ប្រមូល​ផោម​គោ​សំរាប់​ការសិក្សា​អំពី​ការឡើង​កំដៅ​ពិភពលោក​

​(ដក​ស្រង់​ពី​CEN)

កុំទាន់អាលសើចពេលអានចំណងជើងអត្ថបទ​មើលខ្លឹមសារសិន!​

cowdetailពួក​អ្នកវិទ្យាសាស្ត្រ​កំពុង​ធ្វើការ​ពិនិត្យ​ផ្ដោម​និង​ភើ​របស់គោ​ក្នុង​ការព្យាយាម​បែប​ស្រ​មើ​ ​ស្រមៃ​មួយ ដើម្បី​ប្រយុទ្ធប្រឆាំង​ការឡើង​កំដៅ​ពិភពលោក ។​

​ពួក​អ្នកជំនាញ​បាន​និយាយថា​ប្រព័ន្ធ​រំលាយ​អាហារ​ដ៏​យឺត​របស់​គោ​ធ្វើឲ្យ​ពួក​វា​ក្លាយ​ ​ជា​អ្នក​ផលិត​ឧស្ម័ន​មេតាន​សំខាន់ ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​មាន​ឥទ្ធិពល​ដែល​សាធារណជន​មិនសូវ​ចាប់​ ​អារម្មណ៍​ដូចឧ​ស័​ន្ម​កាបូ​និច ។​

​ក្នុង​ការព្យាយាម​យល់​អំពី​ផលប៉ះពាល់​ទៅលើ​ការឡើង​កំដៅ​ពិភពលោក​របស់​ខ្យល់​ដែល​ ​គោ​ផលិតឡើង ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូល​ឧស្ម័ន​ពី​ពោះ​របស់​គោ​ទៅ​ដាក់​ក្នុង​ធុង​ផ្លាស្ទិ​កដែល​ ​ភ្ជាប់​ទៅនឹង​ខ្នង​របស់​វា ។​

​អ្នកសិក្សា​ស្រាវជ្រាវ​អា​ហ្សង់​ទី​ន​បាន​រកឃើញ​ថាឧស័​ន្ម​មេតាន​ចេញពី​គោ​មានចំណែក​ ​ជាង ៣០ ភាគរយ​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទាំងមូល ។​ក្នុងនាម​ជា​ប្រទេស​ផលិត​សាច់គោ​ធំ​ ​បំផុត​លើ​លោក អា​ហ្សង់​ទីនមាន​គោជា​ង​៥៥​លាន​ក្បាល ។​

ហ្គី​លឺ​ម៉ូ ប៊ែរ​រ៉ា អ្នកសិក្សា​ស្រាវជ្រាវ​ម្នាក់​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​សិកម្មជាតិ​បាននិ​ ​យាយ​ថា​គោ​មួយៗ​បញ្ចេញ​ខ្យល់​ពី​៨០០​ទៅ​១.០០០​លីត្រ​ក្នុង​មួយថ្ងៃ ។​

​មេតាន​ដែល​ភាយ​ចេញ​ពី​វាលស្រែ រ៉ែ​ធ្យូងថ្ម និង​បំពង់​ហ្គាស​ដែល​លេច​ធ្លាយ​ធ្វើឲ្យ​បរិ​ ​យា​កាសឡើង​ក្ដៅ​ជាង​ឧស្ម័ន​កាបោន​អុកស៊ីត​ដល់ទៅ​២៣​ដង ។​ពួក​អ្នកវិទ្យាសាស្ត្រ​ឥឡូវ​កំពុង​ធ្វើ​ ​ការសាកល្បង​របប​អាហារ​ថ្មី​ដែល​គេ​រៀបចំឡើង​ដើម្បី​ធ្វើឲ្យ​ការរំលាយ​អាហា​ររបស់​គោ​បាន​ល្អ​ប្រ​ ​សើរ​ឡើង​និង​កាត់បន្ថយ​ការឡើង​កំដៅ​ពិភពលោក ។​

By kagna Posted in Home

9 comments on “ប្រមូល​ផោម​គោ​សំរាប់​ការសិក្សា​អំពី​ការឡើង​កំដៅ​ពិភពលោក​

  1. អីយ៉ា កញ្ញា! ទៅប្រមូលអាសូរតែជិតដល់ទៅអាហ្សង់ទីន🙂 អ៎! ខ្ញុំត្រៀមរួចរាល់ហើយ ចាំតែកញ្ញាថា ហកបើកមាត់ការុង ខ្ញុំនឹងលាភ្លាម រួចក៏ខ្ចប់ភ្លាមវិញដែរ កុំឲ្យវាហើរក្លិនអស់ ហាហាហា🙂

  2. នឹកស្មានមិនដល់សោះណ៎រឿងបែបនេះ។
    វាជារឿងគួរឲ្យអស់សំណើចមែន។ ហឹហឹហឹហឹហឹ!
    តែគេស្រាវជ្រាវមកយើងត្រូវតែជឿមែននែ!

    http://nyrithyshared.blogspot.com
    ចូលទៅលេងប្លុកខ្ញុំផងណា…
    មានអីខ្វះខាតជួយខំមឹនឲ្យផងណាបងប្អូន

  3. សួរស្តីរិទ្ធី!
    មែនស្តាប់ទៅវាដូចជាកំប្លែងមែន​​ដំបូងខ្ញុំក៏លួចសើចដែរ!​ប៉ុន្តែតើអ្នកដឹងទេថាបញ្ហា​Global Warming នេះក្លាយជាបញ្ហាដែលធំបំផុតសំរាប់ពិភពលោកយើងហើយ។
    ដូច្នេះអ្នកស្រាវជ្រាវនាំគ្នាខិតខំរិះរកមធ្យោបាយគ្រប់ច្រកល្ហកដើម្បីកាត់បន្ថយបញ្ហា​ជាពិសេសសំរាប់បណ្តាប្រទេសឧស្សាហ៍កម្មធំៗលើពីភពលោក។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s