កើតជាស្រីគឺពិតជាពិបាក

កើតជាស្រីគឺពិតជាពិបាកគ្រប់បែបយ៉ាងជាពិសេសនារីខ្មែរត្រូវជួយមើលថែទាំ
គ្រួសារនិងប្អូនៗនិងមើលការខុសត្រូវក្នុងផ្ទះ។បើសិនចង់ដើរឆ្ងាយក៏ពុំសូវមានសុវត្ថិភាព។មុននឹងធ្វើអ្វីត្រូវគិតគូអោយបានវែងឆ្ងាយក្រែងមានគេនិន្ទា។
ចំពោះស្រ្តីមេផ្ទះវិញបើប្តីចេះទទួលខុសត្រូវចេះដឹងទុកធុរៈចេះជួយចែករំលែកមិនអីទេ
វាជាការល្អណាស់តែបើផ្ទុយទៅវិញនោះនាងពិតជាកម្មហើយ។
បើនិយាយពីកាយសម្បទាវិញគឺចាញ់បរុសដាច់នាងត្រូវពពោះយ៉ាងពិបាក៩ខែកំឡុង
ពេលនោះប្តីនាងអាចលួចក្បត់នាងទៀតមិនតែប៉ុណ្ណោះនាងអាចប្រឈមមុខនិងគ្រោះថ្នាក់
ដល់ជីវិតនាពេលសំរាលកូន។វ័យកាន់តែជរាសម្ផសកាន់តែអន់ទៅៗប្តីក៏កាន់តែឈប់ស្រលាញ់។អូយពិបាកម្លេះណ!
គេថាបរុសដូចមាសទឹក១០មិនងាយទទួលរងនូវផលប៉ះពាល់អីធ្ងន់ធ្ងរឡើយ!
តែមិនជាអ្វីបើកើតជាស្រីកុំបាច់អន់ចិត្តនាំតែស្គមខ្លួនអត់អំពើ!ត្រូវទទួលស្គាល់ការពិតកុំផ្តេកផ្តួលតាមវាសនា។​🙂
ពេលខ្លះឆ្ថល់ពួកប្រុសៗដែរបើព្យាយាមធ្វើជាប្រុសល្អកូនល្អប្តីល្អមេគ្រួសារល្អទៅវា
មិនកាន់តែប្រសើទេអី?គ្រួសារមានសុភមង្គលសប្បាយចិត្តទាំងអស់គ្នាពិតជាគំរូល្អ!

22 comments on “កើតជាស្រីគឺពិតជាពិបាក

  1. បើ​ថា​កើតជា​ស្រី​ពិបាក​នោះ កើត​ជា​ប្រុស​ក៏​កាន់​តែ​ពិបាក​ទៅ​ទៀត។
    ណា​មូយ​ត្រូវ​ចេញ​ក្រៅ​ផ្ទះ ធ្វើ​ការ​ដែល​គ្មាន​សុវត្ថិភាព។
    ណា​មួយ​ត្រូវ​មិត្ត​ភក្តិ​បង្ខំ​អោយ​ផឹក​ស្រា​ ពិបាក​លេប​សឹង​ស្លាប់ ពិបាក​បដិសេធ :D។

    រឿង​ការងារ​ផ្ទះ​នេះ មិន​ថា​ប្រុស​មិន​ថា​ស្រី​ទេ បើ​មិន​ជួយ​គ្នា​ យ៉ាប់​ហើយ។ ធ្លាប់​មាន​ដែរ​ប្តី​អូស​ធុង​ការ៉េម​កី​លក់ ត្រលប់​មក​ផ្ទះ​វិញ​​បោក​ខោ​អាវ​អោយ​ប្រពន្ធ​ទៀត។ ក៏​ជា​រឿង​ពិបាក​ដែរ។

    ដូច្នេះ​មិន​មែន​មក​ពី​ជា​ស្រី​រឺ​ជា​ប្រុសទេ តែ​មក​ពីការ​ជិះជាន់ កេង​ប្រវ័ញ្ច​ទៅ​វិញ​ទេ។

  2. “តែមិនជាអ្វីបើកើតជាស្រីកុំបាច់អន់ចិត្តនាំតែស្គមខ្លួនអត់អំពើ!” ពិតជាគិតអញ្ចឹមមែនក៏អីកញ្ញា? តាមរយៈអត្ថបទខាងលើនេះខ្ញុំអាចស្មានបានថាកញ្ញាប្រហែលជាមិនសូវពេញចិត្តនឹងខ្លួនឯងជាស្រីទេ មើលទៅ! ហើយកន្លងមកប្រហែលជាពិបាកនឹងទាញចិត្តខ្លួនឯងឲ្យឈប់គិតអំពីរឿងនេះណាស់ មែនទេ? គ្រាន់តែគិតស្មានលេងៗទេ បើមិនត្រូវសូមកុំប្រកាន់អី🙂

    មនុស្សកើតមកម្នាក់ៗមានវាសនាខុសគ្នា មិនថាស្រីឬក៏ប្រុសទេ ហើយបើយើងស្គាល់ពីជីវិតរបស់ មនុស្សម្មាក់ៗវិញទើបដឹងថាកំរមានអ្នកណាមិនមានបញ្ហាណាស់ គឺកើតឡើងចំពោះទាំងមនុស្ស ស្រីនិងប្រុស ពេលខ្លះយើងគិតថាម្នាក់នេះមើលទៅរស់នៅស្រួល ហាក់ដូចមិនមានបញ្ហាអ្វី ប៉ុនែ្តបើអាច នឹងផ្ទុយពីនេះបើយើងស្គាល់ម្នាក់នោះច្បាស់។ នេះហើយគឺជាជីវិត វាជាវិញ្ញាសាមួយសំរាប់អោយ យើងដោះស្រាយ ដូច្នេះហើយយើងត្រូវពេញចិត្តនឹងអ្វីដែលខ្លួនមាន ហើយប្រើប្រាស់វាអោយបានល្អ ដើម្បីដោះស្រាយវិញ្ញាសានេះ ។

  3. ខ្ញុំមិនទៅពិបាកចិត្តអីរឿងប៉ុណ្ណឹង!ទោះបីខ្ញុំជាស្រីក៏ខ្ញុំរស់នៅដោយសប្បាយចិត្តដែរណា។
    ប្រុសរឺស្រីសុទ្ធតែមានបញ្ហាដូចគ្នាតែខ្ញុំគ្រាន់តែចង់ដឺងពីមតិអ្នកដទៃ។​😀

  4. ដូច​លោក​វិចិត្រ​ថា​អ៊ីចឹង! ការ​ពិត​ប្រុស​ឬ​ស្រី​ធ្វើ​ការ​អ្វី​ៗ​បាន​ដូច​តែ​គ្នា មិន​ថា​ក្រៅ​មិន​ថា​ក្នុង ។ សំខាន់​ចេះ​ជួយ​គ្នា​ប៉ុណ្ណឹង​អែង ។ សំខាន់​នោះ កុំ​ឲ្យ​មាន​ការ​កេង​ប្រវ័ញ្ច​គ្នា​ទៅ​បាន​ហើយ ។ បើ​ប្រុស​យ៉ាង​ខ្ញុំ​វិញ​ណា ឃើញ​មនុស្ស​ស្រី​ធ្វើ​ការងារ​ផ្ទះ​សព្វ​ជំពូក​ចឹង រឹត​តែ​ស្រលាញ់ … ការ​ពិត​វា​ជា​ផ្នត់​គំនិត​របស់​មនុស្ស​ស្រី​ទៅ​ហើយ នាង​ចូល​ចិត្ត​អ្វី ស្រលាញ់​អ្វី​ ត្រូវ​ធ្វើ​អ្វី វា​មាន​ក្នុង​ផ្នត់​គំនិត​នារី​ខ្មែរ​សឹង​ទូទៅ ។ គ្រាន់​តែ​សម័យ​នេះ មាន​អ្នក​មិន​ចង់​ធ្វើ​ការ​ងារ​ច្នោះ ក៏គ្មាន​ពីណា​ថា​អ្វី ព្រោះ​សិទ្ធិ​រៀង​ខ្លួន ។ ប្រុស ឬ​ស្រី​គួរ​ដឹង​ហើយ ថា​អ្វី​គួរ​ធ្វើ និង​អ្វី​ដែល​ពុំ​គួរ​ធ្វើ ។ នរណា​ក៏​ចង់​បាន​គ្រួសារ​មាន​សុភមង្គល​ដែរ 🙂

  5. គ្មាន​អ្នកណាលំបាក​ជាង​អ្នកណាទេ!
    ខ្ញុំ​ត្រូវ​ខំ​ យក​ចិត្ត​សង្សារ ស្មោះ​ត្រង់ ខំ​រក​លុយ ដើម្បី​ចូល​ដណ្តឹង​នាង! ម្តេច​ក៏​ថា នារី​លំបាក​ទៅវិញ?😦

  6. មែនហើយ ការពិត កើតមកជាមនុស្សប្រុស រឺ មនុស្សស្រី ​ក៏ដោយ អោយតែបានកើតមកមានអវយវៈគ្រប់
    ពេញលេញេជាមនុស្សប៉ុននេះ គឺអរគុណដល់អ្នកមានគុណជាខ្លាំងហើយ។ ប៉ុន្តែកើតមកជាមនុស្ស
    តែងតែមានមហិច្ឆតា រឺ​ការលោភលន់ ចង់បាននេះ ចង់បាននោះ បន្ថែមទៀត។ តាមការគិតរបស់ខ្ញុំ
    មនុស្សប្រុសក៏ដោយ ស្រីក៏ដោយសុទ្ធតែមានការលំបាករៀងៗខ្លួន ប្លែកពីគ្នា ហើយមិនអាចយកមក
    ប្រៀបធៀបគ្នាបាននោះទេ ព្រោះមនុស្សប្រុសមិនមែនជាមនុស្សស្រី ហើយមនុស្សស្រីមិនធ្លាប់ជា
    មនុស្សប្រុស។ហើយលើលោកនេះក៏មានមនុស្សប្រុសក្បត់ចិត្តស្រី ហើយក៏មានមនុស្សស្រីក្បត់ចិត្តប្រុស
    ដូចគ្នា ។ បុរសដែលមានប្រពន្ធ កូន ហើយមិនទទួលខុសត្រូវ រកស៊ីចិញ្ជឹមគ្រួសារ នោះមិនមែន
    ជាមនុស្សប្រុសនោះទេ ចំនែកឯនារីដែលមានគ្រួសារហើយ មិនចេះមើលថែទាំគ្រួសារនោះ ក៏មិន
    មែនជាមនុស្សស្រីដែរ ព្រោះមនុស្សជំពូកនេះពុំត្រូវបានគេផ្តល់កិត្តិយសអោយនោះទេ​។
    ថ្វីបើនារីជាអ្នកពពោះ ឆ្លងទន្លេ រឺ​ក៏បុរសជាអ្នកចូលស្តីដណ្តឹងនារី គឺមិនអាចលើកយកមក
    ប្រៀបធៀបបានទេ ព្រោះនេះជាច្បាប់ធម្មជាតិ ៕ ចងចាំថាលើលោកគ្នានអ្វីមួយដែលល្អឥតខ្ជោះនោះទេ ដែលភាសាអាំងក្លេស គេថា No one is perfect នោះអី។អញ្ជឹងមានតែយើង​ អត់អោន លះបង់ ផ្តល់ក្តីសុខអោយគ្នាទៅវិញទៅមក។

    គួរ ឬ មិនគួរសូមជួយណែនាំផង។
    ខ្ញុំបាទទើបបង្កើតប្លុកមួយ សូមជួយទៅអើតមើលផង ជាប្លុកកំសាន្ត និង ចំនេះដឹង
    somsothea.wordpress.com
    ស្វាគមន៍ជានិច្ជ!!!!!!!!!

  7. រហូត​មក​ដល់​ពេល​អាឡូវ​តើ​មាន​អ្នក​ណា​ម្នាក់​ហ៌ាន​ឆ្លើយ​ថា​ :

    – កើត​ជា​ស្រី​ល្អ​ជាង​កើត​ជា​ប្រុស ឬ – កើត​ជា​ប្រុស​ល្អ​ជា​ងកើត​ជា​ស្រីដែរ​ឬទេ… ?
    ហើយ​បើ​សិន​ជា​យើង​សម្រេច​ចិត្ត​យក​​មួយ​ណា​ត្រូវ តើ​យើង​អាច​កំណត់​ខ្លួន​យើង​អោយ​ទៅតា​ម​អ្វីដែល​យើង​បាន​គិត​នោះ​បាន​ដែរ​អត់ …🙂 ?

    ដូច​បង​ម៉ន​និយាយ​អញ្ចឹង : ” មិនមែនមកពីស្រីឬប្រុសនេះទេ ខ្ញុំថាមកពីវាសនារបស់មនុស្សម្នាក់ៗវិញ ។”

  8. មនុស្ស​ថា​កើត​ជា ស្រី​មក​ពិបាក ចំ​នែក​ប្រុស​ខ្លះ​ថា​កើត​ជា​ប្រុស​មក​ពិបាក,
    អោយ​ធ្វើ​ម៉េច​ចុះ បើ​ម៉ែ ឪ​ ជា​អ្នក​បង្កើត​មក​ហ្នឹង… ជួន​កាល​ខ្ញុំ​គិត​ថា​ជា​មនុស្ស​ប្រុស​ក៏​ពិបាក​ដែរ ចង់​កើត​ជា​ស្រី​វិញ តែ​មិន​ដឹង​ថា ម៉ាក ប៉ា ខ្ញុំ​ពួក​គាត់​ធ្វើ​យ៉ាង​ម៉េច​បាន​ជា កើត​ខ្ញុំ​ជា​ប្រុស​ទៅ​វិញ? ហា​ហា​ហា

  9. ដាក់ចំណងជើងអីចឹងមិនទាន់ត្រឹមត្រូវទេ​ ធម្មតាទេ មនុស្សម្នាក់ៗ ពេលពិបាកតែងតែថា ខ្លួនពិបាកជាងគេ ត្រូវគិតថាពេលខ្លះ មនុស្សប្រុសពិបាកជាងមនុ្សស្រី ច្រើនដងទៅទៀត ខ្ញុំមិនកាន់ជើង ប្រុសដូចខ្ញុំទេ ។
    ជាកាពិតមនុស្សស្រី នឹងទំលាមទំលាប់ស្រុកយើង វាមានលក្ខណះ តឹងរឹង ជាងងមនុ្សប្រុស ប៉ុន្តែ ឆ្លងកាត់ ការរស់នៅ ស្រុកលោកខាងលិច ខ្ញគិតថា មនុស្ស​ស្រី នៅទីនេះ សឹទ្ឋឹ ធំជាងមនុស្សប្រុស​ឆ្ងាយណាស់ មនុស្សប្រុស គឺអន់មែនទែន ឧទាហរណ៍ ប្រសិនបើប្រុសណាមួយ មានកូនជាមួយនារីណាមួយ ទោះរៀបការរឺមិនទាន់ ក៍ដោយគឺត្រូវ ចឹញ្ជឹមកូនរហូតដល់អាយុ ១៨ឆ្នាំ (យ៉ាងហោចក័៦០០ទៅ៧០០ដុល្លា ក្នុងមួយខែដែរ) មិនចឹងប៉ូលីសនឹងវាយខ្នោះហើយ។ មនុស្សស្រីមានសឹទ្ឋឹ លែងប្តីទោះប្តីមិនចង់ក៍ដោយ តែប្តីបើខាងស្រីថាអត់លែងហើយគឺអត់ហើយ។

  10. សួស្ដី! សម្រាប់​ប្រធាន​បទ​ខាង​លើ​ខ្ញុំ​យល់​ឃើញ​ថា​អ្នក​និយាយ​មិន​ទាន់​ត្រឹមត្រូវ​ប៉ុន្មាន​ទេ ថ្វី​បើ​ខ្ញុំ​ទទួល​ស្គាល់​ថា​វា​ជា​ការ​ពិត​ដែល​ស្ត្រី​កម្ពុជា​យើង​ទទួល​រង​គ្រោះ​បែប​នេះ​មែន តែ​បើ​យើង​ក្រឡេក​មក​មើល​បច្ចុប្បន្ន​គឺ​មិន​ដូច​មុន​ទាំង​ស្រុង​ទេ បុរស​ក៏​កំពុង​ព្យាយាម​ឲ្យ​តម្លៃ​ដល់​​ស្ត្រី​ដែរ​ទេតើ ហើយ​ក៏​មិន​បាន​ចាប់​ចង​ជើង​មិន​ឲ្យ​ដើរ​ឬ​ធ្វើ​ហាម​មិន​ឲ្យ​រក​ស៊ី​ដែរ! នេះ​មិន​មាន​ន័យ​ថា​អ្វី​ដែល​ខ្ញុំ​និយាយ​នេះ​វា​ពិត​ដូច​ខ្ញុំ​បាន​ពោល​ទាំង​ស្រុង​​នោះ​ទេ!

  11. អូយ ស្មានតែពិបាកតែស្រីឬ? កើតជាប្រុសដូចតាស៊ីក្លូក៏ពិបាកដែរណា​! ដកមេរាល់ថ្ងៃ
    ពិបាកលេប ល្វីង ជូរចត់ សឹងអីនោះ​! អារឿងនេះហើយដែលស្រីៗធ្វើមិនបាននោះណា
    ចៅតា !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s