អមនុស្សធម៌ម្លេះលោកអើយ!​​​​(បើពាក្យចចាមអារ៉ាមជាការពិត)

ពេលព្រឹកមិញមានមានបុគ្គលិកពេទ្យម្នាក់និយាយពីរឿងគ្រោះថ្នាក់ចរាចរណ៍មួយ​ដែលគួរឲអណោចអធមណាស់។​​គាត់បាននិយាយថា​ពេលដែលគាត់ធ្វើដំណើរតាមដងផ្លូវ​គាត់ឃើញ​រថយន្តលាយស៊ីម៉ងត៍មួយកៀរ​ប្តីប្រពន្ធពីរនាក់ជិះម៉ូតូជាមួយគ្នា​​​​​ពេលនោះគាត់អើតមើលដូចជាមិនអីទេ​តែ​ពេលដែលគាត់ឆ្លងកាត់ម្តងទៀត​អ្នកទាំង២នោះ​ម្នាក់បែកក្បាល​ម្នាក់​ខ្ទេចពោះស្លាប់បាត់ទៅហើយ។​​​​អ្នកដែលនៅម្តុំនោះនិយាយថា​ពេលកៀររួច​រថយន្តនោះ​កិនបន្ថែមឲស្លាប់តែម្តង។​​មិនដឹងថាពិតឬមិនពិតទេ។

តែបើពិតមែន​​តើហេតុអីក៏អ្នកបើកឡាននោះអមនុស្សធម៌ម្លេះលោកអើយ!

ទើបតែបើកមើលសារពត័មានអំបាញ់មិញនេះក៏ឃើញពត័មាននោះតែម្តង។​នៅលើពត័មានដើមអំពិលដូចជាមិនបាននិយាយអីទេ។​​មើលបន្ថែម នៅទីនេះ

Sadness

20 comments on “អមនុស្សធម៌ម្លេះលោកអើយ!​​​​(បើពាក្យចចាមអារ៉ាមជាការពិត)

  1. ចុះអ្នកណា ក៏ ចិត្តព្រៃផ្សៃម្លេះ ជិនចូលភ្ជំបុណ្ឌផង ប៉ាម៉ាកគេ ក៏ដូចប៉ាម៉ាក់ ខ្ញុំ សុំទោសរកនិយាយ មិនរួចទេ !

  2. ពួក​អា​បើក​ឡាន​ធំៗណ្នឹង​ មិន​ដឹង​ពេល​ណា​សមត្ថកិច្ច​យើង​គាត់​ដោះស្រាយ​ទេ​!!!! ពួក​វា​បើក​គ្មាន​ប្រណី​ដៃ​ទេ​ ហើយ​ក៏​មិនដែល​គិត​អ្នក​ជិះក្បែរ​វា​ដែរ ។ គួរ​អោយ​សោកស្តាយ​បំផុត​ចំពោះ​អ្នក​រង​គ្រោះ​បែប​នេះ hmmm…

  3. ប្រហែលជាពួកនេះគិតថាបើជនរងគ្រោះនៅរស់គេនឹងត្រូវចំណាយលុយមើលថែ​និងព្យាលបាលអស់មួយជីវិត​តែបើស្លាប់វិញគេបង់តែប៉ុន្មានលានលុយខ្មែរគឺចប់ហើយ។​
    ពួកនេះគ្មានការទទួលខុសត្រូវ​ហើយសាហាវយង់ឃ្នងទៀត។​វាទុកជីវិតមនុស្សដូចសត្វធាតុ។

  4. hmmm……ពិតជាយ៉ាប់ណាស់ជីវិតក្នុងលោក។ ជិះជាមួយជាគ្នាសុខៗ បែរជាត្រូវស្លាប់មួយរំពិច។ គួរអោយអាណិតណាស់។ មិនដឹងជាវេនអ្នកណាបន្តទៀតទេ បើចរាចរយ៉ាប់យ៉ាងនេះនោះ។

  5. មើលទៅគាត់ទាំងពីរនាក់ស្លាប់ដោយយ៉ាងវេទនាជាទីបំផុត នេះជាអំពើឃាដកម្មដោយ
    ចេតនា អ្នកប្រព្រឹត្តគួរតែទទួលទោសឧក្រឹដ្ឋកំរឹតធ្ងន់ បើតុលាការរកឃើញកំហុសដូច
    កញ្ញាមានប្រសាសន៍មែននោះ។

    រដ្ឋាភិបាលគួរតែរៀបចំឱ្យអ្នកបើកបរគ្រឿងយន្តទាំងអស់មានទិញ insurance ធានារ៉ាប់រងខាងចររាចរឱយបានត្រឹមត្រូវ និងឱ្យមានក្រុមហ៊ុនធានារ៉ាប់រងឱ្យបាន
    ត្រឹមត្រូវដែរ។

    អ្នកបើកបរភាគច្រើនដែលគ្រោះថ្នាក់បែបនេះ ច្រើនតែបានផឹកស្រាបើកឡាន ហើយ
    ស្រាស្រុកខ្មែរយើនេះមានស្ទើរគ្រប់ទីកន្លែងទាំងអស់ មិនចង់ផឹកក៏ហៅឱ្យទិញផឹកដែរ។ នៅរដ្ឋអាមេរិកាំងមួយនោះ រដ្ឋាភិបាលគេហាមមិនឱ្យមានលក់គ្រឿងស្រវឹងតាមហាង លក់ឥវ៉ាន់ឬម្ហូបនានានោះទេ តែក្នុងក្រុងមួយហ្នឹងគេបើកឱ្យមានហាងលក់គ្រឿងស្រ វឹងតែមួយគត់ ហើយមានប៉ូលិសយាមទៀត ធ្វើរបៀបនេះល្អដែរ តែប្រហែលជាមាន តែរដ្ឋមួយនោះទេមើលទៅ គឺក្រុង Salt Lake City, UTAH ។

  6. អ្នកបើកឡាននោះកុំតែមានប៉ូលីសជួយអន្តរាគមន៍​កុំអីត្រូវអ្នកស្រុកក្បែនោះ​ព្រួតវាយស្លាប់បាត់ទៅហើយ។​តែសួថាបើវាយម្នាក់នោះស្លាប់ទៅ​មានអ្នកណាទទួលខុសត្រូវរាល់ទង្វើរអាក្រក់របស់គេ?​ទុកគេទទួលទោសតាមផ្លូវលោក​និងផ្លូវធម៌ទៅចុះ។

  7. សួស្តីប្រិយមិត្តជិតឆ្ងាយ!
    ហេតុអ្វីបានជាមានចេតនា ជាន់ឲ្យស្លាប់តែម្ដង? ឬក៏ជាកម្មពៀរវេរា របស់អ្នកទាំង២
    បន្សល់ទុកមកពីអតីតជាតិ ទើបបណ្ដាលនាំចិត្តឲ្យក្លាហានសម្លាប់គ្នា ដ៏ព្រៃផ្សៃម្លេះ
    ហាក់ដូចជាជិវិតសត្វតិរិច្ឆានទៅវិញ!!!!! ស្ដាយជាទីបំផុត ប្រសិនជាមិត្ត របស់ “នារីខ្មែរ”
    វិញ តើអាចមានដំណោះស្រាយណា១ទេក្នុងខណៈនោះ??
    អរគុណ

  8. អ្នក​ធ្វើ​មាន​ជីវិត ជា​សត្វ​តិរច្ឆាន​មិន​គិត​ថា​ជីវិត​មនុស្ស​មាន​តម្លៃ​ស្មើ​ៗ​គ្នា​ ។ បើ​គិត​ទៅ​មនុស្ស​បែប​នោះ​ជាប្រភេទ​សត្វ​ដែល​​មើល​ឃើញ​ជីវិត​អ្នក​ដ៏​ទៃ​គ្មាន​តម្លៃ និង​គ្មាន​សិទ្ធ ​បែប​នេះ​មិន​ដឹង​ជា​កើត​មក​នាំ​តែ​ធ្ងន់​ផែន​ដី​ធ្វើ​អ្វី ? មិន​យល់​តម្លៃ​នៃ​ជីវិត​មនុស្ស​ និង​ទុក្ខ​សោក​ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ​ទៅ​ជា​បែប​ណា?
    ស្រុក​ខ្មែរ​មាន​មនុស្ស​មួយ​ភាគ​តូច​តែង​តែ​គិត​ឃើញ​បែប​នេះ ព្រោះ​សកម្មភាព​បែប​នេះ​ខ្ញុំ​ធ្លាប់​ឃើញ​ម្ដង​ដែរ នៅ​មុខ​U2 នៅ​ពេល​អធ្រាត្រ​ពេល​គេ​ចេញ​ពី​សប្បាយ​ ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​មួយ​កើត​ឡើង​បន្ទាប់​មកបញ្ជា​ឡាន​ថយ​ក្រោយ​កិន​បន្ថែម​ឲ្យ​ស្លាប់​ទៀត ។ ​

  9. ជំរាបសួរសម្បត្តិ!
    ការវិភាគរបស់សម្បត្តិប្រពៃណាស់ មនុស្សប្រសើរជាងសត្វព្រោះតែគុណធមិ គ្រប់
    សត្វមានជីវិតតែងតែមានចិត្តជាប្រធាន មានចិត្តជាធំ ។

    មនុស្សទោះយ៉ាងណាក៏មានវិធីអប់រំចិត្ត តែផ្ទុយយអំពីសត្វតិរច្ឆានពុំមានឡើយ ដូច្នេះ ជីវិតមនុស្សនិងជីវិតសត្វតិរច្ឆាន ទើបផ្សេងគ្នា យើងអាចសនិដ្ឋានបានថា បុគ្គល
    ដែលមានចេតនា សម្លាប់បន្ថែមគឺមានលក្ខណៈជាសត្វតិរច្ឆានពិត ៕
    សូមអរគុណនិងសូមអនុគ្រោះ

  10. សួស្តីម្ចាស់គេហដ្ឋាន និង ប្រិយមិត្តស្រីប្រុស
    រីករាយដោយបានចូលរួមចំណែកជជែកជា១ ហើយយល់ឃើញថាពិតជាមានប្រ
    យោជន៍ចំពោះប្រធានបទ អមុនស្សធមិម្លេះលោកអើយ ៕
    អរគុណ

  11. សួស្តីកញ្ញា!
    ខ្ញុំហ៊ានធានាជូន ខ្ញុំនឹងរកមធ្យោបាយណា១ឲ្យអស់ពីសមត្ថភាពដើម្បីសង្រ្គោះដល់ជន
    រងគ្រោះ នឹងដឹកគាត់ទៅកាន់មន្ទីពេទ្យជាមុនសិន ។ មិនចេះតែឆ្លើយរករួចខ្លួនទេ
    កញ្ញា អ្វីៗគឺផុសចេញពីបេះដូងរបស់ខ្ញុំពិត ៕
    អរគុណ

  12. ខ្ញុំបានឃើញពត៌មាននេះប៉ុន្មានថ្ងៃមុនដែរ គួរអោយអណោចអធម៌ណាស់ !!!

    សូមធ្វើការថ្កោលទោសជាដាច់ខាតចំពោះអពើអមនុស្សធម៌នេះ !!!

    តាមមើលអ្នកបើកឡានហ៊ានធ្វើបែបនេះ ប្រហែលមកពីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនប្រាប់ អោយធ្វើដូច្នេះ ព្រោះតាមលឺគេនិយាយថា បុកហើយកិនអោយស្លាប់ ងាយស្រួលសង ជាងករណីមិនស្លាប់ ។​ នេះជាភាពទន់ខ្សោយនៃច្បាប់ចរាចរណ៏ក្នុងប្រទេសយើង ។

    រហូតមកដល់ពេលនេះ ប្រហែលជាមិនមានអង្គការណាមួយធ្វើការពាក់ព័ន្ធនឹងច្បាប់ចរាចរណ៏ ដើម្បីធ្វើអោយមានការកែប្រែច្បាប់ចរាចរណ៏នៅស្រុកខ្មែរនៅឡើយទេ ។

  13. ប្រទេសមួយនៅអឺរ៉ុប គឺប្រទេសស៊ុយអែត អ្នកបើកឡានគោរពអ្នកថ្មើរជើង អ្នកជឹះកង់ និងអ្នកជឹះម៉ូតូណាស់ ។ បើមានគ្រោះថ្នាក់ចរាចរណ៏ដល់ថ្នាក់ពិការ បង្កដោយរថយន្ត នោះម្ចាស់រថយន្តត្រូវទទួលខុសត្រូវចិញ្ចឹមជនពិការមួយជីវិត ហើយលែងមានសិទ្ធិបើកឡានមួយជីវិត ហើយបើបុកអោយស្លាប់ នោះនឹងមានទោសកាន់តែធ្ងន់ !

    ជីវិតមនុស្សនៅប្រទេសអ្នកមានប៉ែកអឺរ៉ុប មានតំលៃណាស់ !

  14. សួស្តី Love
    គ្រប់ប្រទេសទាំងអស់ដែលនៅលើផែនដី សុទ្ធតែមានតម្លៃនិងខ្លឹមសារ មនុស្សយើងទេ
    ដែលធ្វើឲ្យគ្មានតម្លៃ ។ មិនមែនមានន័យថានៅស្រុកខ្មែរ ជីវិតមនុស្សថោកជាងនៅអឺរុប
    នោះទេ​ ៕
    ស្ដាយណាស់

  15. សួស្តីសង្ហា

    គ្រាន់តែចង់និយាយថា កាលណាច្បាប់ត្រូវគេអនុវត្តពេញលេញ នោះមនុស្សគ្រប់គ្នាស្ថិតក្រោមច្បាប់ ។​ ដូច្នេះមនុស្ស (ភាគច្រើន) នឹងមិនហ៊ានបំពានច្បាប់ ធ្វើអោយការរស់នៅមានសុវត្ថិភាព​ និងមានការធានា ។ នេះហើយជាតំលៃនៃច្បាប់ ដែលធ្វើអោយការរស់នៅមានតំលៃច្បាស់ក្រឡែត !!!

    យើងជាខ្មែរ សុទ្ធតែចង់អោយប្រទេសយើងកាន់ច្បាប់ពេញលេញ ប្រយោជន៏ដើម្បីអោយ មនុស្សគ្រប់គ្នាក្នុងប្រទេសយើងទទួលបាននូវសមភាព ការគោរព និងទទួលបានឱកាសស្មីៗគ្នា ! សូមអរគុណ !

  16. ម្ដងទៀតសួស្តី
    យើងត្រូវនិយាយពីច្បាប់ទើបត្រឹមត្រូវ ។ គឺពិតជាមិនមែនជិវិតនៅស្រុកខ្មែរឥតខ្លឹមសារ
    ជីវិតនៅ ស៊្វីស ឬ ស៊ុយអែត មានតម្លៃជាងនោះទេ ។ ត្រូវយកច្បាប់ជាមូលដ្ឋានទើប
    ប្រទេសនោះមានសុវត្ថភាព ជាពិសេសជាងនេះទៅទៀត ត្រូវយកប្រជាពលរដ្ឋជាធំ
    ដែលហៅថាប្រជាធិបតេយ្យភាព ។ យើងខ្មែរសុទ្ធតែមានឆន្ទៈចង់ឲ្យចេះឲ្យចោះ តែ
    ខ្មែរយើងបានត្រឹមតែសោកស្ដាយប៉ុណ្ណោះ ចំពោះគ្រោះថ្នាក់ដ៏សាហាវបំផុតនោះ ៕
    សូមងរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s