ពត័មានរំលឹក-ចូលដល់​រដូវបុណ្យភ្ជុំហើយបងប្អូន!

មកដល់ថ្ងៃនេះតើបិណ្ឌប៉ុន្មានហើយ?​កុំភ្លេចទៅវត្តណា​ប្រយ័ត្នជីដូនជីតាដើររកមិនឃើញ។​​តែបើទៅវត្តសូមប្រយ័ត្នប្រយែងឲមែនទែន​ប្រយ័ត្នបាត់​របស់របរ​មានតំលៃដូចជាកាបូបលុយ​ទូរស័ព្ទ។ល។​​​សូមកុំពាក់គ្រឿងអលង្ការ​មាសពេជ្រ​កែវកង​សំញែង​ភ្នែកគេឯងពេក​ប្រយ័ត្នសើចលែងសម​យំលែងចេញ។​​​បំណងល្អពីម្ចាស់ប្លក់​​​​​ឬម្ចាស់​កំណត់ហេតុបណ្តាញ​ឬ​ម្ចាស់អន្តរទំព័រ​​ឬម្ចាស់អីក៏បានឲតែស្តាប់យល់។ល។​​🙂

5 comments on “ពត័មានរំលឹក-ចូលដល់​រដូវបុណ្យភ្ជុំហើយបងប្អូន!

  1. មើលទៅអ្នករំលឹកគេនឹង ប្រហែលជាធ្លាប់បាត់ហើយ! ទៅធើ្វបុណ្យសន្សំកុសល បែរជាបុណ្យជួយយករបស់របរទៅវិញ ។និយាយលែងទេ ។ខំធ្វើបុណ្យទៅដើម្បីសន្សំកុសលទុកទៅជាតិក្រោយ ក្រែងល បានល្អជាងជាតិនេះ។កុំភ្លេចធ្វើទានផង។បំណងល្អពីមនុស្សដ៏សែនយ៉ាប់

  2. ពិតមែនហើយ!​ បើទៅវត្តប្រយ័ត្នប្រយែងផង! លឺថាឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រែតផងដែរ! តាមព័ត៏មានស៊ីផ្កាប់ផ្កាប់របស់ អាមេរិក បានអោយដឹងថា ដោយសារវិបត្តិហិរញ្ញវត្ថុ និងវិបត្តិសេដ្ឋកិច្ចពិភពលោក ឆ្នាំនេះមិនថាប្រែតនៅស្រុកខ្មែរទេ សូម្បីតែប្រែតសៀមក៏មិនសូវសំបូរស៊ីចុកដូចឆ្នាំមុនដែរ។

    ថ្មីៗនេះលឺថា មហាមិត្តចិនបានរៀបចំគំរោងសង្រ្គោះដែលមានទឹកប្រាក់ដល់ទៅជាង ៣០លានដុល្លារអាមេរិកឯណោះសំរាប់ដោះស្រាយបញ្ហាវិបត្តិហរិញ្ញវត្ថុ និងសេដ្ឋកិច្ចពិភពលោក។

  3. ក្តាមសក អន្យាយមែនទែន! មុនតំបូងវាប៉ះដល់ញាតិញោមដែលទៅបោះបាយបិណ្ឌនោះអី! តែញាតិញោមអត់សូវមានលុយ ប្រែតក៏ដាច់បាយបិណ្ឌដែរ! សរុបទៅ​ វិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិភពលោកនឹង ប៉ះពាល់ខ្លាំងមែន! វាប៉ះដល់ឋានប្រែតទៀត!

  4. និយាយទៅត្រូវទាំងអស់ហ្នឹង។ប៉ុន្តែទោះជាយ៉ាងណាពួកយើងត្រូវទៅវត្តធ្វើបុណ្យធ្វើ
    ទានឲ្យបានគ្រប់ៗគ្នាណា កុំខានឲ្យសោះប្រយ័ត្នញាតិមិត្តរកមិនឃើញ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s