Walking A Way!

I love to listen to this song with the first sentence of it’s lyrics.

“I’m walking away from the troubles in my life I’m walking away oh to find a better day.  I’m walking away from the troubles in my life I’m walking away oh to find a b… ”

ពិរោះហើយមានន័យណាស់!

By kagna Posted in Home

21 comments on “Walking A Way!

  1. ប្រហែល​ជា​យើង​អាច​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា “ចែក​ផ្លូវ​គ្នា​” ។​ តាម​ច្បាប់​នៅ​ក្នុង​ប្រទេស​ជឿនលឿន នៅ​ក្នុង​គ្រួសារ​មួយ​ មាន​តែ​ប្រពន្ធ​តែ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធ​អាច​ “ចែកផ្លូវ​គ្នា​បាន” ប្តី​គ្មាន​សិទ្ធ​អ្វី​ទាំងអស់​។

  2. ញញឹម ស្រស់

    និយាយយ៉ាងហ្នឹង មិនត្រូវទេ ប្តី នឹង ប្រពន្ធ មានសទ្ធី​ស្មើៗគ្នា ប្តី ក៏អាច ចែក ផ្លូវគ្នា បានដែរ បើនិយាយតាមផ្លូវច្បាប់ ។​ បានឫមិនបានយោលទៅតាម កាលះទេសះទេ ។

  3. ចំពោះខ្ញុំពាក្យថា Walking Away!​មិនមែនប្រើតែចំពោះ​ការចែកផ្លូវគ្នារវាងគូស្វាមីភរិយាឬគូសង្សាមួយមុខទេ។​​
    នៅពេលមានយើងមានអារម្មណ៍ថានឿយហត់នឹងអ្វីមួយដែលយើងកំពុងតែធ្វើ​ទោះបីជាយើងលះបង់ដើម្បីវាយ៉ាងណាក៏គ្នានផលប្រយោជន៍គ្នានការរីកចំរើន​​ដើរចេញគឺជាជំរើសដ៏ល្អ!​ហើយមានបញ្ហខ្លះយើងមិនគួរនៅឈ្លោះប្រជែងយកឈ្នះចាញ់​​គួរតែដើរចេញពីវាកាន់តែឆ្ងាយកាន់តែប្រសើរ។​​ដើរចេញមួយទៀតគឺដើរចេញពីភាពហ្មងសៅដែលអ្នកដ៏ទៃទុកឲយើង​ឬក៏ដើរចេញពីភាពក្លែងក្លាយ​ភាពនិន្ទាឈ្នានីសដែលអ្នកនៅជុំវិញខ្លួនយើងបង្កឡើង។

    នៅពេលណា​ជើងរបស់យើងអស់កំលាំងហើយស្រែកអោយឈប់​យើងគួរតែឈប់មួយរយៈសិន​នៅពេលណាមានកំលាំងយើងដើរតទៀត!​ដើរដើម្បីស្វែងរកថ្ងៃថ្មី។

  4. អស់ធំមានន័យថាមិនក្មេង​មិនក្មេងមានន័យថាចាស់ហើយ​យល់នៅ!​មិនស្រួលអាចហៅបុត្រឯងថាប្អូនបានក៏មិនដឹង។
    បទនេះមិនរ៉ូមែនទិចអីទេតែស្តាប់ទៅពិរោះហើយមានអារម្មណ៍ស្ងប់ស្ងាត់។

  5. អគ្គលីបុត្រ ខំតែធ្វើឲ្យ បងធំ ( អូច្រឡំ មិនមែនទេ គឺ កញ្ញា ) ខឹង ប្រយ័ត្តគាត់ចេញ ក្បាច់ កុង ហ្វូ (kung Fu) ដាក់ ខ្ញុំជួយមិនបានទេ សុំទោស😀

    ញញឹមស្រស់
    បើស្រឡាញ៉ ថា ស្រឡាញ់ទៅ ចាំបាច់ដៀមដាមអី ចៅប្រុស នាង​មិនខាំទេ😀

  6. ខ្ញុំ​ចេះ​ ល្បុក​កន្តោ ចុះ​បង​ហនុមាន​ចេះ​អី​ដែរ​អាច​ទប់​ទល់​នឹង​ kung Fu បាន​ដែរ​។ នៅ​ក្នុង​ក្បាច់​ Kung Fu តើ​មាន​ប៉ុន្មាន​ស្នៀត​ដែរ​ទៅ​?

  7. សុំទោសខ្ញុំមិនមែនបងធំបងតូចអីទេហើយក៏មិនចេះល្បុកកន្តោឬkunFuអីដែរ​នៅក្រៅប្លក់តូចប៉ុនចៃ។

    Que, it’s very dangerous when u r walking away but your mind is somewhere else! ខ្មែរគេហៅថាអារម្មណ៍មិននៅក្នុងខ្លួន​របៀបនេះគឺគ្រោះថ្នាក់ណាស់ជាពិសេសពេលឆ្លងផ្លូវអីហ្នឹង។

  8. យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ព្រោះ​ជួនកាល​មាន​អ្នក​ដើរតួ​ដើម្បី​សើច​ចំអក​ឲ្យ​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថានភាព​ជាក់ស្តែង​។

  9. កញ្ញា គេថា តូចតែខ្លួនតែក្រមួនពេញផ្លិតណា 😀
    ញញឹមស្រស់ ខ្ញុំ ចេះ​បកចេក ប៉ោចសក់ រកចៃ ក្បាច់ខ្ញុំ សុទ្ទតែពិសេសៗ មិនងាយប្រើផ្តេផ្តាស​ទេ ។ អូ ក្បាច់ Kung Fu មាន ច្រើន ណាស់ មាន Tai Chi , Dragon wipe Tail, Claws of the tiger, Crans, Snake,Viper,Drunken style និយាយទៅ​នៅសល់ ម៉ាចាភ្លុស​ទៀត ល្បើក កន្ធោ របស់ ញញឹម ស្រស់ទៅ​មិនរួចទេ😀

  10. នៅ​ក្នុង​ក្បាច់​ Kung Fu មាន​តែ​ប៉ុន្មាន​នឹង​ទេ​ឬ? ខ្ញុំ​មិន​ដឹង​ថា​ក្បាច់​របស់​បង​ ហនុមាន ឯង​ពូកែ​យ៉ាង​ណា​ទេ​ ព្រោះ​មិន​ដែល​ឃើញ​ តែ​ទោះ​ជា​យ៉ាង​ណា​ក៍​ដោយ​ក៍ ហនុមាន ចូល​ចិត្ត​អេះ​ចៃ​នៅ​ត្រង់​ចង្កេះ​ ហក់​ពី​ដើម​ឈើ​មួយ​ទៅ​ដើម​ឈើ​មួយ​ទៀត​បង្អួត​ស្រី​ៗ​ដែរ​ មិន​​ថា​អញ្ចឹង​? ហើយ​មុន​នឹង​​ធ្វើ​អ្វី​មួយ ហនុមាន ចូល​ចិត្ត​លោត​ចុះ​លោតឡើង​​​រហូត​ទាល់​តែគេ​ធុញគេ​លែង​រវល់​​…

    ​ក្បាច់​គុន ល្បុក្កតោ (ក្បាច់​ប្រហារ​តោ) ជា​ក្បាច់​គុន​​ដែល​មហា​កងទ័ព​នៅ​សម័យ​អង្គរ​យក​ទៅ​ប្រើ​ប្រាស់​ជាក់​ស្តែង​នៅ​ក្នុង​សមរភូមិ ហើយ​ក្បាច់​គុន​នោះ​មាន​ភាព​ខ្លាំង​ក្លា​ណាស់​ និង​ល្បី​រន្ទឺ​ពាស​ពេញ​អាណាចក្រ​កម្ពុ​ជា​ថែម​ទៀត​ផង​។ ដោយ​ក្បាច់​គុន ល្បុក្កតោ ជា​ក្បាច់​គុន​ដែល​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​នៅ​លើ​សមរភូមិ​ពិត​ប្រាកដ (មិន​មែន​ប្រើ​សម្រាប់​លោត​ពី​ដើម​ឈើ​មួយ​ទៅ​ដើម​ឈើ​មួយ​ទៀតបង្អូត​ស្រី​ៗ​) ដូចនេះ​​អ្នក​ហាត់​​ក្បាច់​គុន​នេះ​ត្រូវ​រៀន​ប្រើ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ដង​ខ្លួន មាន​ដូច​ជា​៖ ដៃ​ ជើង ក្បាល​ជង្គង់ កែង​ដៃ ស្នា ចង្កេះ ជា​ដើម​។ លើស​ពី​នេះ​ទៀត អ្នក​ចេះ​ក្បាច់​គុន ល្បុក្កតោ ក៍​អាច​ប្រើ​ប្រាស់​អាវុធ​ផ្សេង​ៗ​បាន​​ដែរ​ ហើយ​អាវុធ​ដែល​គេ​ចូល​ចិត្ត​ប្រើជាង​គេ​​ គឺដំបង​ធ្វើ​ពី​ដើម​ឫស្សី​។

    នៅ​ក្នុង​ក្បាច់​គុន ល្បុក្កតោ មាន​ស្នៀត​ទាំង​អស់ 341 ដែល​ត្រូវ​បាន​ចម្លង​ចេញ​ពី​ការប្រយុទ្ធ​ពិត​ៗ​នៅ​ក្នុង​ពិភព​សត្វ មាន​ដូច​ជា​ក្បាច់​ប្រយុទ្ធ​របស់​សត្វ​ឥទ្រ្ទី របស់​សត្វ​ពស់ សត្វ​​ខ្លា​​​ជា​ដើម​។ ហើយ​ដើម្បី​កំណត់​ពី​កម្រឹត​ក្បាច់​គុន អ្នក​ហាត់​ ល្បុក្កតោ ម្នាក់​ៗ​ត្រូវ​ចង​ក្រមាមាន​ពណ៌​ខុសៗ​​គ្នា​​នៅ​នឹង​ចង្កេះ​របស់​គេ​។ គឺ​ថា​ចាប់​ពី​ក្រមា​ស​ទៅ​ក្រមា​បៃតង ក្រមា​ខៀវ ក្រមា​ក្រហម​ ក្រមា​​ត្នោត និង​ចុង​ក្រោយ​បង្អស់​គឹ​ក្រមា​ខ្មៅ​។ ចំពោះ​អ្នក​ពាក់​ក្រមា​ខ្មៅ គឺ​ត្រូវ​ហាត់​រៀន​ចំនួន​ ១០ ឆ្នាំ​ទៀត​ បើ​សិន​ជា​គេ​ពិត​ជា​ចង់​ឈានទៅ​​ដល់​កម្រឹត​ក្រមា​ពណ៌មាស​។

    ប្រភព​៖
    -wikipedia

  11. អរគុណ ញញឹមស្រស់ដែលបានជួយបង្រៀន ខ្ញុំពី ក្បាច់ខ្មែរ បុរាណ ។ ខ្ញុំដឹងតើ ញញឹម ស្រស់ ខ្ញុំជាកូនខ្មែរ ថ្វីបើចាស់ជាងញញឹមស្រស់មែនតែ មិនទាន់ភ្លេចខ្មែរទេ ។ ក្បាច់ Kung Fu មានច្រើនទៀត តេនេះជាផ្ទះ របស់ កញ្ញា យើងមិនគួរ រំខាន នាងទេ ចាំមាន ឧកាស យើង នឹង ពិភាក្សា ក្នាទៀត ។ អរគុណញញឹមស្រស់ ដែលបានជួយ បំភ្លឺ ដល់ ខ្ញុំ​!

  12. គិតតែពីដើរម្នាក់ឯងទៅដើរៗរហូតដល់ផ្លូវទាល់ធ្លាក់ផុងគង់តែដឹងខ្លួនទេ!​​ធ្វើខ្លួនដូចជាដុំថ្មម៉ាដុំអត់សាច់អត់ឈាមអត់បេះដូងទេមើលទៅ?​សង្ស័យតែផឹកតែទឺកកកច្រើនពេក​ទើបត្រជាក់ស្រេបដូចទឹកកក។​
    ខឹងទេ?​ហាហា​ហាសើចឲឈ្លកទឹកមាត់ម្តង! I’m kidding, stonny.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s