ការបង្ហាញម៉ូតសំលៀកបំពាក់ខ្មែរ​នៅប្រទេសថៃ BIFF & BIL 2009- ASEAN FASHION PLUS

ក្នុងអំឡុងថ្ងៃទី13ទៅ16ខែសីហាឆ្នាំ2009កន្លងទៅនេះ BIFF & BIL 2009 បានដាក់បង្ហាញសំលៀកបំពាក់សិប្បកម្មនិងផលិតផលស្បែកក្រោមគំរោង ASEAN Fashion Plus​នៅប្រទេសថៃក្នុងគោលបំណងដើម្បីឲបណ្តាប្រទេសនានារបស់សមាជិក ASEAN​​បានបង្ហាញនូវឧស្សហកម្មវាយនភណ្ឌនិងសិប្បកម្មសំលៀកបំពាក់របស់ជាតិសាសន៍នីមួយៗ។


អ្វីដែលគួរអោយកត់សំគាល់សំរាប់ប្រជាជនខ្មែរនោះគឺ ប្រទេសកម្ពុជាបាននាំយកនូវសំលៀកបំពាក់សិប្បកម្មដែលធ្វើអំពីហូលផាមួងនិងសូត្រ ព្រមទាំងមានរំលេចក្បាច់រចនាជាលក្ខណៈខ្មែរទៅដាក់បង្ហាញ។នាឱកាសដើរបង្ហាញ​នៅលើឆាកជាលក្ខណៈCatwalk តារាសំដែងល្បីៗរបស់កម្ពុជាបានបង្ហាញឈុតរាត្រីសមោសរយ៉ាងស្រស់ស្អាតផ្សេងៗពីគ្នា​ជាពិសេសនាំមុខដោយឈុតអប្សរាដ៏ស្រស់ស្អាត។
សំរាប់ព៌តមានបន្ថែមនិងរូបថតនានា​មាននៅទំព័រខាងក្រោមនេះ។
http://www.thaicatwalk.com/FashionWeek/090813BIffBil09/09Asean/Asean.htm

From August 13, 2009 to August 16, 2009, in Bangkok, Thailand, BIFF & BIL 2009 showcased a full range of fashion and leather products under the theme of ASEAN Fashion Plus to present their best collection in textile industry from their countries as well as to reflects the region’s richness in cultural diversity and distinct identities. What is the most noticeable for Cambodian people is about the showcase of Cambodian handicraft clothes which are made from Khmer Hol, Pharmuong, and Silk decorated by exclusive classic style of Khmer Culture. The famous Khmer star and models, leaded by a Khmer-Apsara-style gown model, presented beautiful evening gown on a fabulous catwalk.

12 comments on “ការបង្ហាញម៉ូតសំលៀកបំពាក់ខ្មែរ​នៅប្រទេសថៃ BIFF & BIL 2009- ASEAN FASHION PLUS

  1. ខ្ញុំ​បាន​មើល​ទូរទស្សន៍​ឃើញ​អ្នក​បង្ហាញ​ម៉ូត​ខ្មែរ​ស្អាត​ជាង​​នៅ​ក្នុង​រូប​ថត​នេះ​ឆ្ងាយ​ណាស់ ប្រហែល​ជា​អ្នក​ថត​មិន​សូវ​ចេះ​ថត​មើល​ទៅ​។ ហើយ​បើ​និយាយ​ពី​ម៉ូត​ខោ​អាវ​វិញ គឺ​ម៉ូត​ខ្មែរ​ស៊ីដាច់​គេ មាន​ម៉ូត​មួយ​នោះ​​គឺ​ជា​ឈុត​ហូល​ពណ៌លឿង ឆ្នៃ​តាម​ក្បាច់​ប្រសាទ​បន្ទាយ​ស្រី​ ប្រទេស​ណាក៍​ទះ​ដៃ​សរសើរម៉ូត​នោះ​​ដែរ​។ បើ​សិន​ជា​ម៉ូត​នោះ​ត្រូវ​រោង​ចក្រ​ដេរ​ខោអាវ​បរទេស​ណា​មួយ​ទិញ​យក​ទៅ​ធ្វើ​ជា​គម្រូ អ្នក​បង្កើត​ម៉ូត​នោះ នឹង​ក្លាយ​ទៅ​ជា​មហាសេដ្ឋី​មួយ​រំពេច​ ព្រោះ​តម្លៃ​ម៉ូត​គម្រូ​នោះ​យ៉ាង​ហោច​ណាស់​ក៏​ចាប់​ពី​រាប់ម៉ឺន​ដុល្លារ​ឡើង​ទៅ​ដែរ។ ហើយ​បើ​រោង​ចក្រ​លក់​ខោអាវ​ម៉ូត​នោះ​ដាច់​បាន​ច្រើន រោង​ចក្រ​នឹង​ផ្តល់​កម្រៃ​​ផ្សេង​ទៀត ឲ្យ​ទៅ​អ្នក​បង្កើត​ម៉ូត​នោះ​។

  2. អត្ថបទខាងលើថាខ្មែរយើងស្លៀកឈុតអប្សរាយ៉ាងស្រស់ស្អាត ប៉ុន្តែអត់ដូចអប្សរានៅអង្គរវត្តអញ្ចឹង ។ អញ្ចឹងមានន័យថា អប្សរាពិសម័តអង្គរខុសពីឥឡូវ ព្រោះអីពីមុនសិចស៊ី តែឥឡូវអតផង។ ហា ហា!

  3. លើក​នេះ​ធ្វើ​បាន​ល្អ​ណាស់ ទាំង​សំលៀក​បំពាក់ ទាំង​អ្នក​ដើរ​ម៉ូដ តែ​បើ​មាន​លើក​ក្រោយ​សូម​ឲ្យ​មាន​អ្នក​ដើរ​ម៉ូដ​ថ្មី​ៗ ក្មេង​ស្រស់​ស្អាត​ផង​ចុះ កុំ​ឲ្យ​គេ​ថា​យើង​ខ្វះ​មនុស្ស ​ឃើញ​តែ​មុខ​ដដែល​ៗ ។

  4. ឥឡូវនេះអ្នកដើរម៉ូតក្មេងៗស្គមៗស្អាតៗសម្បូរណាស់​តែគេរើសយកតួគុននិងតារាល្បីៗប្រហែលជាអ្នកទាំងនោះ​មានបទពិសោធន៏ច្រើនជាងមើលទៅ។​លើកក្រោយៗ​ប្រហែលជាមានការផ្លាស់ប្តូរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s