បរុសគំរក់ទាំង៩នៅក្នុងចិត្តនារី


  • ខ្មោចល្បែងនិងអំពើអបាយមុខ
  • ជនប្រមឺក
  • ព្រាននារី
  • បរុសមិនចេះទទួលខុសត្រូវ
  • ភាពបរុសនិយមជ្រុលនិងយល់ថាខ្លួនអស្ចារ្យជាងគេ
  • មើលងាយនិងជាន់ឈ្លីតម្លៃមនុស្សស្រី
  • កេងប្រវញ្ច័កំលាំងមនុស្សស្រី
  • ជើងមួយជាន់ទូក២រឺច្រើន
  • ប្រើអំពើហឹង្សាក្នុងគ្រួសារ

  • តាមពិតទៅអាចមានលើសពីនេះទៀត​ តែខ្ញុំនឹកមិនទាន់ឃើញ។​​😀

    Note: មិនមែនជាការជេស្តី រឺ​ ប្រមាតកាតទានបុរសទេ!!!​គ្រាន់តែជាការនិយាយនូវចំនុចអាក្រក់ៗដែលគួរអោយចៀសវាង!!!
    បើប៉ះពាល់ដល់អារម្មណ៏បរុសណាមួយសូមកុំប្រកាន់។

    53 comments on “បរុសគំរក់ទាំង៩នៅក្នុងចិត្តនារី

    1. នេះជាបុរសគំរក់ទាំង9 តែគេក៏អាចថាអោយមនុស្សស្រីបានដូចគ្នា។ គេអាចថា មនុស្រស្រីគំរក់ទាំង 9

      # ស្រីខ្មោចល្បែងនិងអំពើអបាយមុខ
      # ស្រីប្រមឺក
      # ស្រីព្រានបុរស
      # ស្រីមិនចេះទទួលខុសត្រូវ
      # ស្រ្តីនិយមជ្រុលនិងយល់ថាខ្លួនអស្ចារ្យជាងគេ
      # ស្រីមើលងាយនិងជាន់ឈ្លីតម្លៃមនុស្សប្រុស
      # កេងប្រវញ្ច័កំលាំងមនុស្សប្រុស
      # ជើងមួយជាន់ទូក២រឺច្រើន
      # ប្រើអំពើហឹង្សាក្នុងគ្រួសារ

      និយាយត្រង់ កូនជ្រូកមានអារម្មណ៍ថា Kagnaem ដូចជាស្អប់ប្រុសៗសំបើមណាស់។ ដូចជាគុំគ្នាតាំងពីអង្កាល់អ៊ីចឹង។ ការពិតក៏មានប្រុសល្អដែរនៅក្នុងលោកនេះ រឺក៏ថា នៅស្រុកខ្មែរយើងនោះ។ ហើយក្នុងសង្កមយើង ក៏មានបុរសជាជនរងគ្រោះដោយសារមនុស្សស្រីដែរតើ។ ប្រសិនបើយើងបើកភ្នែកអោយទូលាយ កូនជ្រូកយល់ថា សង្គមបច្ចុប្បន្នផ្លាស់ប្តូរច្រើនជាងមុន។ បញ្ហា គឺមិនមែនមនុស្សប្រុសរឺមនុស្សស្រីទេ គឺបញ្ហាចារិកមនុស្សតែម្តង។

    2. កុំច្រឡំខ្ញុំមិនមែនអគតិជាមួយបរុសៗទេ តែចំណងជើងរបស់ប្លក់ខ្ញុំគឺនិយាយអំពីស្រ្តី ដូច្នេះហើយទើបខ្ញុំព្យាយាមស្វែងរក Topic ណា​ដែលទាក់ទងនឹងនារីៗយកមកអោយគេពិភក្សានិងគិតពិចារណា។
      ពេលដែលបរុសៗបានអានវារួចនឹងនាំគ្នាគិតថាតើគេអាចចាត់ចូលជំពូកអាក្រក់មួយណា
      ហើយគេកំពុងតែប្រព្រឹត្តអ្វី។
      ពេលខ្លះវាអាចជាមតិល្អសំរាប់បរុសផងក៏អាចថាបាន។​ រិះគន់ដើម្បីស្ថាបនា!​​:)

    3. កញ្ញាអើយ! គ្មានមនុស្សណាឬក៏ប្រុសណាល្អឥតខ្ចោះនោះទេ។ គ្រប់មនុស្ស ឬ បុរសទាំងអស់ សុទ្ធតែមានចំណុចល្អនិងចំណុចអាក្រក់ ហើយក្នុងចំណោមចំណុចអាក្រក់នោះក៏អាចមាននៅក្នុង ចំណុចដែលកញ្ញារៀបរាប់ខាងលើដែរ គ្រាន់តែមានតិចតួចឬច្រើនទៅតាមមនុស្សម្នាក់ៗ…
      ដូច្នេះហើយ ស្រីៗកុំខកចិត្តនៅពេលដែលបានជួបនឹងមនុស្សដែលខ្លួនស្រលាញ់ហើយគិតថាគាត់ជា បុរសនៅក្នុងក្តីសុបិន្ត ឬ ជាទេវបុត្រជិះសេះស អីនោះ ដល់ពេលស្គាល់យូរៗទៅគាត់ជាមនុស្សាធម្មតា តែប៉ុណ្ណោះ ។ អ្វីដែលខ្ញុំចង់និយាយនេះមានន័យថា កុំដាក់ក្តីសង្ឃឹមខ្ពស់ពេកទៅលើបុរសក្នុងក្តី សុបិន្តរបស់យើងអី!

    4. តាមពិតខ្ញុំយល់ពីគំនិតម្ចាស់ប្លក់!​នាងចង់និយាយ​ថាទាំងអស់នេះជាចំនុចអាក្រក់សរុបរួមរបស់បរុសៗ​ តែគ្រាន់តែខុសគ្នាត្រង់ថាតើម្នាក់ៗទទួលបានប៉ុន្មានចំនុច។ខ្លះមាន១ខ្លះមាន​២ខ្លះមាន​៣អីចឹងទៅណា!
      បើអ្នកណាមានទាំង៩ ហេហេ​អាហ្នឹងគេហៅថា P​ រឺ គំរក់៩អីចឹងទៅ!​ ត្រូវទេម្ចាស់ប្លក់?

    5. អូ ស្មានតែកញ្ញាគិតអគតិជាមួយបុរស។ បើអ៊ីចឹងមិនអីទេ ព្រោះប្រុសល្អៗ ពិតជាមានមែននៅក្នុងលោកនេះ គ្រាន់តែមុននឹងជ្រើសរើស ដាច់ខាត ត្រូវតែពិចារណាថា បុរសម្នាក់នេះរឺជាមនុស្សដែលយើងចង់ជួបមុនគេ នៅពេលយើងភ្ញាក់ពេលព្រឹក។ ប្រសិនបើមិនទាន់ជួបមនុស្សបែបនេះទេ នៅម្នាក់ឯង ប្រហែលជាល្អជាង សោះនឹងវេទនាចិត្ត ខ្លាចគេក្បត់ចិត្តយើង។

    6. ម្ចាស់ប្លក់រវល់នឹងការងារពេកគ្មានពេលអើតមើលវាចារថ្មីៗ។
      មតិរបស់បឿនមិនអាចយកជាការបានទេ!
      អូខ្ញុំចេះឃាត់អ្នកយាមទាន់កុំអីបឿនបែកមាត់ខានទទួលទានបាយ!

      Perfectly, មិនទុកឈ្មោះ got what I mean!នរណាគេបានទាំង៩ពិតជា….
      que, តើអាទី១០ជាអ្វីទៅ?

    7. បុរស់​គំរក់​ ទី​ ១០ ហ្នឹង​ ច្រើន​តែ​គេ​លែងក្បាលចោល!
      បើ​អត់​បទ​ពិសោធន៍​ហើយ​ គួរ​តែ​ឆ្លាត​ខ្លះ​ទៅ​អត់​ទេ មោឃ​សុទ្ធ​តាហ្មង!

    8. លោកតា​ស៊ីក្លូ​ប្រហែលជាអ្នកចាស់ទុំនៅភូមិនេះហើយមើលទៅ។
      សូមជំរាបថាប្លក់នេះមិនស្វាគមន៏អ្នកប្រើពាក្យសំដីមិនសមរម្យឡើយ។សុភាពបុរសទាំងឡាយសូមត្រួតពិនិត្យចាក់សោមាត់អោយបាន
      ត្រឹមត្រូវជាមុនសិនមុននឹងហាស្តី​ ចៀសវាងអំពើហឹង្សាដែលម្ចាស់ប្លក់មិនអាចជួយអន្តរាគមន៌បាន!!!​ 🙂

    9. សព្វថ្ងៃនេះមិនថាបុរសឬស្រ្តីទេ សុទ្ធតែស្អប់អំពើហឹង្សាទាំងអស់ រំលោភសិទ្ធអ្នកដទៃ មិនចេះគោរពសិទ្ធគ្នា។ តាមខ្ញុំស្មានប្រហែលជាម្ចាស់ប្លក់នេះជួបប្រទះនឹងបុរសប្រភេទខាងលើនេះហើយមើលទៅបានជាដាក់ចំណងជើងបែបនេះ។ ប៉ុន្តែបុរសមួយចំនួនខូចចិត្តព្រោះតែនារីដែលក្បត់ចិត្តទៅមានអ្នកថ្មីនោះ។ បច្ចុប្បន្នសម័យអ៊ីនធើណិត មិនថាបុរស ឬនារីទេ ចេះធើ្វបានចិត្តគ្នា។

    10. ហេ​ហេច្រឡំមួយទៀតហើយ!ចំនុចទាំង៩ខាងលើនេះខ្ញុំខំប្រមូលពីមិត្តភ័ក្តិផងដេកគិតផងដើម្បីយកមកចែកគ្នាអានបែជាច្រឡំចឹង
      ទៅវិញ!​
      ប៉ុន្តែមានអ្នកបញ្ចេញមតិច្រើនអញ្ចឹងក៏ល្អដែរអានហើយសើចកែអផ្សុក!​:D

    11. kienforcefidele, អត់មានទាំង៩មែនអី?
      បឿនខុសស្រលះ!ចំនុចទី១០របស់ប្អូនសុវុឌ្ឍីក៏មិនត្រឹមត្រូវ!ចុះអីគេអាច្រីៗនឹង?​ប្រហែលប្អូនអានអត់ច្បាស់មើលទៅ។
      sereyboth, បើជ្រុលមាន៦ចំនុចហើយតាមយកអោយគ្រប់៩ទៅចឹងបានគេហៅថាP!
      ប្រហែលគ្មានអ្នករកឃើញទេបញ្ចប់ត្រឹម៩នឹងចុះ!

      Anyway, thank all for stoping by!🙂

    12. មិនមែនទេមនោ!​​ខ្មៅសផ្កាឈូកនិងផ្ទៃមេឃគឺជាពណ៌ដែលខ្ញុំចូលចិត្ត!
      ខ្មៅមានន័យថាស្ងៀមស្ងាត់​
      សគឺស្មោះត្រង់
      ផ្កាឈូកបញ្ជាក់ពីធម្មជាតិ
      ផ្ទៃមេឃបញ្ជាក់ពីភាពទូលំទូលាយល្វឹងល្វើយ
      ការបកស្រាយអត្ថន័យរបស់វាគឺមិនបានផ្តោតលើសៀវភៅណា១ទេ​តែផ្តោតទៅលើការគិតរបស់ខ្ញុំផ្ទាល់។
      ពណ៌ទាំង៤នេះធ្វើអោយខ្ញុំមានភាពមោះមុតនិងរីករាយ។

    13. នៅមានបុរសមួយប្រភេទទៀតដែលម្ចាស់អត្ថបទ ប្រហែលរកនឹកមិនឃើញ ឬមិនហ៊ាននិយាយនោះ គឺ “បុរសមិនព្រមយកភរិយា បែរជាបួសស្មាលាមនុស្សស្រី” ឬ “បុរសបួសពេលដល់វ័យជរា ក្រោយពីបានចិញ្ចឹមអប់រំកូនអោយមានអនាគតគ្រប់ៗគ្នាហើយ” ។

      បុរសនេះបួសដោយសារមិនចង់ពាក់ព៍ន្ធនឹងជីវិតលោកិយវាលវដ្តសង្សារតទៅទៀត ។ ជីវិតលោកិយ ពោរពេញដោយរឿងអប្រិយ រឿងនឹកស្មានមិនដល់រាប់មិនអស់ ​ភាពមិនទៀងទាត់ (អនិច្ចំ)ទុក្ខ និងអ្វីៗ សុទ្ធតែមិនមែនជារបស់ខ្លួន (អនត្តា)!

    14. សួស្តី,
      ចេតនា​ចង់និយាយជាមួយផងដែរ ដូចអត់មានអីបញ្ចេញនឹងគេ ក៏សុខចិត្តចាំស្ដាប់ហើយ
      ពិនិត្យមើលគេប្រូកបា្រជ្ញដាក់គ្នាទៅវិញចុះ ។

    15. សួស្ដីអ្នទាំងអស់់គ្នា!
      ប្រធានបទខាងលើនាំពិភាក្សាតែពីភាពគំរក់់របស់់បុរស..
      ចុះពីភាពរាបសារបស់់បុរស? ពីនារី?
      និយាយអោយចំ,មនុស្សទាំងអស់់តែម្ដង គឺមានលក្ខណៈ
      មិនខុសពីគ្នាទេ,,ព្រោះសុទ្ធតែជាមនុស្សទាំងអស់់.។ដូច្នេះគំនិត
      មាយាទល្អអាក្រក់់,,,មនុស្សតែងមានដូចគ្នា..ខុសគ្នាត្រង់់ខ្លះ មានគុណ
      សម្បត្តិច្រើនជាងគុណវិបត្តិ..ខ្លះគុណវិបត្តិច្រើនជាងគុណសម្បត្តិ នោះឯង។
      អ្វិដែលបុរសខុសពីនារី ជាទូទៅគឺបុរស អាងកំលាំងកាយ!!ហើយមើល
      ងាយភាពទន់់ខ្សោយរបស់់នារី..ជាពិសេសចំពោះនារីភាគច្រើនដែល
      ក្រោយពីមានកូនហើយត្រូវមិនអាចទៅធវើការបាន..ត្រូវពឹងការរស់់នៅលើបុរស
      បុរសបានចិត្តត្រង់់ហ្នឹង!!!

    16. @​បងតូច៖​ ​បើបុរសល្អសុភាពរាបសារហើយចាំបាច់ទៅរិៈគន់គេធ្វើអីទៀត។
      @វឌ្ឍនា៖ បុរសគំរិៈតិចតួចមិនមែនជាបុរសគំរក់ទេ!​បើគេគំរិៈគឺអាចសន្សំសំចៃឲគ្រួសារ។​តែកុំឲតែគំរិៈជ្រុលទើបមិនល្អ។

    17. បង​ កញ្ញា គំរិះនៅត្រង់នេះខ្ញុំចង់សម្តៅទៅលើ អាគំរិះជ្រុលហ្នឹងហើយ!
      រកបាន១០ ខ្វេរទុកខ្លួនឯង ៩ អោយនាង១អី…មិនយូរទេ…លែងគ្នាឆាប់អញ្ចឹងតែម្តង!

    18. បង្កាត់ភ្លើងហើយ ដើរចោលនោះ គឺ ជាគំរូអាក្រក់ របស់បុរសទាំងឡាយ… ឧ. បង្កាត់ភ្លើងហើយ មិនដាំបាយ, គ្រាន់តែឲ្យសញ្ញា ហើយមិនហ៊ានធ្វើ, …. នៅមានច្រើនទៀត…. ហេហេ

    ឆ្លើយ​តប

    Fill in your details below or click an icon to log in:

    ឡូហ្កូ WordPress.com

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    រូប Twitter

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    រូបថត Facebook

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    Google+ photo

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    កំពុង​ភ្ជាប់​ទៅ​កាន់ %s