ខ្មោចសង្កត់

តើអ្នកជឿថាមានខ្មោចសង្កត់ទេ?

22518548-ghost មកទល់ពេលនេះវិទ្យាសាស្រ្តគឺនៅតែមិនអាចបដិសេធទាំងស្រុង ថាគា្មនអភិនិហានៅលើលោកនេះឡើយ។ខ្ញុំជាមនុស្សម្នាក់មិនជឿលើមន្តអាគមអូមអាមមន្តស្នេហ៍អ្វីទេ តែចេះតែនៅឆ្ងល់ពីរឿងខ្មោចសង្កត់។
តើសាច់រឿងដំនើរដើមទងនិងរបៀបរបបនៃអ្វីដែលគេហៅថាខ្មោចសង្កត់ដូចម្តេចខ្លះទៅ?
ចាស់ៗតែងតែនិយាយប្រាប់ខ្ញុំថាមុននឹងត្រូវខ្មោចសង្កត់អ្នកនឹងមានអារម្មណ៍ថា ព្រឺសំបុរខ្ញាកៗបន្ទាប់មកអ្នកនឹងត្រូវគេសណ្តំអោយដេកលក់ដោយមិនដឹងខ្លួន។បន្ទាប់មកទៀតពេលដែលទើបតែលង់លក់នោះអ្នកនឹងមានអារម្មណ៍ថា​អ្នកកំពុងតែធ្លាក់ពីលើទីខ្ពស់រឺកំពុងស្ថិតក្នុងកាលៈទេសៈមួយ​ដែលគួរអោយប្រហោងពោះ។ពេលនោះហើយគឺខ្មោចចាប់ផ្តើមបញ្ចេញរិទ្ធិសង្កត់យកមួយចាស់ដៃតែម្តង។បើអ្នកមានបទពិសោធរឿងខ្មោចសង្កត់អ្នកនឹងរកមធ្យោបាយរើបំរាស់ឬកំរើកដៃ​ជើងឲទាល់តែបាន។ប៉ុន្តែកុំភ្លេចថាលើកនេះអ្នករើរូចលើកក្រោយខ្មោចនោះនឹងមកសង្កត់ម្តងទៀត​រួចចាប់កន្លែងដែលយើងធ្លាប់រើរួចនោះឲកាន់តែខ្លាំង។ហើយលើកនេះកុំសង្ឃឹមថារើបំរាស់កន្លែងដដែលរួចអោយសោះ​តែបើអ្នកឆ្លាត់ត្រូវរកកន្លែងផ្សេងទៀតដើម្បីរើបំរាស់ដូចជា​ដៃជើងភ្នែកច្រមុះភ្នែក។ល។
នៅថ្ងៃណាមួយដែលអ្នកធុញនឹងតស៊ូតទៅទៀតនោះសុំចុះចាញ់​ឈប់រើឈប់បំរាស់នោះអ្នកនឹងលែងបានជួបខ្មោចនោះទៀតហើយ​តែបើអ្នកដូកន្លែងដេកអ្នកអាចជួបខ្មោចថ្មីមួយទៀត។
សូមបញ្ជាក់ថាខ្មោចសង្កត់នរណាម្នាក់ដោយសារអ្នកនោះដេកចំកន្លែងរបស់គេ​ឬធ្វើអ្វីមួយដែលគេមិនពេញចិត្ត។
ខ្ញុំគិតថាអ្នកទាំងអស់គ្នាពិតជាមិនជឿរឿងនេះទេហើយខ្ញុំក៏មិនជឿដែរ​ប៉ុន្តែខ្ញុំនៅតែឆ្ងល់ថាអ្វីដែលខ្ញុំជួបប្រទះគឺដូចអ្វីដែលរៀបរាប់ខាងលើ​គ្រប់បែបយ៉ាង។តើវាមកពីអ្វីទៅ?បើការបកស្រយតាមបែបវិទ្យាសាស្រ្តក៏ដូចជាមិនសមហេតុផល​១០០ភាគរយដែរ។

22 comments on “ខ្មោចសង្កត់

  1. ចំ​ពោះ​ពាក្យ​នេះ​គ្រប់​គ្នា​តែង​តែ​​និយាយ ជា​ញយៗ​ ប៉ុន្តែ​សម្រាប់​គំនិត​របស់​ខ្ញុំ​វិញ​គឺ បើ​ខ្មោច​សង្កត់​វា​អត់​សូវ​អីទេ ខ្លាច​តែ​មនុស្ស​សង្កត់​ទើប​បាន យ៉ាប់។

  2. អូហ៏ចំពោះបញ្ហានឹង គឺខ្ញុំក៏ធ្លាប់ដឹងដែរ ប៉ុន្តែខ្ញុំមិនសូវជឿប៉ុនម៉ាណទេ ។​ តាមតែញុំដឹងពាក្យខ្មោចសង្កត់ រឺម្យ៉ាងទៀត ថ្ងែសង្កត់ គឺជាពាក្យចាស់បុរាណ ចំនែកឯបញ្ហាពិតគឺថានៅពេលដែលយើងគេងលក់ សម្ពាធឈាមដើរមិនស្រួលដូចនេះមានអារម្មណ៏រវើរវាយ រឺមកពីគេងនៅកន្លែងដែលមានបរិយាកាសមិនល្អ ក៏អាចដែរ ។ ទាំងនេះគឺញុំធ្លាប់ជួបប្រទះដែរ ខុសរឺត្រូវសូមវិភាគចុះ។

  3. សាយ័ន្ត ចាំបាច់ហៅអ្នកមានសីលមកធ្វើអីគ្រាន់តាបកស្រាយហេតុផល​មិនមែនឲទៅជួបខ្មោចអីណា។
    ធារ៉ាថាអាហ្នឹងគេហៅថាថ្ងៃសង្កត់អីពេលយប់ក៏អាចមានដែរ។
    ម៉នដូចខ្ញុំសរសេរចឹងសុទ្ធតែរឿងពិបាកជឿតែពេលខ្លះដូចជាចង់ជឿមិចទេ​​ហើយបើថ្ងៃណាខ្ញុំជួបម្តងទៀតចាំខ្ញុំចាប់ខ្មោចច្រកបាវថ្លឹងគីឡូឲសាមឺឌី។

  4. សួស្តីក្មួយ រឿងខ្លោចសង្កត់ វាចូលក្នុងអបិ្បយជំនឿជាច្រើនទៀត : (ភ្លឹក២-៣ថ្ងៃ) -ព្រាយក្រឡាភ្លើង – ចូលរូបសណ្ថិត – ….)។ល។ អ្នកខ្មោចសង្កត់ ដល់ឈប់សង្កត់វិញ គេសួរថា ឃើញអីទេ ? គាត់ថាឃើញហេត្តការណ៍មួយធ្វើឱ្យគាត់ភ័យ ធ្វើឱ្យគាត់គាំងកាយវិការ បានត្រឹមតែធ្វើភ្នែកក្រឡឺតក្រឡាប់ ស្រែកមិនចេញ។តាមខ្ញុំសម្គាល់ ភាគច្រើនជាស្ត្រី ដែលច្រើនមានអារម្មណ៍ ភ័យព្រួយច្រើនក្នុងជីវភាពរស់នៅរបស់ខ្លួន។ហើយរឿងខ្មោចសង្កត់នេះ ច្រើនមានកើតនៅពេលទៀបភ្លឺ ។ចំពោះអ្នកវិជ្ជាសាស្ត្រ គេយល់ថាជាជម្ងឺសសៃប្រាសាទ ។ពូកឹយល់ដូច្នោះដែរ ព្រោះខ្លួនឯងមិនដែលជួបរឿងទាំងប៉ុន្មានដូចខាងលើនោះទេ តែកឹមិនហានបិទសិទ្ធិគេអ្នកជឿដែរ ៕

  5. គ្រួសារខ្ញុំធ្លាប់ជួបរឿងនេះដោយផ្ទាល់។ នៅអន្ទេវសកឋានមួយដែលគាត់ធ្លាប់នៅជា មួយនឹងនិស្សិតផ្សេងទៀតកាលពីដប់ឆ្នាំមុន មានគេល្បីថាខ្មោចសង្កត់ តែគាត់មិនជឿ ទេព្រោះគាត់មិនដែលប្រទះ។ ដើម្បីចង់ដឹងរឿងនេះគាត់ក៏បន់ស្រន់រថា ” បើពិតជា អ្នក មានវត្តមាននៅទីនេះដូចគេថាមែន អោយខ្ញុំសុំជួប” ។ នៅយប់ទីមួយមិនមានរឿងអ្វី កើតឡើងទេ… ប៉ុន្តែនៅយប់ទីពីរ ពេលគាត់គេងលក់ក៏មានខ្មោចស្រីមកសង្កត់មែន បីយប់ឯណោះ! គាត់ភ័យពេកក៏អុចធូប សុំទោសខ្មោចដើម្បីកុំអោយគេមកយាយី ទៀត។ ខ្ញុំមិនដឹងនិយាយថាម៉េចទេ ព្រោះខ្ញុំក៏មិនដែលបានជួបដោយផ្ទាល់ដែរ។ អ្នកទាំងអស់គ្នាអាចពិចារណាដោយខ្លួនឯងចុះ!

  6. ខ្ញុំ​មិន​ជឿ​អា​រឿង​ខ្មោច​លង​នេះ គឺ​ដោយ​សារ​តែ​មិន​ដែល​លឺ​ថា​ខ្មោច​លង​មនុស្ស​ម្តង​ទាំង​ហ្វូងសោះ។
    រឿង​ខ្មោច​សង្កត់​នេះ ខ្ញុំ​ថា​មិន​មែន​ខ្មោច​អ្នក​សង្កត់​នោះ​ទេ គឺ​អារម្មណ៍​ខ្លួន​ឯង​នេះ​តែ​ម្តង។ ខ្ញុំ​ក៏​ធ្លាប់​ជួប​បញ្ហា​ស្រដៀង​គ្នា​នេះ​ម្តង​ដែរ។ មាន​ពេល​មួយ​នោះ ខ្ញុំ​ដេក​ក្បាល​ទៅ​បង្អួច។ ខ្ញុំ​ស្រមៃថា​មាន​ចោរ​ឈរ​នៅ​មាត់​បង្អួច។ ក្តី​ស្រមៃ​នេះ​វា​ដូច​ជា​ស្តែង​ណាស់ ហាក់​ដូច​ជា​ឃើញ​រូបភាព​ពិត​ៗ​តែ​ម្តង។ ខ្ញុំ​ខំ​កំរើក​ដៃ​ជើង​តែ​កំរើក​មិន​រួច ស្រែក​ក៏​ស្រែក​មិន​រួច។ អារម្មណ៍​ហាក់​ដូច​ជា​ដឹង​ខ្លួន​ តែ​ធ្វើ​អី​មិន​កើត។ ខ្ញុំ​ពង្រឹង​​ស្មារតី ប្រមូល​អារម្មណ៍ កំរើក​ដៃ​ជើង​បាន ក៏​ដឹង​ខ្លួន​វិញ។ ហើយ​ក៏​ដឹង​ខ្លួន​ថា តាម​ពិត​រឿង​នេះ​យល់​សប្តិ​ពាក់​កណ្តាល​ ពិត​ពាក់​កណ្តាល​តែ​ប៉ុណ្ណោះ។ គ្មាន​ចោរ​នៅ​មាត់​បង្អូច​ឯណា​ផង។
    ដូច្នេះ ឃើញ​ខ្មោច រឺ​ចោរ​ អាស្រ័យ​លើ​មនុស្ស​ម្នាក់​ៗ​តែ​ប៉ុណ្ណោះ។

  7. នឹកឃើញពេលវាកងតូចនៅតិចណូកាលរៀនឆ្នាំទី១ នៅអាំងតែ មានតែសិស្ស៣នាក់ទេ
    ដែលមកមុនគេ(ជិតចូលរៀនវិញ) មានខ្ញុំ ឧត្តម និងម្នាក់ទៀត(មិនចាំ) ដំបូងនៅបន្ទប់
    បែកគ្នាទេ ខ្ញុំនិងឧត្តមនៅបន្ទប់ជិតគ្នាពេលឡើងជណ្តើរខ្ញុំនិងឧត្តម ដើរទន្ទឹមគ្នាក៏អាច
    និយាយបានថាជំហ៊ានជើងក៏លើកស្មើរគ្នាដែរ តែយើងទាំង២នាក់ហាក់មានអារម្មណ៏
    ថាមានគេដើរពីក្រោយ(តែអត់ទាន់និយាយគ្នាទេ)យើងនៅតែដើរធម្មតាផុតជាន់ទី១
    យើងក៏ឈប់តំនាលគ្នា តែឮសូរសំរិបជើងបន្ទរ២ ៣ទៀត!(ម៉េចចឹង គិតក្នុងចិត្ត)
    ដើរបានតិចទៀតក៏មានអារម្មណ៏ទៀត ម៉ែអាថ្លែនមិនបាច់ឧត្តមនិយាយមុនទេគ្រាន់
    តែគេមើលមុខខ្ញុំ រៀបនិយាយខ្ញុំរត់មុន៣កាំបាត់!ហាហា 
    តាមពិតខ្ញុំអត់ខ្លាចទេ​ រឿងហ្នឹងខ្ញុំក៏មិនទុកចិត្តដែរទៀបរត់មុនទៅ!(អ្នកហាត់កុងហ្វូតិចណូដែរតើ)
    រឿងដែលគួរអោយអាណិតនោះគឺខ្មោចនារីដែលលោតពីលើអាំងតែនោះទេ!
    ទើបតែញាំមីហើយខ្ញុំចុះទៅឃើញបានដល់ ក!

  8. ទៅលោកពូ​​ព្រហ្មលិខិតគ្មានន័យ​លោកវិចិត្រលោកស្វា​លោកសាមឺឌី​បើចង់ជួបណាស់សាកធ្វើដូចប្តីរបស់បងវណ្ណ​អុចធូបហៅ​ហើយទៅដេកនៅណាដែលគេល្បីថាមានខ្មោចទៅមើល​រួចចាំមកប្រាប់ខ្ញុំវិញ។
    បើថ្ងៃណាអ្នកវិទ្យាសាស្រ្តខ្លាចខ្មោចខ្ញុំសុំសើចឲណាណីម្តង។
    ឯលោកសាយ័ន្តវិញអត់ចេះខ្មាស់គេទេសុទ្ធតែប្រុសៗដល់ទៅ២នាក់បែជាខ្លាចខ្មោច។😀

  9. ចាប់បានទុកឲ្យខ្ញុំខ្លះផង😉 គឺរើសមួយឲ្យបានប៉ិនរូបខ្មោចស្រីក្នុងរូបភាពខាងលើ របស់កញ្ញានោះអី ទុកគ្រាន់ចាក់ក្រឡេកគ្នាលេង ហា ហា ហា😉😉

  10. ប្លែកៗ​ ដល់ហើយ កូនអ៊ាកៗនេះ!!!
    មានខ្មោច​សង្កត់ពីណា គឺ​សសៃយើងវា​ស្ពឹក ទើបកំរើកដៃ​កំរើក​ជើង​អត់​បាន តែហា​មាត់​ក៏អត់​បាន​ដែរ!!

  11. ចេះតែមានតាម៉ងបងសាមឌី!!! ញុំមានថាខ្មោចសង្តត់ឯណាញុំថាសម្ពាធឈាមវាដើរអត់ស្រួល ហើយគេងនៅកន្លែងដែលមានបរិយាកាសមិនល្អ(ខ្វះអុកស៊ីសែន រឺ អាប់អួរ) ៕

  12. ខ្ញុំប្រាប់ហើយថាអត់ខ្លាចទេ តែកាលហ្នឹង១អគារនៅតែ៣នាក់ អ្នកណាដឹង!?ហាហា
    ម្យ៉ាងរត់លេងៗទៅ ក៏សប្បាយដែរ​ តែអារម្មណ៏វាមានមែន!
    ខ្ញុំជាមនុស្សល្អ ខ្ញុំមិនដែលធ្វើអីខ្មោច ខ្លាចខ្មោចធ្វើអី!ហេហេ

  13. អេ ! ខ្ញុំក៏ធ្លាប់មានខ្លោចសង្កត់ដែរតើ អ្នកណាថាមិនជឿ ទាន់តែបានឃើញម្តងទើបដឹង ។ ពេលខ្លះគឺឃើញស្រស់ៗម៉ង ។ ឥឡូវឈប់ខ្លាចហើយ បើបានខ្មោចក្រមុំមកសង្កត់ គឺកាន់តែសំងំអោយសង្កត់តាមចិត្ត😀

  14. គេ​នាំ​គ្នា​ច្រួល​ច្របល់​រឿង​ខ្មោច….​ហិ​ហិ​ហិ ម្នាក់​ៗ​ ធំ​ អោយ​ប៉ុន​ណា​ ប៉ុន​នៃ, មុខ​ចាស់​ជាង​គូថ​ទៅ​ទៀត​ចាំ​បាច់​ខ្លាច​ខ្មោច​ធ្វើ​អី? ធ្វើ​មើល​តែ កូន​ក្មេង​ចឹង!

  15. អ្នក​វិទ្យាសាស្ត្រ​គេ​មិន​ហ៊ាន​សន្និដ្ឋាន​ថា​មាន​ខ្មោច​រឺ​អត់​ខ្មោច​ទេ ព្រោះ​ការសន្និដ្ឋាន​និមួយ​ៗ​ទាមទារ​ហេតុផល​ត្រឹម​ត្រូវ។ ដូច​ជា​ គេ​អាច​បង្ហាញ​ថា លើ​លោក​នេះ​គ្មាន​ខ្មោច​យ៉ាង​ម៉េច​នឹង​កើត? រឺ​ជូន​កាល​លើ​ពិភពលោក​គ្មាន ​តែតិច​លោ​​មាន​នៅ​ភព​ណា​មួយ​ទៅ?។ សូម្បី​តែ​អ្នក​និយាយភូទ​​ថា “មាន​សត្វ​មួយ​នោះ រាង​មូល​ដូច​បាល់ មាន​ភ្នែក​១០០ ” ក៏​អ្នក​វិទ្យាសាស្ត្រ​គេ​មិន​ហ៊ាន​ប្រកែក​ថា​គ្មាន​សត្វ​បែប​នេះ​ដែរ តែ​គេ​គ្រាន់​តែ​និយាយ​ថា “គេ​មិន​ដែល​ឃើញ​សត្វ​បែប​នេះ​ទេ”។

    ខុស​ពី យើង​ដែល​សន្និដ្ឋាន​ថា ជា​ខ្មោច​លង នោះ​តើ​សំអាង​លើ​ស្អី?។
    ឧទាហរណ៍ មនុស្ស​ម្នាក់​ដើរ​ស្ងាត់​ៗ​តែ​ម្នាក់​ឯង ស្រាប់​តែ​ឃើញ​មនុស្ស​ស្រី​ម្នាក់ លេច​ចេញ​មក​ឃ្វាំង!!។ ១) ជា​ខ្មោច?។ ២) ព្រិល​ភ្នែក?។ មនុស្ស​ទូទៅ​ ច្បាស់​ជា​សន្និដ្ឋាន​ថា​​ជា​ខ្មោច​មិន​ខាន។ ហេតុអ្វី​ក៏​មិន​ព្រិល​ភ្នែក?។ មនុស្ស​ឆ្កួត​មាន​ច្រើន​បែប​ណាស់ អ្នក​ខ្លះ លឺ​គេ​ខ្សិប​ក្នុង​ត្រចៀក​រហូត អ្នក​ខ្លះ​ខ្លាច​នេះ​ខ្លាច​នុះ។ តើ​ធ្វើ​ម៉េច​ទើប​យើង​ដឹង​ថា មាន​ម្តង​ម្កាល​នោះ យើង​មិន​ឆ្កួត?។

    ដូច្នេះ បើ​មាន​បាតុភូទ​អី​ដូច​ជា​ខ្មោច​លង​នោះ​កើត​មក​លើ​ខ្ញុំ ខ្ញុំ​នឹង​សន្និដ្ឋាន​ថា “បាតុភូទ​មិន​អាច​ពន្យល់​បាន” ខ្ញុំ​មិន​ថា​ខ្មោច​លង​ទេ។ បើ​ចង់​សាក​រឿង​ដុត​ធូប​បន់​អោយ​ខ្មោច​លងនោះ ខ្ញុំ​អាច​សាក​បាន តែ​ត្រូវ​សាក​ម្តង​មនុស្ស​ទាំង​ហ្វូង​ទើប​អាច​យក​ជា​ការ​បាន😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s