាប់
    • សំរាកនៅផ្ទះនិងផឹកទឹកឲបានច្រើន
    • សំអាតផ្ទះសំបែងនិងបើកទ្វាឬបង្អួចឲមានខ្យល់និងពន្លឺចេញចូលបានល្អ។

សំរាប់ព័ត៌មានបន្ថែមឬព័ត៌មានទាន់ហេតុការណ៍​ត្រូវទំនាក់ទំនងតាមទូរស័ព្ទលេខ: ១១5/0១២៤៨៨៩៨១/០១២៨៣៦៨៦៨

6 comments on “សារអប់រំសុខភាពស្តីពី​ជម្ងឺផ្តាសាយថ្មី

  1. Pingback: សារអប់រំសុខភាពស្តីពី​ជម្ងឺផ្តាសាយថ្មី | Todo sobre la Influenza AH1N1

  2. ស្រឡាញ់ខ្លួន អោយតមចំណី ស្រឡាញ់ប្តី អោយថ្នមចិត្ត!

    សូមជួយអោយយោបល់រឿងកាត់ក្តីខ្មែរក្រហមផង

    ខ្ញុំអោយយោបល់រួចហើយ ចូរមើលនូវប៉ុសខ្ញុំ ហើយបកប្រែរឿងអង្ការសិទ្ធិមនុស្ស
    ដល់ទំព័រទី៣ ហើយ។

    http://kapsystem.wordpress.com

  3. យើងគួរតែដឹងព្រោះមានជនជាតិខ្មែរយើងស្លាប់ពីបីនាក់ហើយ!
    ទៅ Peeh07, ពាក្យចាស់និយាយថា​ ៖​​ស្រលាញ់​ខ្លួន​អោយស្ងួន​ចំណី​​ស្រឡាញ់​ស្រី​ (ប្រពន្ធ)​ អោយថ្នមចិត្ត!​បើមិនអញ្ចឹងទេប្រយ័ត្ន​គេរត់ចោល។​🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s