តើអ្នកជឿថាមានខ្មោចសង្កត់ទេ?
មកទល់ពេលនេះវិទ្យាសាស្រ្តគឺនៅតែមិនអាចបដិសេធទាំងស្រុង ថាគា្មនអភិនិហានៅលើលោកនេះឡើយ។ខ្ញុំជាមនុស្សម្នាក់មិនជឿលើមន្តអាគមអូមអាមមន្តស្នេហ៍អ្វីទេ តែចេះតែនៅឆ្ងល់ពីរឿងខ្មោចសង្កត់។
តើសាច់រឿងដំនើរដើមទងនិងរបៀបរបបនៃអ្វីដែលគេហៅថាខ្មោចសង្កត់ដូចម្តេចខ្លះទៅ?
ចាស់ៗតែងតែនិយាយប្រាប់ខ្ញុំថាមុននឹងត្រូវខ្មោចសង្កត់អ្នកនឹងមានអារម្មណ៍ថា ព្រឺសំបុរខ្ញាកៗបន្ទាប់មកអ្នកនឹងត្រូវគេសណ្តំអោយដេកលក់ដោយមិនដឹងខ្លួន។បន្ទាប់មកទៀតពេលដែលទើបតែលង់លក់នោះអ្នកនឹងមានអារម្មណ៍ថាអ្នកកំពុងតែធ្លាក់ពីលើទីខ្ពស់រឺកំពុងស្ថិតក្នុងកាលៈទេសៈមួយដែលគួរអោយប្រហោងពោះ។ពេលនោះហើយគឺខ្មោចចាប់ផ្តើមបញ្ចេញរិទ្ធិសង្កត់យកមួយចាស់ដៃតែម្តង។បើអ្នកមានបទពិសោធរឿងខ្មោចសង្កត់អ្នកនឹងរកមធ្យោបាយរើបំរាស់ឬកំរើកដៃជើងឲទាល់តែបាន។ប៉ុន្តែកុំភ្លេចថាលើកនេះអ្នករើរូចលើកក្រោយខ្មោចនោះនឹងមកសង្កត់ម្តងទៀតរួចចាប់កន្លែងដែលយើងធ្លាប់រើរួចនោះឲកាន់តែខ្លាំង។ហើយលើកនេះកុំសង្ឃឹមថារើបំរាស់កន្លែងដដែលរួចអោយសោះតែបើអ្នកឆ្លាត់ត្រូវរកកន្លែងផ្សេងទៀតដើម្បីរើបំរាស់ដូចជាដៃជើងភ្នែកច្រមុះភ្នែក។ល។
នៅថ្ងៃណាមួយដែលអ្នកធុញនឹងតស៊ូតទៅទៀតនោះសុំចុះចាញ់ឈប់រើឈប់បំរាស់នោះអ្នកនឹងលែងបានជួបខ្មោចនោះទៀតហើយតែបើអ្នកដូកន្លែងដេកអ្នកអាចជួបខ្មោចថ្មីមួយទៀត។
សូមបញ្ជាក់ថាខ្មោចសង្កត់នរណាម្នាក់ដោយសារអ្នកនោះដេកចំកន្លែងរបស់គេឬធ្វើអ្វីមួយដែលគេមិនពេញចិត្ត។
ខ្ញុំគិតថាអ្នកទាំងអស់គ្នាពិតជាមិនជឿរឿងនេះទេហើយខ្ញុំក៏មិនជឿដែរប៉ុន្តែខ្ញុំនៅតែឆ្ងល់ថាអ្វីដែលខ្ញុំជួបប្រទះគឺដូចអ្វីដែលរៀបរាប់ខាងលើគ្រប់បែបយ៉ាង។តើវាមកពីអ្វីទៅ?បើការបកស្រយតាមបែបវិទ្យាសាស្រ្តក៏ដូចជាមិនសមហេតុផល១០០ភាគរយដែរ។