គ្រោះថ្នាក់ចរាចរដោយសារ​ការសេពគ្រឿងស្រវឹងនៅកម្ពុជា​

ទិន្នន័យខាងក្រោមនេះគ្រាន់តែជាការដកស្រង់ពត័មាន​នៃគ្រោះថ្នាក់ចរាចរដែលបណ្តាលមកពីការសេព​គ្រឿងស្រវឹងចេញពី
roadsafetycambodia.info

នៅក្នុងប្រព័ន្ធពត័មានរបស់ Road Safety Cambodia​ ៖

នៅខែឧសភាឆ្នាំ2009 ក្នុងចំនោមករណីគ្រោះថ្នាក់ចរាចរ១៤៤៦នាក់​មានជនរងគ្រោះ១៣១នាក់ស្លាប់និង៤៧៩នាក់របួសធ្ងន់។កត្តាចំបងដែលបង្កឲមានអ្នកស្លាប់គឺល្បឿន(៣៨%)និងការសេពគ្រឿងស្រវឹង(២១%)។

នៅខែមិថុនាឆ្នាំ2009 ក្នុងចំនោមករណីគ្រោះថ្នាក់ចរាចរ១១៤០នាក់​មានជនរងគ្រោះ១៣២នាក់ស្លាប់​និង៤៤២នាក់របួសធ្ងន់។កត្តាចំបងដែលបង្កឲមានអ្នកស្លាប់គឺល្បឿន ការមិនគោរពសិទ្ធិអាទិភាព ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបុកហើយរត់ និងការសេពគ្រឿងស្រវឹង (១០%)។

សំរាប់ព័តមាននិងរបាយការណ៍លំអិត​ផ្សេងៗ​​សូមភ្ជាប់ទៅកាន់​គេហទំព័ររបស់​ Road Safety Cambodia នៅទីនេះ

យើងឃើញថាពីមួយខែទៅមួយខែ​ការសេពគ្រឿងស្រវឹងនៅតែជាមូលហេតុចំបង​នៃគ្រោះថ្នាក់ចរាចរ​។​​សង្ឃឹមថារដ្ឋាភិបាលយើង​នឹងមានវិធានការល្អសំរាប់ដោះស្រាយបញ្ហានេះ។

4 comments on “គ្រោះថ្នាក់ចរាចរដោយសារ​ការសេពគ្រឿងស្រវឹងនៅកម្ពុជា​

  1. អី​យ៉ា! ប្រធាន​បទ​នេះ​ដូច​ជា​ចាប់​អារម្មណ៍​ដល់​ហើយ ពេល​ដែល​អាចារ្យ​ធំ​ជិះ​តាម​ផ្លូវ​ម្ដងៗ មើល​តែ​អា​ណា​មិន​សូវ​ស្រួលទេ​ត្រូវ​ជិះ​ឲ្យ​ឆ្ងាយ បើ​មិន​ដូច​នេះ​ទេ​វា​និង​បុក​គ្មាន​ត្រា​ប្រណី​ ហើយ​អា​រឿង​ស្រវឹង​ហើយ​បើក​បរ​ហ្នឹង​មិន​ល្អ​សោះ​។ សូម​ទូន្មាន​តិច​ចោះ​ បើ​គិត​ថា​ទៅ​ក្រៅ​ផឹក​ច្រើន​នោះ​មិន​គួរ​បើក​បរ​ត្រលប់​មក​វិញ​ទេ​ទោះ​ផ្លួវ​ជិត​យ៉ាង​ណា​ក៏​ដោយ​ តែ​បើ​ចង់​មក​ផ្ទះ​គួរ​តែ​ហៅ​អ្នក​ណា​ទៅ​យក​ទៅ​មិន​បាច់​ ធ្វើ​ខ្លាំង​ទេឯង​ណា​បើក​បរ​មក​ផ្ទះ​ខ្លួន​ឯង​ទេ តែ​ប្រហែស​បន្តិច​ជីវិត​ហ្នឹង​មិន​វិល​វិញ​ទេ។

    ដូច​ជា​មិន​ចង់​សូត្រធម៌​ឲ្យ​សោះ​អាអ្នក​ណា​ស្លាប់​ដោយ​ស្រវឹង​ ដែល​មិន​ដែល​គិត​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ឯង​សោះហ្មង!

    បំណង​ល្អ​ពី​អាចារ្យ​ធំ

  2. សួស្តីលោកអាចារ្យធំ!!
    គិតសុំរៀនធ្វើអាចារ្យតូចគ្រាន់បានជំនួស អាចារ្យធំម្ដងកាលៗ ហាសហាសហាស ។
    ក្នុងគ្រប់ប្រទេស ឲ្យតែយើងនាំគ្នាគោរពច្បាប់ ជាចម្បងនោះ ទោះបីយ៉ាងណា របៀប
    រាបរយក្នុងសង្គមនៃប្រទេសនោះគង់តែមានការយល់ដឹង ហើយក៏វានឹងអាចបន្ថយនូវ
    អំពើអានាចារបានមួយកម្រិតផងដែរ ។ បន្តិចម្ដងៗ ក្រោយពីប្រជាពលរដ្ឋទទួល​ហើយ
    ស្គាល់អ្វីដែលហៅថាប្រជាធិបតេយ្យពិតនោះ ។ ម៉្យាងវិញទៀត ចរិតនៃជាតិសាសន៍
    ខ្មែរយើងពិបាកផ្លាស់ប្ដូរបំផុត ដោយនិយម​និង ទស្សនៈថា ” អូ! មិនអីទេ ” មកដឹក
    នាំមុខ ឧ.ដូចអ្នកទទួលទានសុរា ស្រវឹង ដល់ចិត្តក្លាហានពេកទៅ ហើយក៏គិតថា
    មិនអីទេ គ្មាននរណាស្មើនឹងខ្លួន ក៏នាំបណ្ដាល ឲ្យកើតមានបញ្ហាជាបន្តបន្ទាប់ទៅ ៕
    អរគុណ
    គិតចង់រៀនធ្វើត្រឹមតែអាចារ្យតូច!!

  3. ខ្ញុំមិនដឹងថាអ្នកដទៃគិតដូចខ្ញុំឬអត់ទេ?​រាល់ថ្ងៃពាណិជ្ជកម្មស្រាបៀរនិងគ្រឿងស្រវឹង​ផ្សេងៗ​កើនឡើងដូចព្យុះអញ្ចឹងនៅស្រុកខ្មែរ​។​ហើយបើជីះតាមផ្លូវវិញ​សូម្បីតែតូបលក់​ឥវ៉ាន់តូចៗក៏មានដាក់លក់ស្រាឬស្រាបៀរដែរ​គឺមានស្ទើរគ្រប់កន្លែង។

  4. នៅស្រុកខ្ញុំ ក្មេងក្រោមអាយុ១៨ គ្មានសិទ្ធិ ទទួលទាននូវគ្រឿងស្រវឹងឡើយ
    អត្តសញ្ញាណប័ន ក្នុងលក្ខ័ន្ធចាំបាច់ ទើបសម្រេចបាន ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s