ក្រហើយកូនឈឺទៀត

បើអ្នកពិបាកអានសូមdowloadឯកសារត្រង់នេះ ក្រហើយកូនឈឺទៀត

ក្នុងឆាកជីវិតមនុស្សម្នាក់ៗតែងតែជួបប្រទះរឿងសយមិនចេះចប់មិនចេះហើយចៀសមិនផុតទេ!

រឿងនេះគឺជារឿងពិតចាប់ផ្តើមពីថ្ងៃសយដ៏អស្ចារ្យមួយរបស់នារីម្នាក់ឈ្មោះដុំដី

ថ្ងៃសៅនិងអាទិត្យគឺជាថ្ងៃសំរាកសំរានកាយរបស់អ្នករាល់គ្នាតែចំឡែកអីតែដុំដីមិនបានសំរាកនឹង
គេសោះយប់ឡើងត្រូវធ្វើការងារសាលាទល់ម៉ោង១រឺ២យប់ឯណោះព្រោះដល់ពេលគេហៅថា Work-Deadline and Assignment Season។
នាថ្ងៃអាទិត្យមួយដុំដីបានរៀបចំសំភារះសិក្សាដាក់ក្នុងកាបូបស្ពាយដោយក្នុងនោះមានគ្រប់
ប្រដាប់ប្រដាសិក្សាគ្រប់បែបយ៉ាងហើយភ្ជាប់ជាមួយនឹងសោបន្ទប់ការិយាល័យសោផ្ទះ
ទូរស័ព្ទកាបូបលុយនិងកាតសំខាន់ៗជាច្រើនទៀត។

នាវេលាម៉ោង១២ថ្ងៃត្រង់បន្ទាប់ពីបញ្ចប់មុខវិជ្ជាមួយរួចរាល់នាងត្រៀមនឹងចូលរៀន
មុខវិជ្ជាមួយទៀតនៅម៉ោង១ថ្ងៃត្រង់នាថ្ងៃដដែល។ប៉ុន្តែនាងត្រូវទៅយកឯកសារខ្លះនៅការិយាល័យរបស់នាង។
ទៅដល់ការិយាល័យភ្លាមនាងរួសរាន់យកសំភារះដែលចាំបាច់ទាំងប៉ុន្មានដាក់ក្នុងកាបូប
ហើយទុកនៅលើតុក្នុងបន្ទប់ការិយាល័យរួចក៏ឆ្លៀតចេញទៅញុំាទឹកបន្តិច។ជាអកុសលដោយប្រញាប់ប្រញាលពេកនាងច្រលំចាក់សោបន្ទប់ដោយអចេតនា។តើដុំដីត្រូវធ្វើដូចម្តេចទៅបើម៉ោង១២កន្លះទៅហើយឯម៉ោង១នាងត្រូវប្រគល់ការងារដល់
លោកគ្រូរបស់នាង?ក្នុងហោប៉ៅនាងមានសល់លុយប្រម៉ាន១០០០រៀលលុយខ្មែរ
បើនឹងcallទៅរកមិត្តរួមការងារដើម្បីខ្ចីសោបន្ទប់ការិយាល័យគឺអាចទៅរួច
តែចង្រែត្រង់ថាមិនដឹងថាលេខទូរស័ព្ទគេមានលេខស្អីខ្លះអត់ចាំសស់បាន
គ្រាន់តែកត់ទុកក្នុងទូរស័ព្ទហើយទូរស័ព្ទនឹងនៅជាប់ក្នុងកាបូបទៀត។

រំពិចនោះនាងរាវរកក្នុងហោប៉ៅខោក៏ប៉ះចំសោមួយ។សំណាងល្អមានសោទោចក្រយានរបស់នាងនៅជាប់នឹងហោប៉ៅខោ។នាងក៏សំរេចចិត្តជិះម៉ូតូទៅផ្ទះក្រែងមានសល់កូនសៀវភៅទូរស័ព្ទដែលកត់
ដោយដៃនៅកន្លៀតកន្លោះណាមួយ។

មកដល់ផ្ទះវិញនាងដើរសំដៅទៅបន្ទប់រៀបនឹងចាក់សោតែនាងស្រាប់តែនឹក
ឃើញថាសោបន្ទប់គឺនៅក្នុងកាបូបដែលនៅលើតុការិយាល័យនោះ។
តើត្រូវធ្វើមិចទៅណ?ទេវតាមិនផ្តាច់ផ្លូវមនុស្សទេមានជណ្តើរវែងមួយនៅក្បែបង្អួចបន្ទប់នាង។នាងក៏សាកឡើងទៅមើលក្រែងមានគន្លឹះណាបើកបាន។សំណាងមែនដោយសេចក្តីព្យាយាមនាងក៏អាចបើកបង្អួចនោះបានដូចបំណង។
ចូលដល់ក្នុងបន្ទប់ងងឹតសូនសុងនាងក៏ដើរទៅបើកភ្លើងតែវាមិនឆេះសោះព្រោះអី
ភ្លើងដាច់បាត់ទៅហើយ។តើអោយរកសៀវភៅដ៏តូចម្តេចនឹងឃើញទៅ?នាងក៏ស្រវេស្រវាអុចទៀនដើម្បីបំភ្លឺ
តើRomantic ទេរកសៀវភៅក្រោមពន្លឺភ្លើងទៀន?ហាហារូមែនទិចខ្មោចអីពិបាកចង់ងោប!!!
ដោយអស់សង្ឃឹមនាងអង្គុយអោបដៃអស្ឃឹមហើយគិតថាមិចក៏មិចទៅតាមតែម៉ែវាទៅ
បើរកមិនឃើញផង។មិនគួរអោយជឿសោះនាងបានដើរទៅបុកនឹងតុដាក់សៀវភៅក្បែរនោះបែកជើង
ចេញឈាមអស់ចង់កន្លះលីត្រសុំទោសអត់ដល់ថ្នាក់ហ្នឹងទេ។នេះហើយបានគេហៅថាក្រហើយកូនឈឺទៀត!
ហេងវិនបែកជើងអស់តែក៏ស្ទាបចំប្រអប់មួយដាក់សៀវភៅចាស់ៗនាងក៏រាវរក
មើលក្រែងអាចរកឃើញសៀវភៅនោះ។
ព្រះពុទ្ធគិតគូដល់កូនចៅមែន!រកអុសប្រទះចង្រ្កានហ្គាស់!កូនសៀវភៅពិតជានៅក្នុងនឹងមែន។
នាងខំបើកសៀវភៅតូចនោះ១ទំព័រម្តងៗតែចង្រៃអីជួបសុទ្ធតែអ្នកដែលមិនចង់រកមាន
ទាំងឈ្មោះមានទាំងលេខទូរស័ព្ទមានទាំងអាស័យដ្ឋានចំពោះអ្នកដែលជាប់ទាក់ទង
ក្នុងរឿងនេះបែជាមានតែឈ្មោះអត់មានលេខទូរស័ព្ទ។ដូចឆ្កួតអញ្ចឹងអាអ្នកកត់នេះយ៉ាប់មែនតាហ្មង!ហាហាអាអ្នកកត់ហ្នឹងគឺនាងផ្ទាល់តែម្តង។កូនឈឺហើយគេទាលុយឆ្នួលផ្ទះទៀត!
បើកដល់ទំព័រចុងក្រោយទើបមានលេខមួយនោះអាចទំនាក់ទំនងបានដើម្បីសុំលេខ
តៗគ្នាទៀតបានទេចុះទេឡើងអស់លុយ៩០០រៀលទើបសំរេចបានលទ្ធផល
ជាទីគាប់ចិត្តគឺបានសោបន្ទប់ការិយាល័យដូចបំណង។

បញ្ហា១ត្រូវបានដោះស្រាយរួចបញ្ហា១ទៀតមកបៀតបៀន។
ក្រពើវារះគឺក្រពះវារើ!ម៉ោង១និង៣០នាទីគត់អត់ទាន់បានបាយម៉ាគ្រាប់ចូលពោះសោះ។
ទៅរៀនយឺតក៏យឺតទៅសុំទៅរកអីញុំាសិនហើយ!ញុំានំSandwitch១កាហ្វេទឹកដោះគោ១កែវរួចមានអារម្មណ៍គ្រាន់បើរួចក៏ធ្វើ
ដំនើរទៅសាលារៀនហើយប្រគល់ការងារដល់លោកគ្រូរួចរាល់អស់ទុក្ខភ័យប៉ុន្តែ
ចាប់ផ្តើមមានអារម្មណ៍ថាងងុយដេកណាស់លោកអើយហើយអស់កំលាំងទៀតតើធ្វើមិចទៅ។ចូលហើយមិនអាចចេញវិញទេព្រោះវាមិនសមតាមយថាកម្មចុះចឹង!!!

អេវាំង! The End!
រឿងនេះអាចសរសេរចប់ដោយសារតែមានការឧបត្ថមពីនាងខ្ញុំផ្ទាល់ដោយសារតែ
បានចាកចេញពីផ្ទះទៅបំពេញបេសកកម្ម២ថ្ងៃនាពេលទំនេរក៏សរសេរលែងលែងទៅ
ដើម្បីកែអផ្សុកនិងបង្កើនល្បើនវាយKhmerUnicodeផង!ជាកូនខ្មែរត្រូវតែចេះសរសេរខ្មែរតែបើមានចំនុចខុសឆ្គងសូមអភ័យទោស!

10 comments on “ក្រហើយកូនឈឺទៀត

  1. ហេហេ អរគុណ​ដែល​បាន​ចែក​រឿង​កំសត់​កំប្លែង​អោយ​អាន។ ចង់​សើច​ផង អាណិតដុំដីផង😀 ។

    ប្រាប់រឿង​មួយ ពេល​វាយ​អក្សរ​ខ្មែរ យើង​គួរ​តែ​ប្រើ​ blank space គឺ​ចុច​តែ​ space ទេ គឺ​វា​បានដ​ក​ឃ្លា​អោយ​យើង​ ដែល​យើង​មើល​មិន​ឃើញ។ ធ្វើ​បែប​នេះ​វា​ជួយ​យើង​ក្នុង​ការ​ចុះ​បន្ទាត់ ត្រឹម​ល្អ មិន​​ដាច់​អត្ថបទ នឹង​មើល​ទៅ​ឃើញ​ស្អាត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s