ឆាកជីវិត

The article has been archived!

By kagna Posted in Life

22 comments on “ឆាកជីវិត

  1. អ្វីដែលកញ្ញាបានសរសេរ មិនដឹងជាមានមនុស្សប៉ុន្មានលានអ្នកទេ ដែលកុំពុងតែគិតបែបហ្នឹង ។ មានពេលខ្លះ ទោះធ្វើយ៉ាងណា ក៏មិនអាចបានតាមចិត្តបំណងដែរ (ខំណាស់ ខុសណាស់) ។ ជីវិតគឺអីចឹងហើយ គឺមានតែខ្លួនឯងទេ ទើបអាចជួយខ្លួនឯងបាន ។ ចំពោះអ្នកក្រៅបានត្រឹងតែនិយាយស្ដីតែប៉ុណ្ណោះ ។ អ្នកខ្លះបានតែស្រែកក្ដែងៗ ដើម្បើអោយគេថាគ្រាន់បើ ។ មួយជីវិតខ្ញុំ បើអាចធ្វើបាន ខ្ញុំសុខចិត្តធ្វើជាអ្នកចាញ់ទៅចុះ ។ តែមានពេលខ្លះ ខ្ញុំគិចថា មិនអាចធ្វើជាអ្នកចាញ់រហូតទេ ។ ចឹងហើយបានជាខ្ញុំគិងថា បើអ្នកណាធាក់ខ្ញុំ ទោះជាខ្ញុំធាក់មិនដល់គេ ក៏ត្រូវតែធាក់វិញដែរ ។ តែដូចជាកញ្ញាថាអីចឹង វាគ្មានបានផលល្អអីទែ ។ បើអាចជួយគេបាន ចេះតែជួយគេទៅ តែកុំប្រាថ្នាអ្វីមកវិញ ។

  2. ហេស…ហេស…ហេស…ចាស់អីសក់នៅខ្មៅស្រិល។ កញ្ញា អ្នកដែលមានទ្សន:ជីវិតដូចកញ្ញា ច្រើនហូរទឹកភ្នែករហាមនៅខាងក្នុង ។ ណ្ហើយឈប់យំទៅ នាំឱ្យខ្ចចសុខភាព។ “ឆាកជីវិត” គ្រាន់តែជាជំនោរខ្យល់ និង ជាកំរងរឿងជីវិត ដែលយើងខំរចនាសម្ព័ន្ធវាក្នុងពេលដែលអាចប៉ុណ្ណោះ Life is color of the wind ។

  3. គួរឲ្យសង្វេក គួរឲ្យអាណិត គួរឲ្យរន្ធត់ណាស់ អរគុណកញ្ញា ព្រមទាំង​អ្នករាល់គ្នដែលបានចូលរួមក្នុង ចំណេកក្នុងអត្ថបទឆាកជីវិត្ត នេះ អាចចញ្ជាក់ថាក្នុងលោកនេះនៅមានមនុស្សល្អខ្លះដែរ ។
    កញ្ញា រឿងបញ្ហាឆាកជីវិត្ត របស់កញ្ញា មិនខុសពីយើងរាល់គ្នាទេ គ្រាន់តែ អ្នកខ្លះ ពិបាកជាង អ្នកខ្លះតែប៉ុណ្ណោះ តែថាគ្មានសោះនោះគ្មានទេ ។

    កាលនៅរៀនខ្ញុំមិនសូនមានមិត្តភ័ក្រទេ ព្រោះខ្ញុំមិនចូលចិត្ត សីុ ផឹក អាវាសែ ដូច​មិត្តខ្លះ ដែលគេ មាន ការនាំនែកខ្ញុំជាច្រើនដង នឹងច្រើនលើក តែខ្ញុំមិនបានចូលរួមជាមួយពួកគេ ។ បើខ្ញុំទៅរៀនគឹទៅតេរៀន មិនខ្វាយខ្វល់ពី​រៀង សីុ ផឹក ពួកម៉ាក រីកស្គុសស្គាយ ដូចដើមត្រកួនទេ ចង់គេថាមេចក៏ខ្ញុំមិនឈឺក្បាលដែរ ព្រោះខ្ញុំ មិនមែនរស់​សំរាប់ពួក​គេ​។​ តែការជួយ មិត្តភ្ករ័ជាការធម្មតា ចេះគេដឹងគុណ ឫមិនដឹងគុណ ខ្ញុំមិនដែលគិតពី​ការ សងគុណរបស់ពួក​គេ​ទេ អ្នកខ្លះដែលមានួរ​ក៏សងគុណ វិញ តែអ្នកខ្លះ​មិនមានខួរ គេ​គិតតែ​ពី​យកការជួយរបស់​ខ្ញុំជា ទំលាប់អាក្រក់ ដោយគ្មានការពិចារណា ។

    ខ្ញុំពីដើម មិនខុសគ្នា ពី​កញ្ញាទេ ខ្ញុំចូលចិត្ត គូរ រូប សសេរ គ្រាន់កែកំសាន្ត មានពេលខ្លះដែលខ្ញុំមានការស្មុកស្មាញ ខ្ញុំត្រូវការចំណាយពេលខ្លះចេញក្រៅ ដើម្បី លំហែខួរក្បាលខ្លះ ពីក្តីស្មុកស្មាញ ក្នុង​ជីវិត្ត ។

    អំពើល្អទាំងអំបាលមានដែលយើងម្នាក់ៗបានប្រព្រិត្តមិនអាចមានជ័យជំនះ លើភាពអាក្រក់បានទេ គេតែងតែមានប្រសាសន៍ ថា ” អំពើអាក្រក់ចារលើថ្ម អំពើល្អចារលើដីខ្សាច់ ” នោះចង់មានន័យថា អំពើល្អទាំងប៉ុន្មាន ដែលយើងបានសាង ត្រូវបានបាត់បង់ នៅពេលណាមួយ យើងបាន ប្រព្រិត្ត​អំពើអាក្រក់ ចេះយើងធ្វើអំពើ បាន១០០ ដង ក៏ដោយ អំពើអាក្រក់ មួយត្រូវលប់បាត់នៅអំពើល្អទាងអំបាលមាន ដែលយើងបានសាង ។

    ខ្ញុំមិនបានស្គាល់ កញ្ញា បាន​យូរទេ ខ្ញុំទើបតែបានឈានជើងចូលក្នុងប្លក ប្រហែលជាពីរ ខែតែប៉ុណ្ណោះ តែអ្វីៗដែលកញ្ញាបានសសេរក្នុង ប្លក របស់កញ្ញា អាចបញ្ជាក់ប្រាប់ខ្ញុំថា កញ្ញា មានការឈ្លាសវៃ មានក្តី ស្រឡាញ់ នឹងយកចិត្តទុកដាក់ ចំពោះប្រទេសជាតិ នឹងជនរួមឈាម គិតពីប្រយោជន៏អ្នកដ៏ទៃ ជាជាង ប្រយោជន៍ផ្ទាល់ខ្លួន ​ៃថ្ងណាមួយកញ្ញា នឹងក្លាយជាភរិយា ដ៏ប្រពៃ របស់បុរស ម្នាក់ដែលចេះមានមេត្តាធម៌ ដឹងខុសត្រូវ ចេះយល់ពីការត្រូវការ របស់ភារិយា​នឹងជាមាតាដ៏ល្អរបស់ក្មេងម្នាក់ ពីរនាក់ បីនាក់ រហូត​ទៅដល់មួយឡូក៏មិនដឹង ​។

    ក្នុងនាមខ្ញុំជាមិត្តរួមប្លក បានយល់ថា​នៅក្នុងលោកនេះគ្មានអ្នកណា ចង់ មានការឈឺចាប់ ការ បៀតបៀន នឹងក្តីឈ្នានិស្ត ពី​អ្នកដ៏ទៃទេ ។​តែណោះហើយចុះ កញ្ញា វាជាផលកម្មរបស់មនុស្សយើងម្នាក់ៗទេ បំភ្លេចវាចោលចុះ ក្តីឈឺចាប់ ការអាមាស់ នឹងការឈ្នានិស្ត យើងយកវាទុកជាមេរៀន មួយសំរាប់ជីវិត្ត យើងម្នាក់ៗ យើងទាំងអស់គ្នាត្រូវរៀនពីការពិសោធន៍ទាំងនេះ ថ្មីបើយើងគិតថាប្រហែលជាគ្មានផ្លូវដោះស្រាយទេ តែយើង មិនអាចអស់សង្ឃឹមបានទេ ក្តីសង្ឃឹម ជាអាហារបុះព៉នដល់ជីវិត្ត​ទឹកភ្នែកជាឧសថសំរាប់ព្យាបាលដល់ការឈឺចាប់ក្នុងបេះដូង ។

    សូមគិតតែពីរឿង ល្អ ផលល្អដែល កញ្ញា បានសាង ហើយថាក្នុងលោកនេះនៅមានមិត្តភក្រ័ ដែលគិត នឹង បារម្ភពី សុខភាព​របស់ កញ្ញា ដែរ។​អតិកាលជាប្រាថ្នាល(ប្រាថ្នូល)អាក្រក់ អនាគតជាពន្លឺនៃ ជីវិត្ត ថ្ងៃស្អែកជាថ្ងៃថ្មី អ្វីៗមិនអាចសន្និដ្ឋានបានទេ យើងម្នាក់ៗកើតមកសុទ្ធសឹងតែមានគោលដៅសំខាន់ៗ អ្វីមួយ សំរាប់ជីវិ្តរបស់យើង ។ សូមកញ្ញា កុំងស់សង្ឃឹមនឹងជីវិត្តអី ត្រូវខំប្រឹងប្រែង ដើម្បីបញ្ជាក់ប្រាប់ពួកគេថា កញ្ញា មិនមែនជា នារីម្នាក់ទន់ខ្សោយ ត្រូវបានគេ​ជិះជាន់ ស្រេចតែតាមអំពើចិត្តនោះទេ ។

    ក្តីសង្ឃឹម ប្រាថ្នា សុបិន្ត អាចនាំឲ្យយើងស្គាល់នៅ ភាព រឹងបឹុង នឹងក្តី សុខសាន្ត នឹង សុភមង្គល បានទៅអនាគត ។ សូមជួបប្រទះតែសំណាងល្អ (God Blessed)

  4. អរគុណជាអនេកកប្បការដល់បងប្រុសហនុមានខ្ញុំសុំហៅថាបងប្រុសចុះ​ព្រោះមើលទៅ​លោកមានបទពិសោធជីវិតច្រើនជាងខ្ញុំ​ហើយអ្វីដែលលោកបានសរសេរសុទ្ធតែជាដំបូន្មានល្អៗ​ហើយក៏ដូចជាការលើកទឹកចិត្តខ្ញុំដែរ។​​
    អរគុណជាថ្មីម្តងទៀតដល់អ្នកទាំងអស់គ្នា​សូមឲសំណាងល្អកើតមានដល់អ្នករាល់គ្នា!
    🙂

  5. អូហូកញ្ញា ស្តាប់ទៅគួរឲ្យសោកសង្រេងមែនទែន :-(។ រឿងដែលកញ្ញារៀបរាប់នេះ វាគ្រាន់តែភាគល្អិតមួយនៃបញ្ហា នៅមានរឿងរ៉ាវជាច្រើនទៀតនៅថ្ងៃអនាគតដែល កញ្ញាត្រូវប្រឈម ដូចនេះមិនត្រូវទម្លាក់មុខចុះនោះទេ ត្រូវតែងើបមុខឡើងហើយ ញញឹម និងប្រាប់ខ្លួនឯងថា អត់បញ្ហា ៗ ៗ ៗ🙂🙂😉🙂 “ជីវិតមិនខុសពីជីវ៉ា បើជីវិតមានបញ្ហា ត្រូវរកជីវ៉ាមកព្យាបាល”😉🙂😉

  6. បាទ មិនអីទេ​កញ្ញា ពាក្យទាំងប៉ុន្មានដែលខ្ញុំបានសសេរសុទ្ធសឹងតែចេញពីការពិសោធន៍ ព្រមទាំងក្តីស្មោះត្រង់ពី ចិត្តទាំងអស់ ។​​ បាទ ខ្ញុំមិនប្រកាន់ទេ កញ្ញា ហៅខ្ញុំ បងប្រុស លោកតា លោកពូ ដេគុណ អត់ទាស់ទេ លើកលេងតែលោក មួយមុខ ព្រោះខ្ញុំស្អប់ពាក្យថា​លោកណាស់ ព្រោះខ្ញុំមិនមែនជា អ្នកធំដុំអីទេ ក្រាន់តែស្វាសាម័យមួយរូប ប៉ុណ្ណោះ ។ មិត្តទាំងប្រាំមួយនាក់ដែលបានអញ្ជើញ មកចូលួម សុទ្ធសឹងជា មិត្ត ល្អ របស់កញ្ញាហើយ ព្រោះពួកគាត់គ្នា​សុទ្ធតែមាន ដំបូន្មានល្អ ៗ ។​សូមអរគុណអ្នករាល់គ្នា ព្រមទាំងប្រធានម្ចាស់អត្ថបទ ។​

  7. អីយូយ បងហនុមាន ! ខ្ញុំស្មានថាលើលោកមានតែខ្ញុំទេ មិនដឹងថាបងហនុបានក៏ដូចខ្ញុំដែរ ។ តាំងពីដើមមកខ្ញុំមិនដែលមានមិត្តទេ ព្រោះមិនដែលស៊ីខ្សែនឹងគេ ។ បើយើងមិនចេះផឹកស៊ីរាំរែក ពិបាករកមិត្តបន្តិចហើយ ។
    ឥឡូវនេះខ្ញុំគ្រាន់ជាងមុន ព្រោះមានមិត្តលើប្លកនិយាយគ្នាលេង ។

  8. បងប្រុសទាំងពីរនិយាយត្រូវ​កាលណាបើមានមិត្តភក្តិស៊ីផឹករាំរែកច្រើនពេក​ក៏មិនសូវល្អដែរ​ហើយថាអាចថាជានិស័យរបស់អ្នកទាំង២​ដែលស្វានិងមនុស្សនៅឯមួយមែកម្នាក់មកស្គាល់គ្នានៅទីនេះ!​។​
    ​​​​​:) ខ្ញុំថាលេងទេ!
    ខ្ញុំក៏មិនសូវមានមិត្តភក្តិដែរ​​ខ្ញុំទុកអ្នកដែលខ្ញុំស្គាល់នៅវើតប្រេសទាំងអស់ជាមិត្តរបស់ខ្ញុំ។​

  9. បាទ ត្រូវហើយ ម៉ន ពិភពលោកនេះពិតជា ចង្អៀតមែន តែយើងជាមនុស្សល្អ តែងតែជួបមិត្កភ័ក្រល្អ ដូចជាខ្ញុំបានជួប ម៉ន កញ្ញា កេសី កូនជ្រូក វណ្ណ បឿន បាត់ដំបង ដើមត្តោត ដើមស្លា ដើមដូង ​:D ព្រមទាំងមិត្តយើងទាំងអស់នៅលើ wordpress ជាភាសា ខែមារះយើងនេះ។ល។

    ត្រូវហើយ កញ្ញា នៅមាចម្ហែងផែនដីម្នាក់ ចេះមកជួបគ្នាកើតនៅលើឋាន wordpress មិនដឹងជា សំណាង ឫ ក៏ ចៃដន្យ ? តែមិនបាច់បារម្ភទេ យើងទាំងអស់ សុទ្ធសឹងជា ជនរូមឈាម នឹង មិត្តភ័ក្រក្នុង wordpress តើ ។

  10. ជីវិតគឺអ៊ីចឹង គ្មានអ្នកណាមួយមានជីវិត ហើយគេចរូចផុតពីទុក្ខលំបានខាងផ្លូវចិត្តទេ​ តិចក្តីច្រើនក្តី​ត្រូវតែជួបប្រទះដូចគ្នា​​​ គ្រាន់តែ​ប្លែកៗពីគ្នា​តាមស្ថានភាពគ្រួសារ បុគ្គល ទីកន្លែ… គួរតែខំបំពេញសេចក្តីល្អទៅ កញ្ញា​​។

  11. កញ្ញាកញ្ញា!ហៅឈោ្មះនេះទៅហាក់ដូចជា បាន សា្គល់គ្នាតាំពី១០០ឆ្នាំមុនចឹង។ ជីវិតអើយជីវិត! ពាក្យនេះគេប្រើបានចំពោះមនុស្សដែលគ្មានការតស៊ូក្នុងជីវិត ចូលចិត្តត្អូនត្អែក្នុងជីវិតចំពោះកញ្ញាវិញមិនត្រូវប្រើពាក្យនេះទេ។មនុស្សយើងកើតមកតែងតែនាំកម្មមកជាមួយ គ្មានអ្នកណាកើតមកមិនមានកម្ម នោះទេ ។ឆាកជីវិតរបស់មនុស្សយើងគឺគិតទៅខ្លីណាស់គួរតែរកអ្វីដែលសប្បាយៗដាក់ ក្នុងខ្លួនខ្លះទៅ អ្វីដែលមិនសប្បាយចិត្តដាក់វាទុកមួយដុំទៅ ចាំពេលណាអប្បសុកចាំយកមកដោះស្រាយ។ខ្ញុំមិនសូវមានបទពិសោធន៏ក្នុងជិវិតប៉ុន្មានទេតែអ្វីដែលខ្ញុំយល់ថា ល្អខ្ញុំនឹងធើ្វវា មិនសុខចិត្តអោយវាទៅតាមយកថាកម្មទេ។ ចំពោះខ្ញុំវិញពេលដែលខ្ញុំមិនសប្បាយចិត្ត ខ្ញុំចូលចិត្តយករឿងទាំងអស់នឹងទៅប្រាប់អ្នកដែលពេញចិត្តសា្តប់រឿង របស់ខ្ញុំ។ ជាចុងក្រោយនេះខ្ញុំសង្ឃឹមថា កញ្ញានឹងបំភ្លេចរឿងពីអតីតកាលអោយអស់ហើយចាប់យកអ្វីដែលល្អៗក្នុងពេល បច្ចុប្បន្ននេះនឹងពេលអនាគត។អូភ្លេចជំរាបសួរលោកបងស្វា នឹងបងមនុស្សផង។ អូនសូមជំរាបលាហើយ។សូមជូនពរអោយជីវិតសប្បាយទាំងអស់គ្នា

  12. អូហូ្!ឆើ្លយបានល្អមែនដុំថ្មមិនត្រឹមតែចេះយំទេ វាក៏ចេះសើចចេះលួចញញឹមដែរ។ ខ្ញុំមិនបានថាអត់អោយកញ្ញាយំឯណា យើងមិនអាចទប់ស្កាត់ទឹកភែ្នករបស់យើងមិនអោយហូរជារៀងរហូតនោះទេ ណាស់ហើយធើ្វមិចបើកើតជាមនុស្សទៅហើយ មានរូបមានទុក្ខ យើងមិនត្រូវអោនមុខចុះនោះទេ ត្រូវតែក្រោបឡើងមើលពិភពដ៏ស្រស់ថ្លារបស់យើង។កុំថាអីថាវ៉ាន់បើពាក្យរបស់ខ្ញុំមានការខុសស្គង

  13. ប្អូន យ៉ាប់

    ប្អូនជាមនុស្ស ដូចគេ ដូចឯងដែរតើ ខ្ញុំមិនជឿរថាប្អូន មិនដែលធ្លាប់ មាន ការ​ពិបាក ក្នុងជីវិត្តទេ ។ ប្អូន​ដឹងស្រាប់ហើយ ថ្ងៃនេះ យើងសប្បាយ ថ្ងៃស្អែកយើងកើតទុក្ខ វាជាធម្មជាតិ របស់ មនុស្ស ដែល មិនអាចជៀសផុត​ដូចប្អូនបានមានប្រសាសន៍ មានរូបមានទុក្ខ ។ ពាក្យដែលកញ្ញា បានសសេរមិនមែនជាពាក្យត្អូញត្អែទេ គឹហៅថា ការរំលែកទុក្ខ នាងចាត់ទុក្ខពួកយើងជាមិត្ត ហេតុហ្នឹងហើយបានជានាង ចង់ចែករំលែក ទុក្ខខ្លះៗ ដើម្បីឲ្យពួកយើងជួយដោះស្រាយ សូមយ៉ាប់ជួយលើកទិកចិត្តដល់នាងផង កុំដាក់នាងទាបពែក ។ បើខ្ញុំទាយមិនខុស ខ្ញុំប្រហែលជាធ្លាប់ជួប នឹងយ៉ាប់ពីរ បី​ដង​ដែរ នៅ លើប្រពន្ធ អិនធើនិត មួយផ្សេង ទៀត ។ ភាពស្រស់ថ្លា បានតែអ្នកដែល ដឹងថាភាពស្រស់ថ្លា នោះយាងណាទេ តែចំពោះក្នា ដែលមានការស្មុកស្មាញ ច្រើន មិនទាន់ រកឃើញ នៅឡើយទេ ។ សូមអរគុណដែលយ៉ាប់ឆ្លាតពេលចូលរួមក្នុងការពិភាក្សា របស់ជីវិត្ត របស់មិត្តយើងម្នាក់ ជំរាប សួរ ប្អូន យ៉ាប់ !😀

  14. hanumanking បងប្រហែលជាយល់ច្រលំនឹងពាក្យសំដីរបស់ខ្ញុំហើយ។ខ្ញុំចង់មានន័យថាកុំអោយកញ្ញាអោនមុខចុះដោយសាតែបញ្ហាអស់ទាំងនោះ ត្រូវក្រោបមុខឡើងមើលទៅលើជ្រុង១ខាងទៀតនៃពិភកលោក។ខ្ញុំសូមតបទៅនឹងសំដីរបស់បងបន្តិច បងនិយាយថាភាពស្រស់ថ្លាបានតែអ្នកដែលដឹងថាភាពស្រស់ថ្លា បើនិយាយទៅត្រូវបន្តិច ខុសបន្តិច។ហេតុដែលប្អូនថាខុសនោះគឺនៅត្រង់ថា មនុស្សយើងកើតមកគ្មានអ្នកណាបង្រៀនយើងអោយចេះដើរនោះទេគឺយើងប្រឹងប្រែងដើរដោយខ្លួនឯង យ៉ាងណាមិញបើយើងមិនខំប្រឹងប្រែងសែ្វងរកភាពស្រស់ថ្លាដោយ ខ្លួនឯងនោះទេ កុំសង្ឃឹមថាវារត់មករកយើងដោយខ្លួនឯង។ខ្ញុំក៏ជាមនុស្សដូចបងដែរ ភាពលំបាកភាពវារនាខ្ញុំបានឆ្លងកាត់គួរសមណាស់ដែរ ចាំមានពេលខ្ញុំរៀបរាប់ប្រាប់។ខ្ញុំសូមជំរាបប្រាប់បងស្វា១សារទៀតពាក្យរបស់ខ្ញុំមិនមានន័យថាខ្ញុំ ដាក់នាងទាបនោះទេ មានតែកើតសសើរនាងទៅវិញទេ ដែលហ៊ានលាតត្រដាងជិវិតពិតអោយពួកយើងបានដឹង។ហើយរបៀបនៃការលើកទឹកចិត្តមានច្រើនយ៉ាងអ្នកខ្លះប្រើពាក្យលួងលមផ្អែម ល្ហែម ឯអ្នកខ្លះទៀតចូលចិត្តពាក្យ ផ្ចាញ់ផ្ចាលដឺដង់ទើបមានចិត្តតស៊ូ។និយាយរួមទៅយើងទាំងអស់គ្នាសុទ្ធតែចង់អោយនាងមានស្នាមញញឹមឡើងវិញ។អូខ្ញុំមានអារម្មណ៏ថាប្រហែលជាចរិករបស់នាងចូលចិត្តពិធីរបស់ខ្ញុំហើយមិនចូលចិត្ត ពាក្យផ្អែម រឺ អោយគេអាណិតនោះទេ។ខ្ញុំនិយាយលែងទេកុំខឹងអីណាកញ្ញា សប្បាយចិត្តណាស់ដែលបានរាប់អានអ្នកទាំងអស់គ្នាជាមិត្ត

  15. អរគុណណាស់ យ៉ាប់ ដែលបានចូល មកបកសារជាថ្មី សំរាប់ខ្ញុំ សូមអរគុណច្រើន ខ្ញុំដឹងថា យ៉ាប់ ក៏មានភារះកិច្ចរវល់ដែរ តែឆ្លាត ឧកាស ចូលមកបកស្រាយ សូមអរគុណ ។ ខ្ញុំ មិនថាអីទេ យ៉ាប់ អរណាស់ ដែលចះជួយលើកទឹកចិត្តគ្នា !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s