Tum Teav is a classic tragic love story that has been told throughout Cambodia since at least the middle of the 19th century. It is originally based on a poem and is the considered the “Cambodian Romeo and Juliet” tale. It was popularized by writer George Chigas and has been a compulsory part of the Cambodian secondary national curriculum since the 1950s.
The story also has been placed in khmer literature study as well as has been portrayed in many forms including oral, historical, literary, theatre, and film adaptions.
You can find this story in Khmer version at bookstore. Now the English version is also available at Documentation Center of Cambodia (DC-Cam)
ខ្មុំដែលបានមើភាពយន្តនេះ៣ដងហើយ ពិតជារំភើបចិត្តណាស់
http://hellokhmer.blogspot.com/
ខ្ញុំធ្លាប់តែអានសៀវភៅរឿងនិងមើលKaraokeខ្មែរតែមិនដែលបានមើលរឿងជាខ្សែភាពយន្តទេ!
អគុណកញ្ញា បានដាក់តំណរនេះ
It’s my pleasure! Thanks for visiting!
ក៍ប៉ុន្តែខ្ញុំរកគិតមិនយល់សោះថា តើមូលហេតុអ្វីបានជាតួរង នាយពេជ្រនិងស្រីនោត្រូវទៅសម្លាប់ខ្ឡួនដែរ តើគេចង់បង្កាញពីភាពស្មោះត្រង់ចំពោះចៅហ្វាយនាយឬយ៉ាងណា? ខ្ញុំយល់ថា តួរងទាំងពីរនាក់នោះមានសេរីភាពគ្រប់គ្រាន់នៅក្នុងសេចក្តីស្នេហារបស់គេព្រោះសេចក្តីស្នេហារបស់ ពេជ្រ និង នោ គ្មានអ្វីមករារាំងឡើយ។
ទោះជាយ៉ាងណាក៍ដោយ ក៍រឿងទំទាវនេះ ជារឿងដែលមានលក្ខណៈជាអក្សរសិល្ប៍ខ្មែរសុទ្ធសាទ គ្មានទទួលឥទ្ធិពលពីចរន្តអក្សរសិល្ប៍ណាមួយឡើយ ដែលខុសពីរឿងនៅសម័យក្រោយៗទៀត ដែលបានទទួលឥទ្ធិពលពីអក្សរសិល្ប៍ប្រលោមនិយម (Romanticism)របស់បារាំង មានដូចជារឿងសូផាតជាដើម។
ប្រធានបទសំខាន់ៗនៅក្នុងអក្សរសិល្ប៍ប្រលោមនិយមដែលខ្មែរយើងហៅថារឿងកំសត់នោះមានដូចតទៅនេះ៖ សេចក្តីសេ្នហា ការព្រាត់ប្រាស់ មរណៈភាព ការឈឺចាប់ ទេសភាពទឹកជ្រោះដងអូរ ភ្លៀងផ្គររន្ឬះ ។ និយាយរួមគឺគ្រប់អ្វីៗទាំងអស់ដែលធ្វើឲ្យយើងមានអារម្មណ៍លន្លង់លន្លោចកណ្តោចកណ្តែង។
អក្សរប្រលោមនិយមនេះបានចាប់កំណើតឡើងនៅប្រទេសអាល្លឺម៉ង់ ហើយអ្នកនិពន្ធឈានមុខ គឺលោក Goethe ហើយស្មាដៃដ៏ល្បីរបស់គាត់គឺ៖ The Sorrows of Young Werther។ ហើយមានស្ត្រីជាច្រើនបានទៅលោតសម្លាត់ខ្លួនទម្លាក់ទឹកជ្រោះ បន្ទាប់ពីបានអានរឿងនោះមក។ ពីព្រោះពួកគេចង់ធ្វើដូចតួអង្គនៅក្នុងរឿងប្រលោមលោកនោះ។ ប្រហែលជានាយពេជ្រនិងនាងនោក៍ស្ថិតនៅក្នុងករណីនេះដែរមើលទៅ។
រឿងនេះខ្ញុំដូចជាមិនសូវមានមតិអីទេគ្រាន់តែគិតថាប្រហែលជាគេស្លាប់ដើម្បីម្ចាស់និងដោយសារទទួលយកមិនបាននូវភាពបាត់បង់អ្នកដែលជាទីស្រលាញ់និងជិតស្និតបំផុត។