៩យ៉ាងដើម្បីរស់នៅ​ដោយមិនសូវពិបាកចិត្ត 9 things to reduce unhappiness

តើអ្នកជឿទេថាសន្តានមនុស្សមិនអាក្រក់ទេតែក៏មិនសូវជាល្អដែរ​ភាគច្រើន​គឺលោភលន់មិនចេះស្កប់ស្កល់មានមួយចង់បានពីរ​មានពីរចង់បានបី មិនយល់ពីហេតុផលជីវិតទាំងអស់នេះហើយជាដើមហេតុនៃបញ្ហានិងភាពមិនរីករាយ។
ថ្ងៃនេះខ្ញុំមានអត្ថបទមួយដើម្បីចែករំលែក​ពីរបៀបរស់នៅដោយមិនសូវពិបាកចិត្ត​តែអាចយកទៅប្រើបានផលឬអត់អាស្រ័យលើអ្នកអនុវត្តន៍ផ្ទាល់។​​​​ខាងក្រោមគឺជាគំនិតរបស់ខ្ញុំផ្ទាល់​បើអ្នកមិនយល់ស្របក៏​មិនអីដែរព្រោះមនុស្សម្នាក់ៗគិតនិងយល់ឃើញខុសៗគ្នា។​មិនបានជួលឲជឿហើយក៏មិនបង្ខំឲជឿ​គ្រាន់តែចែករំលែក។

9 យ៉ាងដើម្បីរស់នៅដោយមិនសូវពិបាកចិត្ត

1. ពេលខ្លះគួរតែដាក់កំហិតការចង់បាននិងភាពស្កប់ស្កល់របស់ខ្លួនគួរ មើលទៅលើឬមើលចុះក្រោមតាមកាលៈទេសៈ។
2. ពេលខ្លះអ្នកគួរតែលះបង់ឬបូជារបស់ដែលខ្លួនស្រលាញ់។កុំចង់បានអ្វីដែលមិនមែនជារបស់ខ្លួន។
3. គួរតែលើកលែងទោសដល់អ្នកដទៃហើយបំភ្លេចអ្វីដែលគេធ្វើអាក្រក់ចំពោះយើង បើមិនចាំបាច់ឬមិនធ្ងន់ធ្ងទេគួកុំសងសឹកល្អជាង​ទុកឲច្បាប់ធម្មជាតិ​ជាអ្នកដាក់ទោសគេចុះធ្វើអាក្រក់បានអាក្រក់ធ្វើល្អបានល្អ។
4. កុំសប្បាយចិត្តហួសហេតុនូវអ្វីដែលខ្លួនមានហើយកុំរពឹងទុកថានឹង ទទួលជោគជ័យគ្រប់ពេលចវេលា​ចៀសវាងភាពមិនគាប់បំណង។
5. កុំប្រឹងជុះតាមដំរីខ្លួនទាបកុំតោងដៃខ្លីកុំឈោងស្រវាឲបភ្នំ។
6. ទទួលខុសត្រូវរាល់ទង្វើដែលខ្លួនធ្វើនិងហ៊ាន​ប្រឈមមុខផលវិបាកនៃរាល់ទង្វើនោះ។
7. ចំណាយពេលខ្លះធ្វើអ្វីដែលខ្លួនចង់ធ្វើ​និយាយអ្វីដែលខ្លួនចង់និយាយ​សរសេរអ្វីដែលខ្លួនចង់សរសេរ​​និងញាំអាហារដែលខ្លួនចូលចិត្ត។
8. ពេលដែលជួយអ្នកណាម្នាក់ត្រូវគិតថាទោះគេដឹងគុណឬរមិលគុណក៏មិនមានបញ្ហាដែរ។​គួរទទួលជំនួយពីគេវិញនៅពេលដែលចាំបាច់ប៉ុណ្ណោះពឹងខ្លួនឯងស្រួលចិត្តជាងពឹងគេ។
9. ដាស់តឿនខ្លួនឯងថា​អ្នកមិនមែនជាមនុស្សល្អឥតខ្ចោះ​ហើយក៏មិនបាច់ដើរតួជាមនុស្សឥតខ្ចោះដែរ​ព្រោះវាមិនអាចទៅរួច។

9 things to reduce unhappiness

1. Limit your satisfaction and end up your desire sometimes. Look upward when you’re down and look downward when you’re up.
2. You should sometimes give up and sacrifice the thing you like, or even walk away from what you cannot get.
3. Forgive and forget. If possible, don’t try to revenge; when someone does something bad to you, let the law of the universe judge them, what goes around comes around.
4. Don’t be too joyful with what you have and don’t expect the success every time; when something fails apart, try to look at the other parts.
5. Measure your ability and do not try to take what is out of your reach.
6. Be responsible for what you have done and dare to face with the consequence.
7. Spend sometimes to do what you like, say what you want to say, write what you want to write, and eat your favorite food.
8. When you give somebody a hand, tell yourself it doesn’t matter if they don’t give something back to you. Accept and take someone’s hand when necessary only.
9. Always tell yourself that you are not a perfect person and do not pretend to be a perfect one because exactly you cannot.

By kagna Posted in Home

32 comments on “៩យ៉ាងដើម្បីរស់នៅ​ដោយមិនសូវពិបាកចិត្ត 9 things to reduce unhappiness

  1. ប្រពៃណាស់ នារីខ្មែរសព្វថ្ងៃ កាន់តែមានការយល់ដឹងរិតតែច្រើនទៅៗ
    មានបញ្ញាច្រើន និងគំនិតរិតបែកសាយច្រើន កូនចៅក៏រិតតែបែកសាយច្រើនទៅៗដែរ!
    ហើយសម្រស់ក៏រិតតែស្រស់ទៅៗ មិនចាញ់ទេអប្សរបវរកញ្ញាប៉ុន្មានទេ!

    ទន្ទឹមនិងនេះ ខ្ញុំសូមបន្ថែមខ្លះទៀតៈ

    នារីឆ្លាតវាងវៃក្នុងគ្រួសារ ជានារីឆ្លាតវាងវៃនៃប្រទេសជាតិ!
    រីឯនារីឆ្លាតវាងវៃក្នុងប្រទេសជាតិ ជានារីឆ្លាតវាងវៃនៃពិភពលោក!

    តើស្តាប់បានទេ? បើមិនទាន់បានសូមបន្ថែមទៀតៈ

    សុភមង្គលក្នុងគ្រួសារ ជាសុភមង្គលនៃប្រទេសជាតិ!
    រីឯសុមង្គលក្នុងប្រទេសជាតិ ជាសុភមង្គលនៃពិភពលោក!

    បើស្តាប់មិនទាន់បានទេ សូមបន្ថែមមួយទៀតៈ

    ឧត្តមគតិនារីក្នុងគ្រួសារ ជាឧត្តមគតិនារីនៃប្រទេសជាតិ!
    រីឯឧត្តមគតិនារីក្នុងប្រទេសជាតិ ជាឧត្តមគតិនារីនៃពិភពលោក!

    ពាក្យស្លោកទាំងអស់នេះ ខ្ញុំទើបតែរៀនធ្វើពេលនេះទេ មិនដឹងជាត្រូវឬអត់
    មិនដឹងជាសមឬអត់! សូមជួយកែរតម្រង់ផង។

    សូមអរគុណ!

  2. ខ្ញុំ​អាន​ហើយ​មាន​អារម្មណ៍​ថា ៩​ចំណុច​ខាង​លើ​នេះ​ខ្ញុំ​មាន​សឹង​ទាំង​អស់! ព្រោះ​ខ្ញុំ​តែង​តែ​គិត​អ្វី​ដែល​ល្អ ហើយ​ខាង​លើ​ក៏​ជាគំនិត​របស់​ខ្ញុំ​ដែរ តែ​មិន​ដឹង​ហេតុអ្វី ខ្ញុំ​នៅ​តែ​ពិបាក​ចិត្ត​ដដែល ប្រហែល​មក​ពី​ខ្ញុំ​ពុំ​ទាន់​ក្លាយ​ជា​មនុស្ស​ពេញ​លក្ខណៈទេ​ដឹង ។ គេ​ថា​ធ្វើ​ជា​មនុស្ស​បើ​ពុំ​ទាន់​ដើរ​ដល់​គោល​ដៅ​ទេ គេ​នៅ​តែ​មិន​ស្ងប់​ឡើយ នេះហើយ​ជា​មហិច្ឆតា​របស់​មនុស្ស សេចក្ដី​លោភ​មិន​ចេះ​ចប់​ឡើយ […] ។

  3. រដ្ឋ​មិនមែនមានន័យថាធ្វើតាមហ្នឹងហើយមិនពិបាកចិត្តសោះទេ​គឺគ្រាន់តែកាត់បន្ថយការពិបាកចិត្ត​ហើយនៅពេលមានបញ្ហាធំដុំយើងក៏មិនសូវមានអារម្មណ៏ថាពិបាកចិត្តដែរ។

  4. យើងគ្រប់គ្នាមិនអាចដឹងថារស់នៅបានយូប៉ុណ្ណាទេ!​មិនដឹងថាស្អែកឬខានស្អែកមានរឿងអីកើតឡើងផង​គ្នាអ្វីដែលថាមិនចេះប្រែប្រួល។​បើអាចកាត់បន្ថយភាពមិនសប្បាយចិត្តបានគឺជាការល្អណាស់។​នរណាមិនចេះព្រួយបារម្ភ​តែបើចេះព្រួយបារម្ភត្រូវតេចេះធ្វើចិត្តឲបាននឹងហ្ន!

  5. សូមបញ្ចេញមតិមូយចុះ! បងកញ្ញាអើយប៉ុន្មានថ្ងៃនេះខ្ញុំមានរឿងស្មុគស្មាញណាស់ ទាំងនៅផ្ទះ និង នៅសាលា ពេលខ្ឡះមានរឿងកើតឡើងផ្ទួនពេកទៅខ្ញុំ ធុញទ្រាន់ណាស់

  6. សួស្តីប្អូនប្រុស!​អ្នកណាក៏មានបញ្ហាដែរគ្រាន់តែថាបញ្ហារបស់គេខុសពីបញ្ហរបស់យើង។
    ជួនកាលបញ្ហាមួយត្រូវបានដោះស្រាយរួចបញ្ហាមួយទៀតចូលមកដល់។​អញ្ចឹងហើយមានតែព្យាយាមដោះស្រាយនិងប្រឈមមុខទៅ​កុំទៅអាក់អន់ស្រពន់ចិត្តអី។ បើអាចធ្វើតាម៩ចំនុចរបស់បងខាងលើនោះប្រហែលជាអាចជួយបានខ្លះៗ។​មានរូបគឺមានទុក្ខ!

  7. បើ​ចង់​ធ្វើ​ជា​មនុស្ស​ពូកែ ឬ​ចៅហ្វាយ​នាយ​​ពិត​ប្រាកដ​ និង​ប្រកប​ដោយ​សមត្ថភាព ត្រូវ​រៀន​ដោះ​ស្រាយ​បញ្ហា​​។ បើ​អាច​ដោះ​ស្រាយ​បញ្ហា​​ម្តង​បាន​​កាន់​តែ​ច្រើន​​ គឺ​កាន់​តែ​ល្អ​។ ព្រោះ​អ្វី​ ធ្វើ​មេ​គេ​ ត្រូវ​ទទួល​ខុស​ត្រូវ​ច្រើន​ផ្នែក​។ ហើយ​មាន​បញ្ហា​ខ្លះ​តម្រូវ​ឲ្យ​យើង​ដោះ​ស្រាយ​ភ្លាម​​ៗ (in real time) គឺ​ថា​មិន​អាច​បង្អង់​យូរ​បាន​ទេ មាន​ជាអាទិ៍​ដូច​បញ្ហា​របស់​មេ​បញ្ជា​ការ​កងទ័ព​នៅ​លើ​សមរភូមិ​ជា​ដើម​​។ និងមាន​​បញ្ហា​ខ្លះ​ទៀត​ទាក់ទង​នឹង​អាយុ​ជីវិត ពី​ព្រោះ​ថា​បើ​បញ្ហា​នោះ​មិន​អាច​ត្រូវ​ដោះ​ស្រាយ​រួច​ទេ​ ជី​វិត​នឹង​​ត្រូវ​បាត់​បង់ ឧទាហរណ៍​ដូច​ជា​បញ្ហា​របស់​អ្នក​នយោបាយ​ជា​ជើម​។

    មួយ​វិញ​ទៀត កញ្ញា​ពិត​​ជា​មាន​យោបល់​ត្រឹម​ត្រូវ​មែន ដែល​បាន​លើក​យក​ពុទ្ធិដីការបស់​ព្រះ​ពុទ្ធ​នៃ​យើងៈ​ “មាន​រូប​មាន​ទុក្ខ​” និយាយ​នៅ​ទី​នេះ​។ ព្រោះ​ថា​ព្រះ​ពុទ្ធនៃ​យើង​ ទ្រង់​ធ្លាប់​បាន​ធ្វើ​ជា​សេ្តច​គ្រង​រាជ​នៅ​​ក្រុង​លង្កា​ដែល​ជា​ប្រទេស​ Nepal សព្វ​ថ្ងៃ​នេះ​។ ដូចនេះ​ទ្រង់​បាន​ស្គាល់​ច្បាស់​ណាស់​ពី​ការដោះ​ស្រាយ​បញ្ហា​គ្រប់​ប្រភេទ​ទាំង​អស់ មាន​ដូច​ជា​បញ្ហា​របស់​មេទ័ព បញ្ហា​របស់​អ្នក​នយោបាយ​ និង​​បញ្ហា​របស់​រាស្រ្ត​សាមញ្ញ​​ជា​ដើម ។ល។ ហើយ​ពុទ្ធដីការ​របស់​ទ្រង់ “មាន​រូប​មាន​ទុក្ខ​” នេះ​ គឺ​ចង់​និយាយ​ថា មាន​រូប​គឺ​មាន​បញ្ហាមិន​ចេះ​ចប់​។ ម៉្យាង​ទៀត ​​ចំពោះ​ការដោះ​ស្រាយ​បញ្ហា​ គឺ​យើង​មិន​អាច​ដោះ​ស្រាយ​គ្រប់​បញ្ហា​ទាំងអស់​បាន​នោះ​ទេ ព្រោះ​មាន​បញ្ហាខ្លះ​​មិន​អាចត្រូវ​​ដោះ​ស្រាយ​បាន​ឡើយ​។ ចំពោះ​បញ្ហា​ដែល​មិន​អាច​ដោះ​ស្រាយ​បាន ព្រះ​ពុទ្ធិ​បាន​បង្រៀន​យើង​ថា​ ត្រូវ​បណ្តោយ​ទៅ​តាម​យថាកម្ម​។ ដូចនេះ​ បើ​យើង​ជូបនឹង​បញ្ហា​ដោះ​ស្រាយ​មិន​បាន​ មាន​តែ​ធ្វើ​តាម​បណ្តាំ​របស់​ព្រះ​បុរុម​គ្រូ​របស់​យើង​តែ​ប៉ុណ្ណោះ​។

  8. បាត់ដំបង បញ្ហាគឺមានមិនចេះចប់មិនចេះហើយទេនរណាក៏ដូចគ្នាដែរ។​បើបញ្ហាណាដោះស្រាយមិនចេញ​មានតែធ្វើតាមអ្វីដែលបងប្រុសញញឹមស្រស់និយាយទៅ​គឺថាទុកអោយវាទៅតាមយថាកម្មចុះ!​ Just let it be!

  9. ហេតុអីក៏លុបខំមិនរបស់ខ្ញុំចោល?ប្រហែលជាទទួលស្គាល់ការពិតថាខ្លួនឯងជាដុំថ្មហើយឬ?​អេបើមើលតាមអត្ថបទនេះដូចជាចិត្តធ្ងន់ណាស់ម្នាក់នៀក។​​ធ្វើខ្លួនដូចជាចាស់ទុំចឹងកូននេះ​បើមើលតាមមុខមាត់សង្ស័យតែមិនដល់២០ផងទេដឹង?​សុំហៅថាបងស្រីមួយផងបានទេបងស្រីក្មេង?
    កុំភ្លេចយកខំមិនរបស់ខ្ញុំពីលើកមុនទៅពិចារណាផងកុំដើរតែឯងៗយូរពេកប្រយ័ត្ន…។​😆

  10. ម៉េច​ក៏​ថា​ធ្វើ​មិន​បាន​បង ខ្ញុំ​យល់​ថា​បុគ្គល​ដែល​មាន​ចំណុច​ទាំង​អស់​ខាង​លើ​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា​ម្នាក់​ប៉ុននោះ មិន​ចាំ​បាច់​ថា​ដល់​ទៅ​សម្ដេច​សង្ឃ​អ្វី​នោះ​ទេ ។

  11. លោកPosky, ៩ចំនុចខាងលើមិនពិបាកដូចសីល៨ឬសីល១០ផងហេតុអីក៏ព្រះសង្ឃធ្វើមិនបាន?
    គ្មានចំនុចណាហាមមិនឲហូបបួសមិនឲសប្បាយ។ល។​​
    ដូចរដ្ឋនិយាយចឹង​៩ចំនុចនេះគ្រាន់តែបង្ហាញពីភាពជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ​ហើយក៏មិនហួសហេតុពេកដែរ។

    ទៅម្នាក់អីឈ្មោះTrueGuy, និយាយដូចមានបំណងបង្កជំលោះឬញេះញោះម្តងជា២ដង!​ថាឲខ្ញុំដូចស្គាល់ខ្ញុំតាំងពីកាលណាតែបែជាមិនហ៊ានបញ្ចេញឈ្មោះ។​​សុំហៅថាប្រុសកំសាកចុះតែក៏ខ្ជិលប្រកាន់នាំរឿងវែងឆ្ងាយ។

  12. បើ​មាន​អ្នក​ចង់​ឈ្លោះ មិន​បាច់​ឆ្លើយ​តប​ទៅ ចប់​ហើយ! តែ​រញ៉េ​រញ៉ៃ​លុប​ចេញ​មិន​ប្រាប់​មុន ហាហា នេះ​គោលការណ៍​នៅ​ប្លក់​ខ្ញុំ ។ ហេហេ

  13. រដ្ខនិយាយនេះដូចជាមិនត្រឹមត្រូវទេ ពាក្យដែរថា វេទតិការបញ្ចេញមតិ គេចង់និយាយអីនិយាយទៅមិនត្រុវលុបចោលទេ។ធើ្វរបៀបនេះដូចជាមិនល្អទេ ចំណុចល្អទុក ដល់ទៅចំណុចអាក្រក់លប់ចោល។ខ្ញុំមិនដឹងថា TrueGuyគេបាននិយាយអីខ្លះទេ តែទោះជាយ៉ាងណាម្ចាស់ប្លក់ទាំងអស់មិនគួរធើ្វបែបនេះទេ។គួរតែអរគុណគេវិញដែលចំណាយពេលចូលរួមក្នុងប្លក់របស់យើង។គ្រាន់តែចំណុចតូចសោះធើ្វមិនបានផង ចុះចំណុចទាំង៩ខាងលើអនុវត្តបានយ៉ាងមិចទៅ។យ៉ាប់ណាស់ !

  14. Yab និយាយ​គ្រាន់​តែ​ក្នុង​លក្ខខណ្ឌ​មួយ​ប៉ុននោះ ហាក់​ពុំ​ទាន់​យល់​អ្វី​ខ្ញុំ​និយាយ​ឬ​យ៉ាង​ណា​នោះ ក៏​មិន​ដឹង ។ វេទិកា​បញ្ចេញ​មតិ ល្អ​ឬមិន​ល្អ គេ​នឹង​ទទួល​យក​ជា​ការ​គួរ​ហើយ ប្រសិន​បើ​វា​ឆ្លុះ​ឲ្យ​ស្រប​នឹង​ប្រធាន​បទ ។ ឩបមា យើង​និយាយ​ពី​ភាសា តែ​គេ​នោះ​និយាយ​ល្អ ឬ​និយាយ​អាក្រក់​ពី​រឿង​ចោរ​ឆក់​វិញ ប្រាកដ​ជា​គួរ​លុប​ចោល​ហើយ ។

    អ្វី​ដែល​សំខាន់ គឺ​អ្នក​បញ្ចេញ​មតិ​យល់​ពី​អ្វី​ដែល​ប្រធាន​បទ​គេ​និយាយ ហើយ​ថា​ក្នុង​ខ្លួន​គេ​នោះ បញ្ចេញ​មតិ​ក្នុង​បំណង​អ្វី គឺ​ម្ចាស់​មតិ​ដឹង​ខ្លួន​ម្ចាស់​ជាង​ម្ចាស់​ប្លក់​ដែល​គ្រាន់​តែ​អាន ហើយ​ទទួល​ដឹង​ប៉ុណ្ណោះ​នោះ​ឯង ។ ព្រោះ​តែ​ខ្ញុំ​កាន់​ចំណុច​៩​ខាង​លើ​នោះ ហើយ​បាន​បក​ស្រាយ​ដោយ​អារម្មណ៍​ស្ងប់ តើ​វា​នឹង​ជះ​ឥទ្ថិពល​ដល់​អ្នក​ស្ដាប់​គំនិត​ខ្ញុំ​ឬ​អត់? សង្ឃឹម​ថា​គេ​មិន​ក្ដៅ​ក្រហាយ​នឹង​ខ្ញុំ​ឡើយ ។

  15. ដូចជាអត់បានបញ្ជាក់នៅក្នុងប្លក់នឹងផង។ម្ចាស់ប្លក់គួរមានពាក្យពីរ បីឃ្លាដើម្បីប្រាប់ទៅអ្នកបញ្ចេញមតិថា ៖ ម្ចាស់ប្លក់មានសិទ្ធលុបរឺកែប្រែនៅមតិណាដែរមិនសំរម។ នេះជាពាក្យគួរសម រឺក៏ជាវិធីការពារខ្លួនកុំអោយគេថាអោយ។

  16. មើលទៅដូចជាក្តៅគគុកដល់ហើយ!
    ការលុបមតិចេញពី ប្លក់របស់ខ្លួន គឺវាមានផលប៉ះល្អ និងផលអាក្រក់៖
    ផលល្អៈ ម្ចាស់ប្លក់រួចផុតពីការតាមរំខាន​របស់​ម្ចាស់មតិ!
    ផលអាក្រក់ៈ ម្ចាស់ប្លក់នឹងក្លាយ​ជាមនុស្ស​ដែល មិនហ៊ាន​ទទួលស្គាល់ការពិត!
    ក្នុងនាមជាម្ចាស់ប្លក់គួរតែបើកទួលាយ ទទួលយក គ្រប់មតិ ល្អ អាក្រក់ ព្រោះវាអាច​ឆ្លុះ​បញ្ចាំងឃើញ​ពីខ្លួនយើង ថាតើយើង​ធ្វើត្រឹមត្រូវឬអត់? មានអ្នកខ្លះ​ស្អប់យើង អ្នកណាខ្លះស្រលាញ់យើង។ បើយើងល្អ ទោះមានអ្នក​មក​ជេរប្រទេច​ផ្តាសារ ក៏​ពិភពលោក​គេដឹងថា​យើង​ល្អដែរ!
    ខាងលើជាគោលការណ៍របស់ខ្ញុំ។ ខ្ញុំមិនបង្ខំអ្នកណាម្នាក់​ឲ្យធ្វើតាមខ្ញុំទេ!

  17. កុំដូចអ្នកខ្លះ មើលដំបូងដូចត្រឹមត្រូវគួរឲ្យរាប់អានណាស់ តែដល់ពេលប្រកែកគ្នា​ឡើងសរសៃក​ ប្រែ​ក្រពុលមុខដូចឆ្កែឆ្កួតចឹង! ដៀលគេសុទ្ធ​ក្មេងទើបតែលេងប្លក់ ថាគេ​មិនស្គាល់ខុស​ស្គាល់ត្រូវ តែតាមពិតខ្លួនឯងទេ ដែលកាន់ជើង​មិត្តភក្តិដោយបំពានសច្ចធម៌ ទាំងកំរោល!

  18. តាមពិតសុទ្ធតែអ្នកនិយាយលេងហ្នឹងចាំបាច់ទៅប្រកាន់អីច្រើន។
    https://kagnaem.wordpress.com/2009/07/17/walking-a-way/#comment-469
    តែកាលពីមុនខ្ញុំបិទមិនឲបង្ហាញខំមិនមួយបាត់ដោយសារតែ​ស្តាប់មិនយល់មិនដឹងថាគេនិយាយពីអីរហូតដល់ខំមិនលើកទី២ទើបរៀងយល់​តែក៏មិនសូវច្បាស់។
    លេងសើចក្តីនិយាយរករឿងក្តីក៏មិនអីដែរឲតែពូកែសរសេរមិនចេះចុកដៃក៏សរសេរចុះ។មានអ្នកខ្លះសំដីមិនពិរោះតែចិត្តល្អជាទេ។
    ហើយចុះបុត្រឯងខឹងអ្នកណាខ្ញុំដូចអត់យល់!នរណាក្រពុលមុខហើយនរណាដើរដៀលគេ?រឿងតិចតួចទៅប្រកាន់អីច្រើនម្លេះ!

  19. ដូចជាអត់យល់នូវពាក្យរបស់ អគ្គលីបុត្រនិយាយសោះ។អ្នកណាឆ្កែឆ្កួត? អ្នកណាដៀលអ្នកណា? អូយ ! កាន់តែវែងឆ្ងាយហើយ។កញ្ញាអើយ ! ប្រហែលជាគ្មានអ្នកណាអាចធើ្វបានទាំង៩ចំនុចខាងលើនោះទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s