ហេតុអ្វីក៏កូនស្រលាញ់ម្តាយជាងឪពុក

តើអ្នកដឹងទេតើហេតុអ្វីក៏ភាគច្រើនកូនស្រលាញ់ម្តាយជាងឪពុក?
ខ្ញុំមិនអាចសន្និដ្ឋានឬសរុបជារួមថាអ្វីដែលខ្ញុំគិតត្រឹមត្រូវទាំស្រុងទេ។
តាមមតិរបស់ខ្ញុំកត្តាចំបងៗគឺ៖
I love my mom

  • អារម្មណ៍កូនបានផ្សាភ្ជាប់ជាមួយម្តាយយ៉ាង
    ជិតស្និតក្នុងកំឡុងពេលចាប់កំនើតក្នុង
    ផ្ទៃម្តាយ
  • ភាគច្រើនវត្តមានដ៏ជិតស្និតជាមួយកូនរបស់
    ម្តាយគឺច្រើនជាងឪពុក
  • ម្តាយជាអ្នកដែលរអ៊ូរទាំនិងបារម្ភច្រើនជាងឪពុក ដូច្នេះពេលទៅណាមកណាកូនតែងតែនឹកឃើញ ដល់ពាក្យសំដីរបស់ម្តាយ។
  • ខាងលើគ្រាន់តែជាមតិភាគច្រើនប៉ុណ្ណោះរីៗកូនៗមួយចំនួនគេមានអារម្មណ៍ជិតស្និតជាមួយ

    ឪពុកជាងម្តាយហើយក៏ស្រលាញ់ឪពុកជាងម្តាយដែរដោយអាស្រ័យលើកត្តាផ្សេងៗ ជាច្រើនទៀត។

    11 comments on “ហេតុអ្វីក៏កូនស្រលាញ់ម្តាយជាងឪពុក

    1. តែ​ខ្ញុំ​ជឿ​ថា​មក​ពី​វា​នៅជា​មួយ​ម្តាយ​វា​ច្រើន​ជាង​នៅ​ជា​មួយ​ឪពុក។
      ម្តាយ​ជា​អ្នក​លាង​អាចម៏​អោយ​វា មុជ​ទឹក​អោយ​វា ស្លៀកពាក់​អោយ​វា បញ្ចុក​បាយ បំបៅដោះ បំពេរវា​​អោយ​ដេក។ល។ ទាំង​អស់​នេះ​ធ្វើ​អោយ​វា​មាន​អារម្មណ៍​ថា ម្តាយ​ជា​មនុស្ស​ដែល​វា​ទុក​ចិត្ត​បំផុត…។ល។ ​​

    2. ខ្ញុំគិតថា នៅប្រទេសគេក៏ប្រហែលជាមានកូនស្រឡាញ់ឪពុកច្រើនជាងដែរ (ឃើញក្នុងរឿងកុណ)។ ប៉ុន្តែនៅស្រុកខ្មែរយើង ប្រហែលជាកូនស្រឡាញ់ម្តាយជាង ពីព្រោះឪពុកភាគច្រើនមានគំនិត ថា “ស្រឡាញ់កូនមិនត្រូវអោយកូនដឹងចិត្តទេ” បើមិនអញ្ចឹងទេកូនមិនគោរព មិនខ្លាច, គំនិតនេះ បានធ្វើអោយឪពុកកាត់បន្ថយភាពស្និទស្នាលចំពោះកូន។ ម៉្យាងទៀតភាពស្និទស្នាលរបស់ម្តាយចំពោះ កូនក៏ជាកត្តាម្យ៉ាងដែរ ព្រោះនៅស្រុកខ្មែរយើង មានទំលាប់ថាការមើលថែរក្សាកូនជាតួនាទីរបស់ម្តាយ ចំណែកឪពុកមានតួនាទីទៅរកប្រាក់មកផ្គត់ផ្គង់គ្រួសារ។

    3. ហាហាហាហ មានន័យជ្រៅ! ចំពោះខ្ញុំ ខ្ញុំស្រលាញ់ម៉ាក់ជាង!!! ព្រោះម៉ាក់តែងតែយកចិត្តទុកដាក់ជាមួយខ្ញុំមិនចេះជិតណាយ។ និងមានការលះបង់ខ្ពស់ចំពោះកូន ចំនែកប៉ាវិញខ្ញុំមិនសូវជាដឹង!!! ព្រោះគាត់បានបង្ហាញឲ្យខ្ញុំឃើញផ្ទុយពីនេះ ចង់មិនចង់ក៏ខ្ញុំបានគិតរួចមកហើយដែរ៕ កូនមិនល្អមែន!!!

    ឆ្លើយ​តប

    Fill in your details below or click an icon to log in:

    ឡូហ្កូ WordPress.com

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    រូប Twitter

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    រូបថត Facebook

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    Google+ photo

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    កំពុង​ភ្ជាប់​ទៅ​កាន់ %s