The pictures that touch my heart!

ខាងលើជារូបផ្ទះអ្នករើសសំរាមនៅស្ទឹងមានជ័យ!

តើមនុស្សឬក៏រុយដែលកំពុងតែស្រេចឃ្លាន?

ពួកគេរីករាយនៅពេលដែលឡានដឹកសំរាមមកដល់។
រីឯជនបរទេសទាំងនោះជាអ្នកស្ម័គ្រចិត្តដែលមកជួយដល់ក្មេងៗ។
The pictures that touch my heart!

ខាងលើជារូបផ្ទះអ្នករើសសំរាមនៅស្ទឹងមានជ័យ!

តើមនុស្សឬក៏រុយដែលកំពុងតែស្រេចឃ្លាន?

ពួកគេរីករាយនៅពេលដែលឡានដឹកសំរាមមកដល់។
រីឯជនបរទេសទាំងនោះជាអ្នកស្ម័គ្រចិត្តដែលមកជួយដល់ក្មេងៗ។
និយាយពីកន្លែង ចាក់សម្រាមស្ទឹងមានជ័យនឹង ខ្ញុំ ធ្លាប់បានទៅដល់ដែរ ទៅចូលរួមជាមួយពួកជប៉ុនគេធ្វើការសំដែរនៅសាលាក្បែរកន្លែងចាក់សម្រាមផ្ទាល់តែម្តង ថា ខ្ញុំទ្រាំមិនបានសោះ ស្អុយមែនទែន កោតតែគេអាចនៅកើត ហ៊ឹម តែពិបាកនិយាយណាស់ នេះជាជីវិតរបស់ពួកគេ ហើយសង្ឃឹមថាអង្គការខ្លះនឹងមើលឃើញពួកគេ
បើតាមបងដឹងមានអង្គការ២ដែរដែលគេធ្វើការជួយក្មេងនៅទីនោះគឺ PeopleImprovement និង Pour un Sourire d’Enfant ដែលនៅក្នុងLInk ឯខាងស្តាំដៃនៃប្លក់នេះ។ហើយក៏ប្រហែលជាមានអង្គការផ្សេងទៀតតែបងមិនសូវដឺងអស់ទេ!
ខ្ញុំធ្លាប់បង្រៀនក្មេងៗនៅម្តុំនោះកំឡុងឆ្នាំ២០០៥ ពិតជាគួរឲសង្វេគ តែខ្ញុំជួយអីពួកគេមិនបានក្រៅពីផ្តល់ចំណេះបន្តិចបន្តួចប៉ុណ្ណឹង!
គួឲ្យសង្វេកណាស់ ប្អូនគេ ប្អូនយើង កូនគេ កូនយើង ខ្ញុំមានការរន្ធត់ក្នុងចិត្ត នៅពេលណា ដែលខ្ញុំបានជួបប្រទះ នឹង រូបភាព ដូចនេះ ហើយសួរខ្លួនឯងថា តើថ្ងៃណា ទើប ប្រជាជនខ្មែរ បានឃើញពន្លឺ នៃសេចក្តី សុខ ?
ខ្ញុំធ្លាប់បានជួយសម្លាញ់ម្នាក់ដែលមកពីខេត្តមករៀននៅភ្នំពេញ ហើយដែលរស់នៅក្បែរកន្លែងចាក់សម្រាមចាស់ ឲ្យក្លាយទៅជាអ្នកមាន។ តែវាអាស្រ័យទៅលើព្រេងវាសនារបស់សម្លាញ់នោះផងដែរ…
រឿងរ៉ាវវែងឆ្ងាយណាស់ តែខ្ញុំសូមជ្រើសរើសតែកន្លែងទាក់ទងនឹងការកែឆ្នៃដីមួយកន្លែងឲទៅជាកសិដ្ឋានចិញ្ខឹមមាន់យកពងដែលអាចផ្តល់ផលជាពងមាន់ចំនួន ប្រហែលជាពីរពាន់ពងក្នុងមួយថ្ងៃ។ គឺថាមុនដំបូងសម្លាញ់ខ្ញុំមានដីស្រែលេចទឹកមួយកន្លែងនៅម្តុំកន្លែងចាក់សម្រាមចាស់ គឺក្បែប៉ុសវិទ្យូស្ទឹងមានជ័យ។ វាបានមកពិភាក្សាជាមួយនឹងខ្ញុំថាតើវាអាចធ្វើអ្វីបានជាមួយនឹងដីស្រែនោះ (តាមពិតដីស្រែនោះមិនមែនជារបស់វាទេ តែខ្ញុំខ្ជិលនិយាយ)។ ដោយនៅក្បែរដីនោះមានកន្លែងគេចិញ្ចឹមជ្រូក ខ្ញុំក៍បានផ្តល់ជាយោបល់ប្រាប់ឲ្យវាសាកល្បងចិញ្ខឹមមាន់យកពងពូជមកពីស្រុកក្រៅ។ វាក៍យល់ស្របតាមខ្ញុំ។
ការចាប់ផ្តើមគម្រោងនៃការចិញ្ចឹមាន់នោះ ពីដំបូងមានការលំបាកណាស់ ព្រោះត្រូវចាប់ផ្តើមពីបាតដៃទទេ។ ហើយរាល់ថ្ងៃសៅរិ៍អាទិត្យ ខ្ញុំតែងតែមកជួយសម្លាញ់ខ្ញុំកាប់ដីចាក់បំពេញដីស្រែនោះ ប្រហែលជាមួយឆ្នាំទើបពេញ។ បន្ទាប់មកទៀតគឺបញ្ហាសង់ទ្រុងមាន់ ដោយសារខ្វះថវិកា យើងត្រូវចាប់ផ្តើមសង់ទ្រុងមាន់តូចមួយសម្រាប់ចិញ្ចឹមមាន់ប្រហែលប្រាំក្បាលតែប៉ុណ្ណោះ។ ហើយមាន់ដែលត្រូវចិញ្ចឹមនោះ គឺជាកូនមាន់ទើបតែនឹងញាស់ តែជាពូជមាន់មកពីប្រទេសអូស្ត្រាលីដែលអាចទិញបានពីកន្លែងចិញ្ចឹមមាន់រដ្ឋនៅទឹកថ្លា។ ម៉្យាងទៀតពូជមាន់នោះអាចផ្តល់ពងបានរាល់ថ្ងៃ ដោយស៊ីចំណីលាយជាមួយនឹងសំបកខ្ចៅខ្ខងដែលមានជាតិកំបោរច្រើន។
ដោយសារការព្យាយាមនិងការសន្សំសំចៃខ្ពស់ ប្រហែលជាមួយឆ្នាំក្រោយមក សម្លាញ់ខ្ញុំបានពង្រីកទ្រុងមាន់ឲ្យធំជាងមុន ដែលអាចដាក់មាន់បានប្រហែលជា ២០ ក្បាល។ ហើយសម្លាញ់រូបនោះបានមកពិគ្រោះយោបល់ជាមួយខ្ញុំទៀតថា តើត្រូវធ្វើយ៉ាងណាដើម្បីសង់ទ្រុងមាន់ ដោយចំណាយលុយតិច និងការពារមាន់ឲ្យមានសុវត្ថភាពគ្មានជម្ងឺ។ ខ្ញុំក៍បានផ្តល់យោបល់ឲ្យសម្លាញ់ខ្ញុំប្រើប្រាស់សំណាញ់ដែកលួសព័ន្ធជុំវិញទ្រុងមាន់។ វាក៍បានធ្វើតាមខ្ញុំ ហើយបានប្រាប់ខ្ញុំវិញថា ការយកសំណាញ់ដែកលួសទៅធ្វើជញ្ជាំងទ្រុងមាន់គឺជារឿងចំណេញច្រើនមែនទែន។
មួយឆ្នាំក្រោយមក សម្លាញ់ខ្ញុំបានពង្រីកទ្រុងមាន់របស់វាឲ្យទៅជាកសិដ្ឋានមួយដែលអាចចញ្ចឹមមាន់រហូតដល់ទៅ ១០០០ ក្បាល ។ ក៍ប៉ុន្តែ បញ្ហាមួយទៀតត្រូវបានចោទឡើង គឺបញ្ហាខ្វះទីផ្សារមិនដឹងជាយកពង់មាន់ទៅលក់ឯណា ព្រោះមាន់ផ្តល់ពងប្រហែលជា ៨០០ ទៅ ៨៥០ ក្នុងមួយថ្ងៃ។ ហើយវាបានដើរសួរនិងដាក់ម៉ូយនៅគ្រប់ភោជនីយដ្ឋានទាំងអស់នៅទីក្រុងភ្នំពេញ។ ម៉្យាងទៀត នៅលើទីផ្សារមានគូប្រជែងច្រើនណាស់ ព្រោះមានកសិដ្ឋានចញ្ចឹមមាន់នៅផ្តុំកៀនស្វាយអាចផលិតពងមាន់មានចំនួនច្រើនដូចគ្នា។ សម្លាញ់ខ្ញុំក៍បានមកពិគ្រោះយោបល់ជាមួយនឹងខ្ញុំទៀត ដើម្បីដោះស្រាយបញ្ហាទីផ្សារ។ ខ្ញុំក៍បានប្រាប់វាថាគួរទៅទាក់ទងលក់ដាក់ម៉ូយនៅនឹងហាងលក់នំប៉័ងផ្សេងៗ។ វាក៍បានធ្វើតាមខ្ញុំ ហើយបញ្ហាខ្វះទីផ្សារក៍ត្រូវបានដោះស្រាយរួច។
វឌ្ឍនាបានជួយបង្រៀនក្មេងៗចឹងពិតជាល្អណាស់!
យើងទាំងអស់គ្នាអាចជួយគេទាំងនោះបានដោយចូលរួមជាសកម្មភាពរឺផ្តល់ជាថវិការទៅដល់អង្គការដែលជួយក្មេងៗ។
ហឹមជិតបំបាត់អស់ហើយកុំភ័យ ។ យុទ្ឋសាស្រ្តចតុកោណ រួមនឹងការបំបាត់អ្នកក្រីក្រ ឃើញទេ ប្លុកដីក្រហម ឥលូវចេញជាវីឡាអស់ហើយ។
បំបាត់អស់អ្នកក្រីក្រ! ដេញពីទីក្រុងទៅ ជាក្រុង ឡូវដេញ ពីជាយក្រុងនៅ ស្រែតាហ្មង!
ដល់ពេលយើងទៅមើលអភិវឌ្ឍមែន ដូចនិនចាសុគី និយាយចឹង សុទ្ធតែវីឡា គ្មានខ្ទម ដូចពីមុនទេ! អភិវឌ្ឍណាស់ មកលែងស្រុកខ្មែរម្តងមើល បើមិនប្លែកភ្នែក!
ស្រុកខ្មែរយើងគេទុកអោយមានអ្នកក្រអោយច្រើនហើយទើបយកអំណោយទៅចែកទើបបានគេដឹងគុណហើយសរសើរថាចិត្តល្អនិងយកចិត្តទុកដាក់ប្រជាជន។មានន័យថាដល់ពេលឃ្លានទើបគេយកចំនីទៅបញ្ចុកមិនមែនបង្រៀនអោយចេះរកស៊ីទេ។
អញ្ចឹងបានដូចសុភាសិតចិនគេថា “Give a man a fish and you feed him for a day. Teach a man to fish and you feed him for a lifetime.’ រដ្ឋាភិបាលសព្វថ្ងៃធ្វើតែតាមប្រយោគទីមួយប៉ុណ្ណោះ។
បងធ្លាប់ទៅថតរូបនៅគំនរសំរាមនោះកាលពីប៉ុន្មានឆ្នាំមុន! រូបភាពនោះនៅឋិតក្នុងចិត្ត បងច្បាស់ក្រឡែតនៅឡើយ… រូបភាពដែលពួកគេ ញុំាបាយ, លក់ការ៉េម, ញុំានំ នៅលើគំនរសំរាមនោះ! ហើយថែមទាំងមានផ្ទះសំបែង, ធ្វើម្ហូបម្ហានៅទីនោះទៀត… រូបភាពនេះគួរអោយសង្វែកណាស់…
រូបភាពហ្នឹងគឺពិតជាធ្វើអោយមានការរន្ធត់ក្នុងចិត្តមែន!
មនុស្សយើងគួរតែត្រូវបានរស់នៅក្នុងជីភាពល្អបែបនេះ ខ្ញុំធ្លាប់លំបាកតែក៏នៅមានអ្នក
លំបាកជាងខ្ញុំច្រើនជាងនេះទៀត! សង្ឃឹមថាក្រោមស្នាដៃអ្នកទាំងអស់គ្នានឹងអាចជួយ
រំលែកសុខទុក្ខរបស់ប្រជាជនដែលខ្វះខាតទាំងនោះ!ហើយខ្ញុំក៏ពេញចិត្តសំរាប់ការបរិចាគ
ធនធាននិងកំលាំងកាយចិត្តសំរាប់ការងារមនុស្សធម៍ដែរ
តិចក៏ដោយច្រើនក៏ដោយខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នានឹងមានឪកាសជួយគេទាំងនោះ!
រូបភាពគួរឲ្យអាណិតទេ! អូយខានមកលេងយូរដល់មកម្តងវិចារច្រើនខ្ជិលអានណាស់
រូបភាពទាំងនេះគឺពិតជាគួរអោយអាណិតចឹងហើយទើបជាទីចាប់អារម្មណ៏ទាំងខ្ញុំទាំងគេ។
លោកអាចដេកអានរឺប្រើគេអោយអានអោយស្តាប់ក៏បានបើខ្ជិលម្លឹងៗ!
ទាល់តែនិយាយពីរឿងបង្កងឬឡានថ្មីទើបហៅថាអ្នកគ្រាន់បើ។ ក៍ប៉ុន្តែបង្កងនៅផ្តុំផ្សារកូរ៉េនៅផ្តុំ Lee High Way ឬនៅ Gallows Street នៅ cheep នៅឡើយឬទេ។ ហើយ District of Columbia (DC) ទាល់តែឆ្លងទន្លេ Potomac ។
តើអស់លោករស់នៅទីក្រុងភ្នំពេញតាំងពីពេលណាមកដែរ? តើអស់លោកមានដឹងទេថាតើមានសួនច្បារសាធារណៈប៉ុន្មានកន្លែងនៅទីក្រុងភ្នំពេញដែលត្រូវគេចាប់យកធ្វើជាដីសង់ផ្ទះនោះ? តើអ្នកចាប់យកដីទាំងនោះពិតជាអ្នកក្រមែនឬមួយក៍ជាអ្នកមានផ្ទះវិឡាពីរបីតែធ្វើខ្លួនជាក្រដើរចាប់យកដីលក់?
ពេលខ្ឡះញញឹមស្រស់បញ្ចេញមតិត្រឹមត្រវតែពេលខ្លះដូចជាទៅឯណាឯណីចាកប្រធានស្រលះ!
តែយ៉ាងណាក៏អរគុណដែលបានបញ្មេញមតិ!
គេនិយាយពីស្ទឹងមានជ័យបែជាចេញបង្កងនៅLee High, Gallows Street…
រូចបែជាចូលប្រធានបទត្រលប់មកដល់ភ្នំពេញនៅឯសួនច្បារសាធារណៈវិញ។
មិនមែនចាកប្រធានទេ គ្រាន់ចង់ឆ្លើយតបទៅនឹងការរឹះគន់ចំពោះយុទ្ធសាស្រ្តចតុកោណ។ ព្រោះមានអ្នកខ្លះហាក់ដូចជាស្គាល់យុទ្ធសាស្រ្តនេះច្បាស់ណាស់…
Again, criticism is too easy to make, but realization is the hardest thing to do. We judge people according to the results from what they have done, not from what they say and/or from what they are doing. By the way, if we have a perfect plan or a good political agenda, and when we implement that plan, we got bad results, we have to make a judgement that the plan is not good at all. For the Rectangular Strategy, it is the best political agenda I ever seen, it is the development program that responds to the Cambodian context. That program was approved by all the countries donators, and was conceptulized by many experts in economy science all around the world.
A lot of people criticize Hun Sen, but don’t forget that it’s Hun Sen who finished the civil war by using win-win tactic. For that, he should earn Nobel Prize for Peace, because some Nobel Prize laureate did less than him. And also, it’s Hun Sen who has opened diplomatic relation with south Korea, that’s why now there are more 500 Korean companies in Cambodia, and a lot of jobs was created for Cambodian people.
ខ្ញុំមិនបានគិតវិភាគដល់យុទ្ធសាស្រ្តចតុកោណអីទេហើយប្រធានបទនេះក៏មិនបាននិយាយពីចំនុចនេះដែរអ្នកដែលគេបញ្ចេញមតិនៅទីនេះគេឃើញមិចគេថាចឹង!
អ្នករាល់គ្នាមានសិទ្ធគាំទ្រឬរិះគន់នៅអ្វីដែលអ្នកយល់ថាល្អរឺមិនល្អតែគ្រាន់តែគួរពិចារណាថាយើងមិនគួរណារិះគន់ឬប្រឆាំងទាំងងងឹតងងល់ដោយគ្មានហេតុផលមិនដឹងខុលមិនដឹងត្រូវហើយក៏មិនគួរណាចេះតែគាំទ្រទាំងមោបាំងហៃអ៊ើៗតាមអ្នកដទៃដែរ។តែបើយើងមានហេតុផលមានគោលការណ៍ត្រឹមត្រូវគ្មានអ្នកណាគេយកទោលពៃរីថាស្តីទេ។ ខ្ញុំមិនមែនជាអ្នកប្រឆាំងរដ្ឋាភិបាលហើយក៏មានមិនមែនជាអ្នកស្អប់ខ្ពើមគណៈប្រឆាំងដែរ។សុំមិនពាក់ពន្ធ័អីច្រើនទេរឿងនយោបាយ!
What’s in your head flies out your mouth! But sometime keeping mum is better!
ខ្ញុំធ្លាប់កូនខ្មែរតូចៗ កកាយសំរាមស៊ីតាមធុងសំរាម ដល់ពេលសង្វេកពេកខ្ញុំសុខចិត្ត អត់ញាំ បាយព្រឹកម៉ាពេលនៅសាលា ហុចបាយអោយវាយកទៅ។ ហើយខ្ញុំគិតថា សម័យនេះ ហើយមានអ្នក ដើររកម្ហូប កកាយសំរាមស៊ីតាមធុងសំរាម ដែលមានខ្លិនអសោចន៍ ទ្រាំមិនបានទៀត។
តាម៉ាប់៨០ ធ្លាប់ទៅទីនោះម្តងដែរ។ វាជាឋាននរគសំរាប់អ្នកខ្លះ តែជាឋានសួគ័សំរាប់អ្នកអត់ឃ្លាន, ដាច់ពោះ។ គ្មាននរណាម្នាក់ចង់រស់នៅយ៉ាងនេះឡើយ តែធ្វើម៉េចកាលះទេសះជីវិតរុញមកដល់ទីនេះ។ ហើយវាធ្វើអោយសង្វេកទៅទៀតនៅពេលឃើញក្មេងៗដណ្តើមគ្នាកាយយកកាកសំណល់អាហារទាំងនោះពីសំរាមមកញាំចំអែតក្រពះកំពុងតែស្រែកឃ្លាន។ មានពាក្យមួយឃ្លានិយាយថា
“អ្នកដែលគ្រាន់តែអាណិតយើង មិនមែនជាមិត្តរបស់យើងទេ ប៉ុន្តែអ្នកដែលជួយយើង ទើបហៅថា ជាមិត្តរបស់យើង”