បុរសពិត​ Be A Man!

នាសតវត្យទី២១ ពិភពលោកទាំងមូលរួមបញ្ចូលទាំងប្រទេសខ្មែរបានលើកកំពស់នារីៗឲមានសិទ្ធិស្មើបុរស ដែលនាំឲបុរសៗខ្មែរដែលជាពពួកបុរសនិយមជ្រុល​មានការខឹងសម្បាថ្នាំងថ្នាក់ចំពោះបញ្ហានេះជាខ្លាំង។
និយាយពីបុរសជ្រុលនិយមមួយក្រុមពួកគេ​បានជួបជុំគ្នាផឹកស៊ីស្រីញីអូនបង​​នារាត្រីដ៏សែនមនោរម្យមួយនាដងទន្លេន​ៅក្រោមជំនោររាត្រីដ៏ត្រជាក់ឥតឧបមា។
ពួកគេចាប់ផ្តើមជជែកពីប្រធានបទស្រ្តីសម័យកុំព្យូទ័រ​​ដែលមិនល្ងង់ឲគេបោកប្រើជិះជាន់កំលាំងពលកម្មដូចសម័យមុន។ មានអ្នកខ្លះខឹងប្រពន្ធអ្នកខ្លះខឹងសង្សា​ហើយអ្នកខ្លះទៀតខឹងស្រីៗដែលនៅជុំវិញខ្លួន។
និយាយចុះនិយាយឡើង​ម្នាក់ៗចាប់ផ្តើមបែកពពុះមាត់ស្គុលព្រួសទីកមាត់ពាសពេញតុផឹកស៊ីឡើងកក្លិកកក្លាក់។អស់១កេះគេកម្មង់ថែម២កេះថែមប្លេកលាបេលថែមអាគ្រីនអាហ្គោលអាវ៉ូកាបីបួនដប។​អស់ប៉ុណ្ណេះពួកគេហៅថែមគ្រឿងក្លែមនិងស្រីៗកំដរកាន់តែច្រើនទៅៗ។រហូតថែមដល់លើកទី៥ទឹកចុងក្រោយ​ពួកគេឈប់ប្រើកែវជល់គ្នាទៀតហើយ​ព្រោះគេយល់ថាវាមិនសូវលយនិងមិនសូវមានឬកពាជាបុរសពេញលក្ខណៈ។
លើកនេះគេប្រើដបដែលសល់ស្រាប្រហែល១ភាគ៤នៃដប។​រំពិចនោះមានបុរសម្នាក់ទ្រង់កាចជាងគេងើបឈឡើង​រួចដុកឲគេរាល់គ្នាលើកឲដាច់តែ១ដង្ហើម។
មុនដំបូងម្នាក់ៗទ្រង់ខ្លាចរអាខ្លះៗដែរ​តែដោយសារម្នាក់នោះដើរស្រែកឆោឡោថា៖នែអាណាមិនលើកដាច់មិនមែនបុរសទេវើយ! Be a Man, Man, Man!រំពិចនោះម្នាក់ៗស៊ីជោក៏ងើបឡើងព្រោងព្រាតរួចស្រែកថា Be A Man!!! ហើយក៏លើកដាច់ផឹងតែម្តង។​​រាត្រីដ៏សែនមនោរម្យបានបញ្ចប់ទៅដោយស្ងាត់ជ្រងំ។
មួយថ្ងៃក្រោយមក​គេឃើញមានព៌តមានទាន់ហេតុការណ៌មួយ​នៅទំព័រមុខរបស់សារព៌តមានដើមអំពិល​​សារព៌តមានកោះសន្តិភាព​វិបសាយCEN​វិបសាយVOAនិងវិបប្លក់ផ្សេងៗរបស់ WordPress និង Blogger ។ល។​ចំណងជើងនោះគេសរសេរធំៗថាបុរសពិត​Be A MAN! ជាមួយរូបផ្នូរ៦ទៅ៧កប់ក្បែរៗគ្នាយ៉ាងរឌឹកកំពស់ប្រហាក់ប្រហែលគ្នា​ថែមទាំងមានសរសេរជាភាសាអង់គ្លេសនៅពីមុខផ្នូរថា​Be A MAN!

Grave

23 comments on “បុរសពិត​ Be A Man!

  1. ខ្ញុំដូចជាមិនយល់នៅអត្ថន័យ របស់កញ្ញាទេ ។ ចំពោះខ្ញុំអត្ថបទនេះជាបញ្ហាពិត របស់ សង្គមខ្មែរ តែរឿងថា ដូចកម្លែងនោះ ក៏ជាកម្លែងស្ងួតដែរ ។

  2. អត្ថបទ​នេះ​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ខ្មែរ​នៅ​ពេល​បច្ចុប្បន្ន​នេះ​មែន​​។ បុរស​គ្រប់​រូប​មិន​គួរ​ទៅ​អួត​ឬ​ប្រកួត​ប្រជែង​យក​ស្នាដៃ​នៅ​ក្នុង​រឿង​ផឹក​ស៊ី​នោះ​ទេ គួរ​តែ​អួត​ពី​រឿង​ធ្វើការ​និង​រក​លុយចិញ្ចឹម​កូន​ប្រពន្ធ​​វិញ​ ទើប​ប្រសើរ​ជាង​។

  3. សួរស្តីអ្នកទាំងអស់គ្នា!​អត្ថបទនេះមានគោលបំណង២។​១គឺចង់បង្ហាញពីតថភាពសង្គមខ្មែរខ្លះៗ​​ហើយមួយទៀតចង់ចែករំលែកសំណើចដល់អ្នករាល់គ្នា​តែកំប្លែងឬមិនកំប្លែង​អាស្រ័យ​លើអ្នកអានផ្ទាល់ព្រោះខ្ញុំមិនមែនជាអ្នកនិពន្ធអាជីពទេ​គ្រាន់តែសរសេរកំដអារម្មណ៍និងកែអផ្សុក។

  4. ត្រូវហើយ កម្លែង ឫ អត់អាស្រ័យលើអ្នកអាន ចំពោះរូបខ្ញុំវាមិនសំខាន់ទេ កម្លែងឫអត់នោះ រឿងសំខាន់គឺស្តីពីសង្គមខ្មែរ ។ ញញឹមស្រស់ ខ្ញុំសូមបញ្ជាក់ថា បើបុរសម្នាក់ៗចេះគិតដូចប្អនមានវាចារនោះ សង្គមខ្មែរ មិនពិបាកដូចសព្វថ្ងៃនេះទែ មែនទេ? ។​យើងម្នាក់ៗអាចនិយាយបានថាធ្វើយ៉ាងនេះ យ៉ាងនោះ​តែពិបាកណាស់ ខាងរឿងអនុវត្តន៍នោះ ! សូម្បីតែរូបខ្ញុំក៏មិនអាចធ្វើបានមួយរយភាគរយដែរ ព្រោះយើងជា មនុស្ស មិនមែនជា ម៉ាសីុនទេ ហើយណាមួយក៏មិនមែនជាព្រះដែរ​!

  5. មានអ្នកផឹកស៊ីម្នាក់បញ្ចេញប្រតិកម្មហើយ!​🙂
    មុននឹងខឹងត្រូវអានឲច្បាស់សិន។​នេះខ្ញុំសរសេរមិនមែនថាឲអ្នកផឹកស៊ីធម្មតាឯណា​ខ្ញុំសរសេរបែបកំសាន្ត​តែបើថាឲក៏ថាឲតែអ្នកជ្រុលនិយមដែរមិនប៉ះពាល់ដល់ផឹកស៊ីនានាទេ។
    ខន្តីញោមប្រុស!

  6. 😀 ខ្ញុំធ្លាប់ឃើញនឹងភ្នែកម្ដងដែរ ។ មានមនុស្សម្នាក់ទៅញ៉ាំការគេ ដល់តែពេលចប់
    ពិធី គេនាំគ្នាទៅផ្ទះរៀងៗខ្លួន ។ នៅសល់តែគ្រួសារមួយ ម្នាក់នោះស្រវឹងដល់ក អ្នកណាថាក៏មិនស្តាប់ គិតតែស្រែកជេរគេ ។ ដល់ឃើញអីចឹងទៅ ពួកខ្ញុំក៏នៅចាំមើលបន្តទៅទៀត ។ អ្នកស្រវឹងនោះចេះតែចង់ចូលបើកឡាន តែមានបងប្អូនឃាំងមិនអោយចូលបើកឡាន ។ ដល់តែឮមាត់ខ្លាំងៗពេក អ្នកសន្តិសុខ ម្នាកបានមកឈរមើល ។ ពេលនោះប្អូនរបស់អ្នកស្រវឹងនោះបានប្រាប់ថា បើបងឯងហានចូលបើកឡាន ប៉ូលីសម្នាក់ហ្នឹងនឹងចាប់បងឯងហើយ ។ អ្នកស្រវឹងឮប្អូនថាអីចឹងក៏ស្ទះភ្លាមដើរសំដៅទៅអ្នកសន្តិសុខម្នាក់នោះ ហើយស្រែកថា ទៅខ្លាចអីអាប៉ូលីស ហ្អែងចង់ចាប់អញផងហី បើហ្អែងពូកែ ចាប់មកមើល ។ អ្នកសន្តិសុខនោះបានទូរសព្ទទៅកន្លែងរបស់គេ ហើប្រាប់អ្នកស្រវឹងនោះអោយថយក្រោយវិញ ។ អត់មានអ្នកណាចាប់អ្នកស្រវឹងនោះបាន ចេះតែខំទៅរកអ្នកសន្តិសុខម្នាក់នោះ គ្រាន់តែបោះដៃទៅដល់គេភ្លាម ស្រាប់តែគេបោកទៅលើបេតុង បែកមុខអស់មួយចំហៀង គេដាក់ខ្នោះរួច ប៉ូលីសមកដល់ល្មម ។ អ្នកសន្តិសុខក៏ប្រគល់អ្នកស្រវឹងនោះអោយទៅប៉ូលីស ។ បងប្អូនបានត្រឹមតែឈរមើលប៉ូលីសរុញអ្នកស្រវឹងនោះចូលក្នុងឡាន ហើយបើកទៅបាត់ ។

  7. មានបងកម្ពុជាក្រោមម្នាក់ នៅជិតខ្ញុំ និយាយថា ហ្កាល(កាល)មិនទាន់ថ្ហូវ(ត្រូវ)ទឹកហ្នាច(អំណាច)ហ្គែ (ឆ្កែ) មិនចង់ហ្គើញ(ឃើញ)ទេ ដល់ថ្ហូវ(ត្រូវ)ទឹកហ្នាច(អំណាច)ហ្គែ(ឆ្កែ) ចង់ហ្យី(សីុ)តាំងហ្បក(ស្បែក)ហ្មង !😀
    ជាភាសា ស្រវឹងសសេរបែបនេះ ហ្កាលមិនថ្ហូវទឹកហ្នាចហ្គែមិនចង់ហ្គើញទែ ដល់ថ្ហូវទឹកហ្នាច ហ្គែចង់ហ្យីតាំងហ្បកហ្មង​😀🙂

  8. អ្នកផឹកគេមានទ្រឹស្តី២។មួយគេថា៖​ផឹកឲគេសែងផឹកដើរខ្លួនឯងផឹកធ្វើអី!
    មានមួយទៀតគេថា៖ផឹកស៊ីកុំទំរន់​ជេរប្រពន្ធវាយឪក្មេក!
    គ្រាន់តែនិយាយលេងទេ​សូមអ្នកផឹកស៊ីទាំងឡាយកុំលួចជេរខ្ញុំអី!​តែបើទ្រឹស្តីនេះជាការពិតមែនវិញ​មិនដឹងទៅជាយ៉ាងណាទេ។​

  9. សំសើចមួយ ហាស ហាស ហាស !!! សម្បីតែទ្រឹស្តីរបស់អ្នកផឹកក៏ចេះយ៉ាងចំណានដែល។ សង្ស័យតែម្ចាស់ប្លុកនឹងចូលចិត្តដើរជាមួយអ្នកផឹកដែលហើយ តែបើតាមខ្ញុំគិតប្រហែលជា…………………..។តែខ្ញុំធ្លាប់លឺទ្រឹស្តីមួយថា ផឹកស៊ីកុំទំរន់​ ចាក់មេមុនតាមលលៃ អ្នកមកក្រោយត្រូវពិន័យ ផឹក២ ៣ ចាំអង្គុយ។

  10. កាលពីក្មេងខ្ញុំធ្លាប់ធ្វើជាអ្នកបោះពុម្ពអាវ ជាមួយបងរបស់ខ្ញុំ។ ថ្ងៃមួលោកបងជីដូនមួយខ្ញុំមកលេង គាត់ឃើញខ្ញុំនិងបងខ្ញុំកំពុងតែបោះពុម្ពអាវ ស្រាប់តែគាត់ថា “ហ្អែងធ្វើអោយអញមួយមើល” ។ ខ្ញុំសួរគាត់ថា “ចង់ដាក់ថាជាម៉េចដែរ ?” គាត់ថា “ជក់ផឹកស៊ី ស្រីញីកុំទាក់ទង” ។ ខ្ញុំស្តាប់ទៅដូចជាឡូយដែរ ក៏បោះអោយគាត់មួយ រួចបោះអោយខ្លួនឯងមួយដែរ ។ ដល់ស្អែកឡើងក៏ពាក់ទៅសាលា ។ កំពុងតែដើរ ស្រាប់តែអ្នកគ្រូម្នាក់ស្រែកសួរខ្ញុំថា “អាម៉ន ! អាណាអោយហ្អែងសរសេរអក្សរអីចឹង ? ហ្អែងដឹងថាពាក្យហ្នឹងមានន័យថាម៉េចទេ ?”😀 យី អ្នកគ្រូខ្មែរនិយាយពីរោះដល់សូរម៉ង ។

  11. This is the good article but it can make the reader confuse the meaning of BE A MAN! BE A MAN can be good and also can be bad like in this story. It is depend one the personal use of the man. BE A MAN can be good when you do something that is difficult to success and need more and more effort for doing it. So, in order to success that thing the MEN should try more and more use all effort, Be A Man, for completing that thing.

    Everything has tow things inside, one is good and other one is bad. In your article, you should put some COMMENT for educated and explain the word BE A MAN for the reader. OK that all for my comment!!! Deep meaning article!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s