មើលភ្លៀងស្រងេះស្រងោច!

ពេលមើលភ្លៀងពេលណាចេះតែមានអារម្មណ៍នឹកឃើញរឿងរាវកាលពីនៅក្មេង!​នឹកឃើញសព្វគ្រប់។​

It's raining

It's raining

14 comments on “មើលភ្លៀងស្រងេះស្រងោច!

  1. មនោសញ្ចេតនា របស់មនុស្សជា ជាសក្ខីភាពនៃក្តី សង្ឃឹមដល់អនាគត ។​ និយាយពីអនុស្សាវរិយ៍កាលពីក្មេង យើងម្នាក់ៗ ចង់តែឆ្កួត ព្រោះការ នឹកដល់ស្រុកកំណើត មាតាបិតា បងប្អូន នឹងញាត្តិសន្តាន ដែលយើងបានឃ្លាតឆ្ាយ រាប់ឆ្នាំ រាប់វស្សា មិនដឹងថ្ងៃណា បានជួប ។ សេចក្តីសង្ឃឹម របស់យើងម្នាក់ៗ អាចកើតមានឡើងដោយក្តី ព្យាយាម នឹងក្តីរំពង់ទៅអនាគត។ ការឈឺចាប់ជារឿងធម្មតា របស់ សត្វលោក តែវា មិនអាចឃាត់ឃាំងយើងឲ្យខ្វះការតសូ៊ នឹងក្តីអស់សង្ឃឹមបានទេ ។😦

  2. បើបានស្តាប់បទចំរៀងរបស់លោកស្រី រស់ សេរីសុទ្ធា ” ពេលមេឃស្រទុំអូនយំ

    ស្រណោះ ” ទៀតមិនដឹងជាស្រងេះស្រងោច លន្លង់លន្លោចដល់ណាទេ មើល

    ទៅ ……….. ហ៊ឹម ……… គិតទៅហ្ន ! ភ័ព្វព្រេងសំនាង និង វាសនារបស់មនុស្ស

    ម្នាក់ៗលើលោកនេះពិតជាខុសគ្នាមែន ……….

  3. នឹកឃើញកាលម៉ែដេញវ៉ៃ​នឹកឃើញកាលពេលឈ្លោះគ្នាដណ្តើមនំបងប្អូន​នឹកឃើញកាលពីថ្នាក់ទី១​គ្រូឲសូត្រមេលេខសូត្រអត់ចេះខ្មាស់គេ​​នឹកឃើញពួកម៉ាកតូចៗ​ធ្លាប់លេងបៃលុកបៃឡជាមួយគ្នា​នឹកឃើញពេលមុជទឹកភ្លៀងននាលដី​នឹកឃើញបញ្ហាផ្សេងដែលធ្លាប់ឆ្លងកាត់​នឹកឃើញរឿងច្រើនទៀតនិយាយមិនអស់ទេ។​​ចុះអ្នកដែលនៅឆ្ងាយស្រុកឆ្ងាយភូមិដូចវុឌ្ឍី​ល្បងស្វា​​តាស៊ីក្លូនិងលោកគ្រូវិចិត្រ​អីហ្នឹង​ពេលមើលភ្លៀងអត់មាននឹកផ្ទះខ្លះទេអី?

  4. នឹកនោះនឹក ចង់ឆ្កួត ហើយ តែមិនដឹងធ្វើមេច ចាំដល់ថ្ងៃកំណត់ នឹងព្រហ្មលិខិតអនុញាត្តិ ទើបបាន ត្រឡប់មកវិញ ។ ខ្ញុំនឹក មិត្តភ័ក្រ ប្រុស ស្រី ដែលធ្លាប់តែនាំគ្នា លេងទឹកភ្លៀង ស្រាត រត់លេងអត់មានកាេអៀនខ្មាស់ រួញអស់វត្ថុបុរាណ អីនោះណា 😀 នឹកបំផុតគឺ បងប្អូន ញាត្តិ មិត្ត ប្រទេសជាតិជាទី កំសត់ ព្រមទាំងជន រួមជាតិ នោះឯង ។ បើមិននឹកដល់ បងប្អូន ជនរួមជាតិ ឲ្យខ្ញុំ នឹក ដល់ មេក្របី អី ហ្នឹង​?😀 សុំអត់ទោស កញ្ញា ខ្ញុំមិនចូលចិត្តនៅទំព័រថ្មី(theme)របស់ កញ្ញាទេ ពិបាកមើលពេក ឈឺចក្ខុ ហើយហ្នឹងណា ខ្ញុំចូលចិត្តអាចាស់(theme) វិញហើយ ស្រួល អាន មិនឈឺដល់ព្រះនេត្រ របស់ ខ្ញុំ ដូរវិញបានដែររ៉េ ?😀

  5. បានអីនឹក បើមិនដែលឃើញភ្លៀងខ្លាំងដូចនៅស្រុកខ្មែរផង ហេហហហេហេហ

    ភ្លៀងរ៉ុយៗ រលឹមៗតិចៗ​ ហើយឈប់ភ្លៀង …. រាងតែមានភ្លៀងច្រើនបន្តិចគឺមាន

    ព្រិលមកបណ្តោយ ។ ដល់អញ្ចឹងទៅបានអីនឹកឃើញអនុស្សាវរីយ៏កាលពីតូចៗ

    ពេលភ្លៀងធ្លាក់ទៅ?

    នៅស្រុកនេះឡើងក្បែរកើតអ្នកតាទៅហើយ មិនដែលឮសូរផ្គរលាន់សោះ ហាហា

    ហាហាហហាហា ល្អមើលដល់ហើយស្រុកគេនេះ !

  6. បើអ្នកណាដុះគំនិតចង់រកស៊ីនៅស្រុកខ្មែរនារដូវវស្សា​គឺមិនពិបាកទេ​ហើយប្រហែលជាបានកាក់កបទៀត​មើលទៅ។​​គ្រាន់តែទិញទូកដាក់ម៉ាស៊ីន​ឬទូកចែវ​បួនដប់​សំរាប់ទុកដឹកអ្នកដំនើរនិងម៉ូតូ​​ឡានដែលរលត់តាមដងផ្លូវនៅទីក្រុងភ្នំពេញបន្ទាប់ពីពេលមានភ្លៀងមួយមេ​ពីរមេរួច​គឺថាមិនបាច់និយាយ​លុយក្តាំងតាហ្មង។​🙂

  7. កញ្ញា ច្រឡំហើយ ក្តាំង នឹង ខាប់ មានន័យខុសគ្នា ខ្ញុំសូមជូនឧទាហរណ៍

    ក្តាំងអាចម៍ នោះមានន័យថា ពិបាកជុះ មិនងាយចេញផ្តាស់ទេ នៅក្តាំងហ្នឺង ខំចង់លានភ្នែក !😀
    ខាប់ រាវបិះៗ េចញមកស្រួល មិនពិបាកខំ ឭសូរ អីស អុស ទេ ខំៗ សើមខោហើយ !😀

    តាសីុក្លូ

    លុយក្តាំង ច្រើនជាង លុយ ខាប់ ។ លុយក្តាំង មាន សុទ្ធតែក្រដាស៉​១០០ៗ​ ឯលុយ ខាប់មាន សុទ្ធតែកាក់ៗ ហ្នឹង !😀 សុំទោស ខ្ញុំគ្រាន់តែកម្លែងលេង នឹងអ្នកទាំងពីរទេ មាន ន័យយ៉ាងណាៗ នោះ ស្រេចតែម្នាក់ៗយល់ឃើញចុះ បាទ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s