រូបភាពដែលគួរអោយចាប់អារម្មណ៍

The pictures that touch my heart!

Gabage Village
ខាងលើជារូបផ្ទះអ្នករើសសំរាមនៅស្ទឹងមានជ័យ!

Flies are hungry
តើមនុស្សឬក៏រុយដែលកំពុងតែស្រេចឃ្លាន?

Gabage is my treasure

ពួកគេរីករាយនៅពេលដែលឡានដឹកសំរាមមកដល់។
រីឯជនបរទេសទាំងនោះជាអ្នកស្ម័គ្រចិត្តដែលមកជួយដល់ក្មេងៗ។

22 comments on “រូបភាពដែលគួរអោយចាប់អារម្មណ៍

  1. និយាយពីកន្លែង ចាក់សម្រាមស្ទឹងមានជ័យនឹង ខ្ញុំ ធ្លាប់បានទៅដល់ដែរ ទៅចូលរួមជាមួយពួកជប៉ុនគេធ្វើការសំដែរនៅសាលាក្បែរកន្លែងចាក់សម្រាមផ្ទាល់តែម្តង ថា ខ្ញុំទ្រាំមិនបានសោះ ស្អុយមែនទែន កោតតែគេអាចនៅកើត ហ៊ឹម តែពិបាកនិយាយណាស់ នេះជាជីវិតរបស់ពួកគេ ហើយសង្ឃឹមថាអង្គការខ្លះនឹងមើលឃើញពួកគេ

  2. បើតាមបងដឹងមានអង្គការ២ដែរដែលគេធ្វើការជួយក្មេងនៅទីនោះគឺ​​ PeopleImprovement និង​ Pour un Sourire d’Enfant ដែលនៅក្នុង​LInk ឯខាងស្តាំដៃនៃប្លក់នេះ។​ហើយក៏ប្រហែលជាមានអង្គការផ្សេងទៀតតែបងមិនសូវដឺងអស់ទេ!

  3. គួឲ្យសង្វេកណាស់ ប្អូនគេ ប្អូនយើង កូនគេ កូនយើង ខ្ញុំមានការរន្ធត់ក្នុងចិត្ត នៅពេលណា ដែលខ្ញុំបានជួបប្រទះ នឹង រូបភាព ដូចនេះ ហើយសួរខ្លួនឯងថា តើថ្ងៃណា ទើប ប្រជាជនខ្មែរ បានឃើញពន្លឺ នៃសេចក្តី សុខ ?😦

  4. ខ្ញុំ​ធ្លាប់​បាន​ជួយ​សម្លាញ់​ម្នាក់​ដែល​មក​ពី​ខេត្ត​មក​រៀន​នៅ​ភ្នំពេញ ហើយ​ដែល​រស់នៅ​ក្បែរ​កន្លែង​ចាក់​សម្រាម​ចាស់​ ​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​មាន​។ តែ​​វា​អាស្រ័យ​ទៅ​លើ​​ព្រេង​វាសនារបស់​សម្លាញ់​នោះ​​ផង​ដែរ​…

    រឿងរ៉ាវ​វែង​ឆ្ងាយ​ណាស់ តែ​ខ្ញុំ​សូម​ជ្រើសរើស​​តែ​កន្លែង​ទាក់ទង​នឹង​ការកែឆ្នៃ​ដី​មួយ​កន្លែង​ឲ​ទៅ​ជា​កសិដ្ឋាន​ចិញ្ខឹម​មាន់​យក​ពង​ដែល​អាច​ផ្តល់​ផល​ជា​ពងមាន់​ចំនួន ប្រហែល​ជា​ពីរ​ពាន់​ពង​ក្នុង​មួយ​ថ្ងៃ​។ គឺ​ថា​មុន​ដំបូង​សម្លាញ់​ខ្ញុំ​​មាន​ដី​ស្រែ​លេច​ទឹក​មួយ​​កន្លែង​នៅ​ម្តុំ​កន្លែង​ចាក់​សម្រាម​ចាស់ គឺ​ក្បែ​ប៉ុស​វិទ្យូ​ស្ទឹង​មាន​ជ័យ​​។ វា​បាន​មក​ពិភាក្សា​ជាមួយ​នឹង​ខ្ញុំ​ថា​តើ​វា​អាច​ធ្វើ​អ្វី​បាន​ជា​មួយនឹង​ដី​ស្រែ​នោះ​ (តាម​ពិត​ដី​ស្រែ​នោះ​មិន​មែន​ជា​របស់​វា​ទេ តែ​ខ្ញុំ​ខ្ជិល​និយាយ)​។ ដោយ​នៅ​ក្បែរ​ដី​នោះ​មាន​កន្លែង​គេ​ចិញ្ចឹម​ជ្រូក ខ្ញុំ​ក៍​បាន​ផ្តល់​ជា​យោបល់​ប្រាប់​ឲ្យ​វា​សាកល្បង​ចិញ្ខឹម​មាន់​យក​ពង​ពូជ​មក​ពី​ស្រុក​ក្រៅ​។ វា​ក៍​យល់​ស្រប​តាម​ខ្ញុំ​។

    ការចាប់​ផ្តើម​​គម្រោង​នៃ​ការចិញ្ចឹមាន់​នោះ ពី​ដំបូង​មាន​ការលំបាក​ណាស់ ព្រោះ​ត្រូវ​ចាប់​ផ្តើម​ពី​បាត​ដៃ​ទទេ។ ហើយ​រាល់​ថ្ងៃ​សៅរិ៍​អាទិត្យ ខ្ញុំ​តែង​តែ​មក​ជួយ​សម្លាញ់​ខ្ញុំ​​កាប់ដី​ចាក់​បំពេញ​ដី​ស្រែ​នោះ ប្រហែល​ជា​មួយ​ឆ្នាំ​ទើប​ពេញ​។ បន្ទាប់​មក​ទៀត​គឺ​បញ្ហា​សង់​ទ្រុង​មាន់ ដោយ​សារ​ខ្វះ​ថវិកា​ យើង​ត្រូវ​ចាប់​ផ្តើម​សង់​ទ្រុង​មាន់​តូច​មួយ​​សម្រាប់​ចិញ្ចឹម​មាន់​ប្រហែល​ប្រាំ​ក្បាល​តែ​ប៉ុណ្ណោះ​។ ហើយ​មាន់​ដែល​ត្រូវ​ចិញ្ចឹម​នោះ​ គឺ​ជាកូន​មាន់​ទើប​តែ​នឹង​ញាស់​ តែ​ជា​ពូជ​មាន់​មក​ពី​ប្រទេស​អូស្ត្រាលី​ដែល​អាច​ទិញ​បាន​ពី​កន្លែង​ចិញ្ចឹម​មាន់​រដ្ឋ​នៅ​ទឹក​ថ្លា​។ ម៉្យាង​ទៀត​ពូជ​មាន់​នោះ​អាច​ផ្តល់​ពង​បាន​រាល់​ថ្ងៃ​ ដោយ​ស៊ី​ចំណី​​លាយ​ជាមួយ​នឹង​សំបក​ខ្ចៅខ្ខង​ដែល​មាន​ជាតិ​កំបោរ​ច្រើន​។

    ដោយ​សារ​ការព្យាយាម​​និង​ការសន្សំសំចៃ​ខ្ពស់ ប្រហែល​ជា​មួយ​ឆ្នាំ​ក្រោយ​មក សម្លាញ់​ខ្ញុំ​បាន​ពង្រីក​ទ្រុង​មាន់​​ឲ្យ​ធំ​ជាង​មុន ដែល​អាច​ដាក់​មាន់​បាន​ប្រហែល​ជា ២០ ក្បាល​។ ហើយ​សម្លាញ់​រូប​នោះ​បាន​មក​​ពិគ្រោះ​​យោបល់​ជា​មួយ​ខ្ញុំ​ទៀត​ថា​ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​សង់​ទ្រុង​មាន់ ដោយ​ចំណាយ​លុយ​តិច និង​ការពារ​មាន់​​ឲ្យ​មាន​សុវត្ថភាព​​គ្មាន​ជម្ងឺ​។ ខ្ញុំ​​ក៍​បាន​ផ្តល់​យោបល់​ឲ្យ​សម្លាញ់​ខ្ញុំ​ប្រើប្រាស់​សំណាញ់​ដែក​លួស​ព័ន្ធ​ជុំវិញ​ទ្រុង​មាន់​។ វា​ក៍​បាន​ធ្វើ​តាម​ខ្ញុំ ហើយ​បាន​ប្រាប់​ខ្ញុំវិញ​​ថា​​ ការយក​សំណាញ់​ដែក​លួស​ទៅ​ធ្វើ​ជញ្ជាំងទ្រុង​មាន់​គឺជា​រឿង​ចំណេញ​ច្រើន​មែនទែន​។

    ​មួយ​ឆ្នាំ​ក្រោយ​មក សម្លាញ់​ខ្ញុំ​បាន​ពង្រីក​ទ្រុង​មាន់​របស់​វា​ឲ្យ​ទៅ​ជា​កសិដ្ឋាន​មួយ​ដែល​អាច​ចញ្ចឹម​មាន់​រហូត​ដល់​ទៅ​ ១០០០​ ក្បាល​ ។ ក៍​ប៉ុន្តែ​ បញ្ហា​មួយ​ទៀត​ត្រូវ​បាន​ចោទ​ឡើង គឺ​បញ្ហា​ខ្វះ​​ទី​ផ្សារ​មិន​ដឹង​ជា​យក​ពង់​មាន់​ទៅ​លក់​ឯណា​ ព្រោះ​មាន់​ផ្តល់​ពង​​ប្រហែល​ជា​ ៨០០ ទៅ​ ៨៥០ ​ក្នុង​មួយ​ថ្ងៃ​។ ហើយ​វា​បាន​ដើរ​សួរ​និង​ដាក់​ម៉ូយ​នៅ​គ្រប់​ភោជនីយដ្ឋាន​ទាំងអស់​នៅ​ទី​ក្រុង​ភ្នំពេញ​។ ម៉្យាង​ទៀត​ នៅ​លើ​ទីផ្សារ​មាន​គូប្រជែង​ច្រើន​ណាស់​ ព្រោះ​មាន​កសិដ្ឋាន​ចញ្ចឹម​មាន់​នៅ​ផ្តុំ​កៀនស្វាយ​អាច​ផលិត​ពង​មាន់​មាន​​ចំនួន​ច្រើន​ដូច​គ្នា​។ សម្លាញ់​ខ្ញុំ​ក៍​បាន​មក​ពិគ្រោះ​យោបល់​ជា​មួយ​នឹង​ខ្ញុំ​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ទី​ផ្សារ​។ ខ្ញុំ​ក៍​បាន​ប្រាប់​វា​ថា​គួរ​ទៅ​ទាក់ទង​លក់​ដាក់​ម៉ូយ​នៅ​នឹង​ហាង​លក់​នំប៉័ង​ផ្សេង​ៗ​។ វា​ក៍​​បាន​ធ្វើ​តាម​ខ្ញុំ ហើយ​បញ្ហា​ខ្វះ​ទីផ្សារ​ក៍​ត្រូវ​បាន​ដោះស្រាយ​រួច​។

  5. វឌ្ឍនាបានជួយបង្រៀនក្មេងៗចឹងពិតជាល្អណាស់!​
    យើងទាំងអស់គ្នាអាចជួយគេទាំងនោះបានដោយចូលរួមជាសកម្មភាពរឺ​ផ្តល់ជាថវិការទៅដល់អង្គការដែលជួយក្មេងៗ។

  6. បំបាត់អស់អ្នកក្រីក្រ! ដេញពីទីក្រុងទៅ ជាក្រុង ឡូវ​ដេញ​ ពីជាយក្រុង​នៅ ស្រែតាហ្មង!
    ដល់ពេលយើង​ទៅ​មើលអភិវឌ្ឍមែន ដូច​និនចាសុគី និយាយចឹង សុទ្ធ​តែវីឡា គ្មានខ្ទម ដូចពីមុនទេ! អភិវឌ្ឍណាស់ មកលែងស្រុកខ្មែរម្តងមើល បើមិនប្លែកភ្នែក!

  7. ស្រុកខ្មែរយើងគេទុកអោយមានអ្នកក្រអោយច្រើន​ហើយទើបយកអំណោយទៅចែកទើបបានគេដឹងគុណហើយសរសើរថាចិត្តល្អ​និងយកចិត្តទុកដាក់ប្រជាជន​។មានន័យថាដល់ពេលឃ្លានទើបគេយកចំនីទៅបញ្ចុក​មិនមែនបង្រៀនអោយចេះរកស៊ីទេ។

  8. បងធ្លាប់ទៅថតរូបនៅគំនរសំរាមនោះកាលពី​ប៉ុន្មានឆ្នាំមុន! រូបភាពនោះនៅឋិតក្នុងចិត្ត បងច្បាស់ក្រឡែតនៅឡើយ… រូបភាពដែលពួកគេ ញុំាបាយ, លក់ការ៉េម, ញុំានំ នៅលើគំនរសំរាមនោះ! ហើយថែមទាំងមានផ្ទះសំបែង, ធ្វើម្ហូបម្ហានៅទីនោះទៀត… រូបភាពនេះគួរអោយសង្វែកណាស់…

  9. រូបភាពហ្នឹងគឺពិតជាធ្វើអោយមានការរន្ធត់ក្នុងចិត្តមែន!
    មនុស្សយើងគួរតែត្រូវ​បានរស់នៅក្នុងជីភាពល្អបែបនេះ ខ្ញុំធ្លាប់លំបាកតែក៏នៅមានអ្នក
    លំបាកជាងខ្ញុំច្រើនជាងនេះទៀត! សង្ឃឹមថាក្រោមស្នាដៃអ្នកទាំងអស់គ្នានឹងអាចជួយ
    រំលែកសុខទុក្ខរបស់ប្រជាជនដែលខ្វះខាតទាំងនោះ!ហើយខ្ញុំក៏ពេញចិត្តសំរាប់ការបរិចាគ
    ធនធាននិងកំលាំងកាយចិត្តសំរាប់ការងារមនុស្សធម៍ដែរ 

  10. រូបភាពទាំងនេះគឺពិតជាគួរអោយអាណិត​ចឹងហើយទើបជាទីចាប់អារម្មណ៏ទាំងខ្ញុំទាំងគេ។
    លោកអាចដេកអានរឺប្រើគេអោយអានអោយស្តាប់ក៏បានបើខ្ជិលម្លឹងៗ!​😀

  11. ទាល់​តែ​និយាយ​ពី​រឿង​បង្កង​ឬ​ឡាន​ថ្មីទើប​ហៅ​ថា​អ្នក​គ្រាន់​បើ​។ ក៍​ប៉ុន្តែ​បង្កង​នៅ​ផ្តុំ​ផ្សារ​កូរ៉េ​នៅ​ផ្តុំ​ Lee High Way ឬ​នៅ​ Gallows Street នៅ​ cheep នៅ​ឡើយ​ឬទេ​។ ហើយ​ District of Columbia (DC) ទាល់​តែ​ឆ្លង​ទន្លេ Potomac ។

  12. តើ​អស់លោក​រស់​នៅ​ទីក្រុង​ភ្នំពេញ​តាំង​ពី​ពេល​ណា​មក​ដែរ​? តើ​អស់​លោក​មាន​ដឹង​ទេ​ថា​តើ​មាន​សួនច្បារ​សាធារណៈ​ប៉ុន្មាន​កន្លែង​​នៅ​ទីក្រុង​ភ្នំពេញ​ដែល​ត្រូវ​គេ​ចាប់​យក​ធ្វើ​ជា​ដី​សង់​ផ្ទះ​នោះ? តើ​អ្នក​ចាប់យក​​ដី​ទាំង​នោះ​ពិត​ជា​អ្នក​ក្រ​មែន​ឬ​មួយ​​ក៍​ជា​អ្នក​មាន​ផ្ទះ​វិឡា​ពីរ​បី​តែ​ធ្វើ​ខ្លួន​ជា​ក្រដើរ​ចាប់​យក​ដី​លក់​?

  13. ពេលខ្ឡះញញឹមស្រស់បញ្ចេញមតិត្រឹមត្រវ​តែពេលខ្លះដូចជាទៅឯណាឯណីចាកប្រធានស្រលះ!
    គេនិយាយពីស្ទឹងមានជ័យបែជាចេញបង្កងនៅLee High, Gallows Street…
    រូចបែជាចូលប្រធានបទត្រលប់មកដល់ភ្នំពេញនៅឯសួនច្បារសាធារណៈវិញ។😀 តែយ៉ាងណាក៏អរគុណដែលបានបញ្មេញមតិ!

  14. មិន​មែន​ចាក​ប្រធាន​ទេ គ្រាន់​ចង់​ឆ្លើយ​តប​ទៅ​នឹង​ការរឹះគន់​ចំពោះ​យុទ្ធសាស្រ្ត​ចតុកោណ​។ ព្រោះ​មាន​អ្នក​ខ្លះ​ហាក់​ដូច​ជា​ស្គាល់​យុទ្ធសាស្រ្ត​នេះ​ច្បាស់​ណាស់​…

    Again, criticism is too easy to make, but realization is the hardest thing to do. We judge people according to the results from what they have done, not from what they say and/or from what they are doing. By the way, if we have a perfect plan or a good political agenda, and when we implement that plan, we got bad results, we have to make a judgement that the plan is not good at all. For the Rectangular Strategy, it is the best political agenda I ever seen, it is the development program that responds to the Cambodian context. That program was approved by all the countries donators, and was conceptulized by many experts in economy science all around the world.

    A lot of people criticize Hun Sen, but don’t forget that it’s Hun Sen who finished the civil war by using win-win tactic. For that, he should earn Nobel Prize for Peace, because some Nobel Prize laureate did less than him. And also, it’s Hun Sen who has opened diplomatic relation with south Korea, that’s why now there are more 500 Korean companies in Cambodia, and a lot of jobs was created for Cambodian people.

  15. ខ្ញុំមិនបានគិតវិភាគដល់យុទ្ធសាស្រ្ត​ចតុកោណ​អីទេ​ហើយប្រធានបទនេះក៏មិនបាននិយាយពីចំនុចនេះដែរ​អ្នកដែលគេបញ្ចេញមតិនៅទីនេះគេឃើញមិចគេថាចឹង!​
    អ្នករាល់គ្នាមានសិទ្ធគាំទ្រឬរិះគន់នៅអ្វីដែលអ្នកយល់ថាល្អរឺមិនល្អ​តែគ្រាន់តែគួរពិចារណាថា​យើងមិនគួរណារិះគន់ឬប្រឆាំងទាំងងងឹតងងល់​​ដោយគ្មានហេតុផល​មិនដឹងខុលមិនដឹងត្រូវ​ហើយក៏មិនគួរណាចេះតែគាំទ្រទាំងមោបាំងហៃអ៊ើៗតាមអ្នកដទៃដែរ។​តែបើយើងមានហេតុផល​មានគោលការណ៍ត្រឹមត្រូវគ្មានអ្នកណាគេយកទោលពៃរីថាស្តីទេ។ ខ្ញុំមិនមែនជាអ្នកប្រឆាំងរដ្ឋាភិបាល​ហើយក៏មានមិនមែនជាអ្នកស្អប់ខ្ពើមគណៈប្រឆាំងដែរ។​សុំមិនពាក់ពន្ធ័អីច្រើនទេរឿងនយោបាយ!

    What’s in your head flies out your mouth! But sometime keeping mum is better!​​​😀

  16. ខ្ញុំធ្លាប់កូនខ្មែរតូចៗ កកាយសំរាមស៊ីតាមធុងសំរាម ដល់ពេលសង្វេកពេកខ្ញុំសុខចិត្ត អត់ញាំ បាយព្រឹកម៉ាពេលនៅសាលា ហុចបាយអោយវាយកទៅ។ ហើយខ្ញុំគិតថា សម័យនេះ ហើយមានអ្នក ដើររកម្ហូប កកាយសំរាមស៊ីតាមធុងសំរាម ដែលមានខ្លិនអសោចន៍ ទ្រាំមិនបានទៀត។

  17. តាម៉ាប់៨០​ ធ្លាប់​ទៅ​ទី​នោះ​ម្តង​ដែរ។​ វាជា​ឋាន​នរគ​សំរាប់​អ្នក​ខ្លះ តែ​ជា​ឋាន​សួគ័​សំរាប់​អ្នក​អត់​ឃ្លាន, ដាច់​ពោះ។ គ្មាន​នរណា​ម្នាក់​ចង់​រស់​នៅយ៉ាង​នេះ​ឡើយ តែ​ធ្វើ​ម៉េច​កាលះទេសះ​ជីវិត​រុញ​មក​ដល់​ទី​នេះ។ ហើយ​វា​ធ្វើ​អោយ​សង្វេក​ទៅ​ទៀត​នៅ​ពេល​ឃើញ​ក្មេង​ៗ​​ដណ្តើម​គ្នា​កាយ​យក​កាក​សំណល់​អាហារ​ទាំង​នោះ​ពី​សំរាម​មក​ញាំ​ចំអែត​ក្រពះ​កំពុង​តែ​ស្រែក​ឃ្លាន។ មាន​ពាក្យ​មួយ​ឃ្លា​និយាយ​ថា

    “អ្នក​ដែលគ្រាន់តែ​អាណិត​យើង មិន​មែន​ជា​មិត្តរបស់​យើង​ទេ ប៉ុន្តែ​អ្នក​ដែល​ជួយ​យើង​ ទើបហៅ​​ថា ជា​មិត្ត​របស់​យើង”

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s